ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​ក្តៅ ត្រឹម​១​យប់​បំបែក​សម្បុក​​ក្រុម​ចោរ​យ៉ាង​សកម្ម

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​អស់​រយៈពេល​១​យប់ នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរ​សេនី​យ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ លោក​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ជាមួយ​កម្លាំង​អន្តរាគមន៍​រហ័ស​នាម​ក្រុម​ស្រមោច សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​តា​ខ្មៅ…

ខេត្តកណ្តាល ៖ ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅ​គគុក​អស់​រយៈពេល​១​យប់ នគរបាល​ក្រុង​តា​ខ្មៅ​ដឹកនាំ​ផ្ទាល់​ដោយ​លោក​វរ​សេនី​យ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ លោក​អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ ជាមួយ​កម្លាំង​អន្តរាគមន៍​រហ័ស​នាម​ក្រុម​ស្រមោច សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល​ក្រុង​តា​ខ្មៅ និង​មានការ​ចូលរួម​ពី​លោក​មេ​ភូមិ មេឃុំ បាន​ចុះ​ធ្វើការ​បង្ក្រាប និង​បំបែកសម្បុក​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​ឆក់​យ៉ាង​សកម្ម​ក្នុង​ក្រុង​តា​ខ្មៅ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ ។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ខាងលើ​នេះ​ធ្វើ​ឡើង​កាលពី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ នៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

ជន​រង​គ្រោះ​ឈ្មោះ តិច សុ​ជា ភេទ​ស្រី អាយុ​៥៨​ឆ្នាំ មុខរប​រវេ​លុយ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​។ ចំណែក​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​រួម​មាន ១-​ឈ្មោះ ម៉ែ​ន ម៉ា​នូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​កម្មករ​ទឹក​សុទ្ធ ២-​ឈ្មោះ សោ ភារ​ម្យ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ (​មុខសញ្ញា​ចាស់​ទើប​ចេញពី​ពន្ធនាគារ​ករណី​ឆក់​កាបូប​) និង​៣-​ឈ្មោះ រី ណា​ង​ហួ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សំរោង​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​។

លោក​វរសេនីយ៍ទោ យី វណ្ណ​ដា អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ប្រាប់​អោយ​ដឹង​ថា កាលពី​វេលា​ម៉ោង​១២​និង​៥២​នាទី​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្លូវ​លេខ​២១A ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ស្ត្រី​រង​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​គុប​មូល ចេញពីផ្ទះ​ដើម្បី​ដឹក​ចៅ​ទៅ​រៀន​នៅ​សាលា​ឯកជន​ដូច​សព្វដង​។ លុះ​ជិះ​មក​ដល់​ចំណុច​ផ្លូវកែង​លាង​រថយន្ត ភូមិ​ព្រែក​សំរោង ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​២​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​ដេញ​តាម រួច​ឆក់​កាបូប​ពី​ជន​រង​គ្រោះ​បណ្តាល​អោយ​ជន​រង​គ្រោះ​ដួល​ម៉ូតូ​បាក់ជើង​ខាងឆ្វេង​។

តាម​ប្រភព​ដដែល​បាប​បន្ត​ថា ចំណែក​ជនសង្ស័យ​ពេល​ធ្វើ​សកម្មភាព​រួច ក៏​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ទៅ ចំណែក​ជន​រង​គ្រោះ​វិញ​ត្រូវ​បានកូន​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាល់​ម៉ែត្រ ។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ រហូត​កំណត់​បាន​អត្ត​សញ្ញា​ជនសង្ស័យ​៣​នាក់​ខាងលើ នៅ​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ ក៏​បាន​ឃាត់ខ្លួន​យក​មក​សាកសួរ​នៅ​អធិការដ្ឋាន​។

តាម​ចំលើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ​សោ ភារ​ម្យ បានឱ្យ​ដឹង​ថា ខ្លួន​និង​បក្ខពួក​២​នាក់​ទៀត​ឈ្មោះ​ម៉ែ​ន ម៉ា​នូ និង​ឈ្មោះ​រី​ណា​ង​ហួ ពិតជា​បាន​នាំ​គ្នា​ធ្វើ​សកម្មភាព​ឆក់​កាបូប​របស់​ជន​រង​គ្រោះ​ខាងលើ​ប្រាកដ​មែន ដោយ​ខ្លួន​ជា​អ្នក​បើក​ម៉ូតូ ហើយ​ឈ្មោះ​ម៉ែ​ន ម៉ា​នូ ជា​អ្នក​ធ្វើ​សកម្មភាព​ឆក់ រីឯ​ឈ្មោះ​រី​ណា​ង​ហួ ជា​អ្នក​ផ្តល់​មធ្យោបាយ​អោយ​ជិះ​ឆក់ (​ម៉ូតូ​ម៉ាក​ហុងដា ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១BD-៥៣៨៣) ហើយ​នៅ​ពេល​ឆក់​កាបូប​បាន​ហើយ​ចែក​លុយ​គ្នា​បាន​ម្នាក់​ជាង​៥០​ម៉ឺន​រៀល​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ