រៀន​ច្រើន​ចម្រើន​ជីវិត


ដើម្បី​ក្លាយជា​បុគ្គល​មានចំណេះ​វិជ្ជា​ខ្ពង់ខ្ពស់​មាន​សមត្ថភាព និង​មានគំនិត​ប្រាជ្ញា​ភ្លឺ​ត្រចះត្រចង់ ដែល​ជា​ហេតុ​ញ៉ាំង​ប្រយោជន៍​និង​សេចក្តីសុខ​ចម្រើន​ដល់​ដំណើរ​ជីវិត​របស់​ខ្លួន​បាន លុះណាតែ​បុគ្គល​បាន​សិក្សា​រៀនសូត្រ​ច្រើន ។

ការ​រៀនសូត្រ​ច្រើន​មិនមែន​មាន​ន័យ​ថា រៀន​តែ​នៅ​ក្នុង​សាលា​នោះ​ទេ គឺ​លោក​សំដៅ​ដល់​អ្នក​ដែល​បាន​ស្តាប់ បាន​អាន គិត និង​សរសេរ​ទុក​រួម​នឹង​ការ​សិក្សា​ស្រាវជ្រាវ​រៀនសូត្រ​ចំណេះវិជ្ជា​ទាំង​ផ្លូវលោក​និង​ផ្លូវធម៌ ស្តាប់​ឱវាទ​របស់​បណ្ឌិត​ទាំងឡាយ​និង​ដំបូន្មាន​របស់​ព្រឹទ្ធាចារ្យ មាតាបិតា គ្រូអាចារ្យ និង​រៀមច្បង​ប៉ុណ្ណោះ​ជាដើម​ឈ្មោះ​ថា​ជា​អ្នករៀន​ច្រើន ។

ការ​ខិតខំ​សិក្សា​រៀនសូត្រ​ឱ្យ​បាន​ចេះ​ដឹង​ជ្រៅជ្រះ​នេះ​ហើយ​ជា​ផ្លូវ​នាំ​ជីវិត​ឱ្យ​ផុត​អំពី​ទុក្ខ​លំបាក​ទាំងឡាយ​បាន ។ សាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ