ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ទាំង​ជនជាតិ​ចិន និង​ខ្មែរ​២​ទីតាំង​នេះ​ដែល​ជ្រក​ក្រោម​ល្បែង​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​បង្ក្រាប​បទល្មើស​២​ទីតាំង​ផ្សេង​គ្នា ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨…

ខេត្ត​ព្រះ​សីហ​នុ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​បង្ក្រាប​បទល្មើស​២​ទីតាំង​ផ្សេង​គ្នា ជាក់ស្តែង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា​នេះ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ ក្រោយ​ការ​សម្របសម្រួល និង​ដឹកនាំ​នីតិវិធី​ដោយ​លោក លឹ​ម ប៊ុ​ន​ហេង បាន​ចុះ​បង្ក្រាប​ករណី​បើក​លេងល្បែង​ស៊ីសង​ខុសច្បាប់ (​ជ្រក​ក្រោម​ល្បែង​កម្សាន្ត​) ចំនួន​២​ទីតាំង ។

ទីតាំង​ទី​១- យីហោ ហ្គេ​ម​កម្សាន្ត ហ័​ង​គ័ន ស្ថិត​ក្នុង​ក្រុម​១៥ ភូមិ​៣ សង្កាត់​១ ជា​លទ្ធផល​បាន​ពិនិត្យ​ឃើញ​ទីតាំង​ខាង​នេះ​លើ​ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ទេ ហើយ​ក៏​ឲ្យ​បើក​លេងល្បែង​ស៊ីសង​ខុស​ដែរ ។ ដូច្នោះ​សមត្ថកិច្ច​ក៏​បាន​សម្រេចចិត្ត​ធ្វើការ​ឃាត់ខ្លួន​បុគ្គលិក​ដែល​កំពុង​បំរើ​ការ​នៅ​ក្នុង​ទីតាំង​នោះ រួម​នឹង​អ្នកលេង​យក​មក​សាកសួរ​មាន​ចំនួន​៦​នាក់​ផង​ដែរ ។

ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​បាន ៖.​ទូ​ហ្គេ​ម​ត្រី​២​ទូ (​មាន​លុយ​ក្នុង​ទូ​ចំនួន​៥៥៥ ដុល្លារ​អា​មេ​រិ​ក​) តុ​ប៊ី​យ៉ា​១ ទូ​ប៉ុង​ចំនួន​៨​គ្រឿង ប្រាក់​ចំនួន​៨៤៥ ដុល្លារ​អា​មេ​រិ​ក លុយ​ខ្មែរ​៣៦៦ ០០០ រៀល (​ដកហូត​ពី​កន្លែង​តុ Cashier ) សៀវភៅបញ្ជី​៤​ក្បាល ទូរស័ព្ទ​៣​គ្រឿង ឯកសារ និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

ទី​តាំ​ទី​២-​យីហោ មណ្ឌល​កម្សាន្ត​ភូ​ជិ​ង ស្ថិត​ក្នុង​ក្រុម​៤ ភូមិ​២ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ ជា​លទ្ធផល​ពិនិត្យ​ឃើញ​ទីតាំង​ខាងលើ​នេះ​ក៏​ពុំ​មានច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ឲ្យ​លេង​ដែរ និង​បាន​ធ្វើការ​ឃាត់ខ្លួន​បុគ្គលិក​ដែល​កំពុង​បំរើ​ការ​ក្នុង​នោះ​រួម​នឹង​អ្នកលេង​យក​មក​សាកសួរ​មាន​ចំនួន​១១​នាក់ ដែល​មាន​ទាំង​ជនជាតិ​ចិន និង​ខ្មែរ ។

ចំពោះ​វត្ថុ​តាង​ដកហូត​នៅ​ទីតាំង​នេះ​រួម​មាន ៖ ទូ​ហ្គេ​ម​ត្រី​៣​ទូ (​មាន​លុយ​ក្នុង​ទូរ​ចំនួន​១៩៥០ ដុល្លារ​អា​មេ​រិ​ក​) ទូ​ហ្គេ​ម​ដាក់​ពង់​ចំនួន​២៤​ទូ ទូ​ដាក់​កាក់​យក​តុក្តា​២ ទូ​ដាក់​កាក់​លេង​កម្សាន្ត​២ ទូ​ហ្គេ​ម​ប្រណាំង​ម៉ូតូ​២​ទូ ទូ​ប្រណាំង​ឡាន​២​ទូ លុយ​ខ្មែរ​ចំនួន​១២៤ ០០០០​រៀល (​ដកហូត​ពី​តុ Cashier ) សៀវភៅបញ្ជី​១២​ក្បាល ទូរស័ព្ទ​៥​គ្រឿង ឯកសារ និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

ដោយឡែក​ជនសង្ស័យ​ទាំង​ពីរ​ទីតាំង​ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​នឹង​កំពុង​សាកសួរ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ