ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពីក្លិបសប្បាយ មកវិញក្លាយជា​ទុក្ខ​តាមផ្លូវ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ទើប​ជិះ​ម៉ូតូ​​មួយគ្រឿង​ចេញពី​ក្លិប​​ក្នុងគោលបំណងធ្វើដំណើរ​ទៅ​ផ្ទះ ស្រាប់តែ​ត្រូវក្រុម​ជន​សង្ស័យ​​ប្រមាណ​ជាង​១០​នាក់ ​ធ្វើ​សកម្មភាព​ដេញ​វាយ​ សង្ស័យ​ក្នុង​គោលបំណង​​ចង់​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សម្រេច ដោយសារ​ជនរងគ្រោះ​ភ័យពេក​ក៏​ផ្តួល​ម៉ូតូ​ចោល រួច​ដកកូនសោ​រត់គេច​ និង​ស្រែកផ្អើល​ឆោឡោដល់​ពលរដ្ឋ​នាំគ្នា​ចេញ​មកជួយ​…

រាជធានី​ភ្នំពេញ ៖ យុវជន​២​នាក់​ទើប​ជិះ​ម៉ូតូ​​មួយគ្រឿង​ចេញពី​ក្លិប​​ក្នុងគោលបំណងធ្វើដំណើរ​ទៅ​ផ្ទះ ស្រាប់តែ​ត្រូវក្រុម​ជន​សង្ស័យ​​ប្រមាណ​ជាង​១០​នាក់ ​ធ្វើ​សកម្មភាព​ដេញ​វាយ​ សង្ស័យ​ក្នុង​គោលបំណង​​ចង់​ប្លន់​យក​ម៉ូតូ តែ​មិន​បាន​សម្រេច ដោយសារ​ជនរងគ្រោះ​ភ័យពេក​ក៏​ផ្តួល​ម៉ូតូ​ចោល រួច​ដកកូនសោ​រត់គេច​ និង​ស្រែកផ្អើល​ឆោឡោដល់​ពលរដ្ឋ​នាំគ្នា​ចេញ​មកជួយ​ ជា​ហេតុធ្វើ​ឱ្យ​ក្រុម​ជនសង្ស័យ​ផ្អើល​នាំ​គ្នា​រត់​គេចខ្លួន​បាត់​អស់ ។

ហេតុការណ៍​ខាងលើនេះ​បានបង្កការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២០ នៅ​តាម​ផ្លូវ​១០១១ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភពព័ត៌មាន​​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុនពេល​​កើតហេតុ​ គេឃើ​ញ​យុវជន​រង​គ្រោះ​ទាំង​២​នាក់​​ខាងលើ​មិនស្គាល់អត្ត​សញ្ញាណ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា ធុន​សេ​១២៥ ស៊េរី​​ឆ្នាំ​២០០៩ ឡើង​តែម​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ ១X-៩៤៤៧ ជិះ​ឌុ​ប​គ្នា​ចេញពី​ក្លិ​ប​ហ្គោ​ល​ឡាញ ផ្លូវ​១៩៨៦ ឡើង​ទៅ​ផ្លូវ​១០១១ ពី​ត្បូង​ទៅ​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​លេចមុខ​ក្រុម​ជន​សង្ស័យ​ប្រ​មាណ​ជាង​១០​នាក់ ប្រដាប់​ដោយ​ខ្សែ​ក្រ​វាត់ និង​ដំបង​ស្ទាក់វាយ ពេលនោះ​ជនរងគ្រោះ​ភ័យ​ពេក​ក៏​ផ្តួល​ម៉ូតូ រួច​ដក​កូនសោ​រត់គេច និង​ស្រែក​ផ្អើលឆោឡោដល់​ប្រជា​​ពលរដ្ឋ​ចេញ​មក​ជួយ ធ្វើ​ឱ្យ​​ក្រុម​ជនសង្ស័យ​រត់គេច​ទៅ​បាត់​អស់ ប៉ុន្តែ​​ម៉ូតូ​របស់​ជនរងគ្រោះ​បាន​រង​ការ​ខូចខាត​ ។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា រូបភាព​ហិ​ង្សា​ខាងលើនេះ​កើតឡើង​សឹង​រាល់​យប់ កាលបើ​ឱកាស​​ល្អសម្រាប់​​ក្រុមជនសង្ស័យទាំងនោះ​នឹង​លើក​​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់​តែ​ម្តង ​។ ពាក់ព័ន្ធនឹងករណី​ខាងលើ សំណាងល្អ​​ហើយ​​ដែល​ជន​រង​គ្រោះ​ដក​កូនសោ​ម៉ូតូ​រួចរត់គេច​ ប្រ​សិន​មិន​ដកកូនសោ​ចេញ​ទេ ច្បាស់​​ជា​ម៉ូតូ​ធ្លាក់ដ​ល់​​ដៃ​ក្រុម​ជនសង្ស័យ​​ទាំងនោះ​ជាមិន​ខាន ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ