ជំងឺក្រួសក្នុងតម្រងនោម ពេលខ្លះអាចបង្កជាការឈឺចាប់ដែរនៅពេលវាកំពុងតែព្យាយាមចេញពីផ្លូវទឹកម៉ូត្រ។ ក្រួសក្នុងតម្រងនោមត្រូវបានគេហៅថា Nephrolithiasis ហើយក៏កើតឡើងជាញឹកញាប់ផងដែរ។ វាគឺជាការកកកុញជាតិរ៉ែ អំបិលរហូតដល់រឹងក្លាយទៅជាគ្រួសតែម្តងអាការៈញឹកញាប់បំផុតរបស់ជំងឺនេះមានដូចជា ឈឺចាប់ខ្លាំងក្លាជាមួយគ្នានឹងការចង្អោ។
ភាគច្រើនក្រួសក្នុងតម្រងនោមអាចធ្លាក់មកតាមរយៈការប្រើថ្នាំ ញ៉ាំទឹក ។ល។ ខណៈពេលដែលពពួកក្រួសធំៗអាចនឹងត្រូវការវះកាត់។ ទោះបីជាក្រួសក្នុងតម្រងនោមមិនបង្កជាការខូចខាតជាប់រហូត តែយកល្អគួរតែចៀសវាង និងបង្ការកុំឲ្យវាកើតឡើងតាមរបៀបដូចខាងក្រោមនេះ៖

១-ញ៉ាំទឹកឲ្យគ្រប់គ្រាន់ ៖ ការញ៉ាំទឹកគឺជារឿងសំខាន់បំផុតសម្រាប់មុខងាររាងកាយជាច្រើន ហើយក៏ដើរតួនាទីសំខាន់ក្នុងការជំរុញដល់មុខងារដ៏មានប្រសិទ្ធភាពរបស់តម្រងនោមដែរ។ ការញ៉ាំទឹកនឹងជួយបញ្ចេញចោលកាកសំណល់ទាំងអស់ពីរាងកាយរួមទាំង ជាតិរ៉ែ និងអំបិលសម្រាប់បង្កើតជាគ្រួសក្នុងតម្រងនោមដែរ។ ក្រៅពីទឹក ការញ៉ាំទឹកក្រូចឆ្មា និងទឹកក្រូចធម្មតា ដែលផ្ទុកទៅដោយសារធាតុ Citrate អាចមានផលល្អសម្រាប់ការបង្ការក្រួសក្នុងតម្រងនោម។
២-បន្ថយការញ៉ាំប្រៃឬសូដ្យូម ៖ ការញ៉ាំប្រៃច្រើនពេកមិនគ្រាន់តែមិនផ្តល់សុខភាពដល់បេះដូងទេ តែក៏មានផលប៉ះពាល់ដល់តម្រងនោមរហូតដល់កើតក្រួសក្នុងតម្រងនោមបានដែរ។ យោងទៅតាម Urology Care Foundation បានឲ្យដឹងថា ៨០ភាគរយនៃគ្រួសក្នុងតម្រងនោមត្រូវបានបង្កើតឡើងដោយជាតិកាលស្យូម។ ការញ៉ាំសូដ្យូមច្រើនពេកអាចទប់ស្កាត់កាតបឺតស្រូបឡើងវិញនៃជាតិកាលស្យូមពីក្នុងទឹកនោម ចូលទៅក្នុងឈាម ដូច្នេះវាអាចធ្វើឲ្យកើតជាក្រួសក្នុងតម្រងនោមបាន។
៣-ការបង្កើនការញ៉ាំជាតិកាល់ស្យូម ៖ មនុស្សភាគច្រើនគិតថា ចាប់តាំងពីក្រួសក្នុងតម្រងនោមគឺជាប្រភេទជំងឺក្រួសក្នុងតម្រងនោមកើតឡើងញឹកញ៉ាប់បំផុតមក វាក៏អាចកាត់បន្ថយបានតាមរយៈរបបអាហារដែរ។ ប៉ុន្តែវាគឺជារឿងផ្ទុយគ្នាទៅវិញទេ។ ការបញ្ចូលអាហារសម្បូរជាតិកាលស្យូមក្នុងរបបអាហារវិញ អាចបន្ថយការកើតក្រួសក្នុងតម្រងនោម ប៉ុន្តែថ្នាំបំប៉នជាតិកាលស្យូមបង្កើនការប្រឈមមុខវិញ។ អាហារសម្បូរជាតិកាលស្យូមអាចបន្ថយការកើតក្រួសផង និងជំងឺពុកឆ្អឹងផង។
៤-កាត់បន្ថយការញ៉ាំប្រូតេអ៊ីនសត្វ ៖ ក្រួសដោយសារតែអាស៊ីតអ៊ុយរិកមិនសូវជាកើតឡើងច្រើនដូចគ្រួសដោយសារកាលស្យូមទេ។ អាហារសម្បូរទៅដោយប្រូតេអ៊ីនសត្វអាចបង្កើនចំនួនអាស៊ីតក្នុងទឹកនោមបាន។ រឿងនេះអាចនឹងធ្វើឲ្យអាស៊ីតអ៊ុយរិក និងកាលស្យូមអុកសាឡាតកកកុញទៅជាក្រួសក្នុងតម្រងនោមបាន។
ចូរចៀសវាងការញ៉ាំអាហារជាច្រើនដូចជា សាច់គោ សាច់បក្សី ត្រី សាច់ជ្រូក ។ល។ ដើម្បីបង្ការកុំឲ្យកើតក្រួសក្នុងតម្រងនោមបាន (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ