ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​គ្រាប់បែកដៃ ក្មេង​ៗ​​រើស​​មក​​​​​​​​​​​​​​​​​​​​​​​បោះ​លេង តែ​ចាស់​ៗ​ឃើញ​ទាន់

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រាប់បែកដៃ​មួយ​គ្រាប់​ដែល​មិនដឹង​ថា ផលិត​នៅ​ប្រទេស​ណា​នោះ​ទេ ហើយ​ត្រូវ​ក្មេង​អាយុប្រមាណ​ជាង​10 ឆ្នាំ ពីរ​ទៅ​បី​នាក់​រើស​បាន រូ​ច​យក​ទៅ​បោះ​លេង​ដោយ​ស្មានថា ជា​គ្រាប់បែក​ជ័រ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នោះ​ចាស់​ៗ​ចូល​ទៅ​ឃាត់…

ខេត្តកំពង់ឆ្នាំង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា គ្រាប់បែកដៃ​មួយ​គ្រាប់​ដែល​មិនដឹង​ថា ផលិត​នៅ​ប្រទេស​ណា​នោះ​ទេ ហើយ​ត្រូវ​ក្មេង​អាយុប្រមាណ​ជាង​10 ឆ្នាំ ពីរ​ទៅ​បី​នាក់​រើស​បាន រូ​ច​យក​ទៅ​បោះ​លេង​ដោយ​ស្មានថា ជា​គ្រាប់បែក​ជ័រ​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​នោះ​ចាស់​ៗ​ចូល​ទៅ​ឃាត់ និង​ដកហូត​យក​ទៅ​ប្រគល់​ឱ្យ​សមត្ថកិច្ច​នគរបាល​តែ​ម្តង​កាលពី​ម៉ោង​10​និង​30​នាទី​ព្រឹក ថ្ងៃ​ទី​19 ខែមករា ឆ្នាំ​2020 នៅ​ចំណុច​ជិត​សូ​រ៉ា​ប៉ា ស្ថិត​ក្នុងភូមិ​ស្រែ​ព្រីង សង្កាត់​កំពង់ឆ្នាំង ។

បើ​តាម​មន្ត្រី​ស៊ី​ម៉ាក់​ដែល​បាន​ទៅ​ទទួលយក​គ្រាប់បែកដៃ​ពី​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា គ្រាប់បែក​មួយ​ប្រភេទ​នេះ​មិន​ដែល​ឃើញ​នោះ​ទេ វា​មាន​គីប​បំផ្ទុះ មាន​រំសេវ ប៉ុន្តែ​គ្រាប់បែក​ស្រោប​ដោយ​ជ័រ​ទៅ​វិញ គឺ​គ្មាន​អំបែង​នោះ​ទេ ។ យ៉ាងនេះ​ក្តី បើសិនជា​មានការ​ដក​គន្លឹះ​នោះ​នឹង​ផ្ទុះ បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​ជាក់​ជា​មិន​ខាន​ឡើយ ហើយ​គ្រាប់បែក​ប្រភេទ​នេះ បើសិនជា​យក​ទៅ​ដាក់ និង​របស់​អ្វី​ដែល​រឹង ពេល​ផ្ទុះ​វា​នឹង​ក្លាយទៅជា​អំបែង​គ្រាប់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ជា​មិន​ខាន​ឡើយ ។

មន្ត្រី​ស៊ី​ម៉ាក់​ដដែល​បាន​បញ្ជាក់​ថា គ្រាប់បែក​នេះ មិនដឹង​ថា ផលិត​នៅ​ប្រទេស​ណា​ទេ ប៉ុន្តែ​វា​ជា​គ្រាប់បែក​ថ្មី នៅ​មានគុណ​ភាព 100% ។

ដោយឡែក​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​ក្មេង​អាយុ​ប្រមាណ​ជាង​10 ឆ្នាំ ចំនួន​២​ទៅ​៣​នាក់​បាន​រើស​គ្រាប់បែក​នេះ​នៅ​ក្នុង​ដី​ទំនេរ​មួយ​កន្លែង ម្តុំ​សូ​រ៉ា​ប៉ា ក្នុងភូមិ​ស្រែ​ព្រីង ហើយ​ក៏​កាន់​យក​មក​បោះ​លេង ដោយ​ស្មានថា ជា​គ្រាប់បែក​ជ័រ ។ ប៉ុន្តែ​ភ្លាម​ៗ​នោះ មាន​មនុស្ស​ចាស់​ដែល​បានឃើញ ហើយ​ក៏​ដក​យក និង​ប្រគល់​ទៅ​ឲ្យ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ទើប​ហៅ​មន្ត្រី​ស៊ី​ម៉ាក់​មក​ទទួល ដើម្បី​យក​ទៅ​រក្សា​ទុក ។

ជាមួយ​គ្នា​នេះ​ដែរ សមត្ថកិច្ច​នគរបាល​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​រក​ម្ចាស់​គ្រាប់បែកដៃ​មួយ​គ្រាប់​នេះ​ផង​ដែរ ។

ហើយ​ជុំវិញ​បញ្ហា​ខាងលើ​នេះ​ដែរ អ្នក​ដែល​បានឃើញ​ហេតុការណ៍​បាន​បញ្ជាក់​ថា ប្រសិនបើ​ក្រុម​ក្មេង​ៗ​ដក​គន្លឹះ​លេង ប្រាកដជា​ផ្ទុះ និង​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​ជាក់​ជា​មិន​ខាន​ឡើយ ៕ (​កែ​សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ