ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទី​ពេទ្យ​កាល់​ម៉ែ​តប​ណ្តុះ​បច្ចេកទេស​ព្យាបាល និង​ថែទាំ​ផ្នែក​ប្រ​ពា​ធន​កម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គម្រោង TITAN ដែល​ជា​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជាមួយ​មន្ទីរពេទ្យ តាន់​តុ​ក​សេង ប្រទេស​សិង្ហ​បូ​រី និង​មូល​និ​ធិអន្តរជាតិ តេ​ម៉ា​សែក…

រាជធានី​ភ្នំពេញ ៖ គម្រោង TITAN ដែល​ជា​គម្រោង​នៃ​កិច្ច​សហប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ជាមួយ​មន្ទីរពេទ្យ តាន់​តុ​ក​សេង ប្រទេស​សិង្ហ​បូ​រី និង​មូល​និ​ធិអន្តរជាតិ តេ​ម៉ា​សែក បាន​ដំណើរការ​រយៈពេល​២​ឆ្នាំ​កន្លង​ទៅ ដោយ​បាន​បណ្តុះបណ្តាល​ដល់​គ្រូពេទ្យ និង គិលានុបដ្ឋាក ចំនួន​៩០​នាក់​របស់​កម្ពុជា លើ​បច្ចេកទេស ព្យាបាល និង​ថែទាំ​ផ្នែ​ប្រ​ពា​ធន​កម្ម ។

ថ្លែង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​បច្ចេកទេស​ព្យាបាល និង​ថែទាំ​ផ្នែ​ប្រ​ពា​ធន​កម្ម កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត លោក​សាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បានអោយ​ដឹង​ថា ដោយ​មានការ​ជាមួយ​ក្រុមការងារ​របស់​មន្ទីរពេទ្យ តាន់​តុ​ក​សេង ប្រទេស​សិង្ហ​បូ​រី និង​មូល​និ​ធី​អន្តរជាតិ តេ​ម៉ា​សែក ជាមួយ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ គឺ​ចាប់តាំងពី​គម្រោង​ដំបូង​ដែល​ទើបតែនឹង​បញ្ចប់​នៅ​ឆ្នាំ​២០១៧ គឺ​គម្រោង​កម្មវិធី STAR (​ជំនាញ​ផ្នែក​របួស និង ការ​ជួយ​សង្គ្រោះ​ឡើង​វិញ​) ចាប់ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ ២០១៧​។

លោក​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បន្ត​ថា គម្រោង​បណ្តុះបណ្តាល បច្ចេកទេស​ព្យាបាល និង​ថែទាំ​ផ្នែ​ប្រ​ពា​ធន​កម្ម ដែល​មាន​រយៈពេល ៣​ឆ្នាំ រវាង​ស្ថាប័ន​ទាំង​បី គឺ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មន្ទីរពេទ្យ តាន់ តុ​ក​សេង និង មូល​និ​ធី តេ​ម៉ា​សែក ក្រោម​ការ​គាំទ្រ​ប្រកបដោយ​ចីរភាព ពី​សំណាក់​ក្រសួងសុខាភិបាល ទៅ​លើ​ការ​ប្តេជ្ញា​ចិត្ត​បន្ថែម​ទៅ និង​ស្តង់ដា​នៃ​ការ​ថែទាំ​ខ្ពស់​ដែល​ផ្តោត​សំខាន់​លើ គុណភាព សុវត្ថិភាព និង​ការ​ពេញចិត្ត​។

លោក​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បន្ត​ថា តាម​រយៈ​ការ​បណ្តុះបណ្តាល របស់​គម្រោង TITAN (​គម្រោង​បច្ចេកទេស ព្យាបាល និង​ថែទាំ​ផ្នែក​ប្រ​ពា​ធន​កម្ម​)​នេះ គ្រូពេទ្យ និងគិលានុបដ្ឋាក ផ្នែក​ប្រ​ពោ​ធន​កម្ម មក​ពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន​-​ព្រះ​កុសុមៈ​, មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត និង​សិក្ខាកាម​មក​ពី​មន្ទីរពេទ្យ​ខេត្ត បាន​ទទួល​នូវ​ការ​ណែនាំ អនុវត្តន៍ និង បទ​ពិសោធន៍​ថ្មី​ៗ ក្នុង​ការ​ដាក់​ដំណើរការ​ក្នុង​ផ្នែក និង​ការ​អនុវត្តន៍​ផ្នែក​បច្ចេកទេស​ថែទាំ ក៏​ដូច​ជា​ផ្នែក​ទំនាក់ទំនង​ជាមួយ​អ្នកជំងឺ និង​គ្រួសារ​របស់​អ្នកជំងឺ​។

លោក​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​បាន​បន្ត​ថា ក្រោយ​ការ​បណ្តុះបណ្តាល សិក្ខាកាម​និង​បាន​រៀបចំ​គម្រោង​ជា​ច្រើន​ក្នុង​គោលដៅ​ពង្រឹង និង​លើកកំពស់​ការងារ​ព្យាបាល ថែទាំ​អ្នកជំងឺ ហើយ​គម្រោង​ជា​ច្រើន​ទៀត ។ លោក​ក៏​បាន​ធ្វើការ​ថ្លែងអំណរគុណ​ដល់​មន្ទីរពេទ្យ​ថ្នាក់​ជាតិ ខាង​គណៈកម្មការ​រៀបចំ ក្រុម​គ្រូពេទ្យ និង​គ្រូបង្ហាត់​នៃ​មន្ទីរពេទ្យ​តាន់​តុ​ក​សេង និង​មូលនិធិ​តេ​ម៉ា​សែក​ដែល​បាន​រៀបចំ និង​ឧបត្ថម្ភ​កម្មវិធី​បណ្តុះបណ្តាល បច្ចេកទេស ព្យាបាល និង​ថែទាំ​ផ្នែ​ប្រ​ពា​ធន​កម្ម TITAN ។​ លោក​សង្ឃឹមថា សហប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មន្ទីរពេទ្យ​តាន់ តុ​ក​សេង និង​មូលនិធិ​តេ​ម៉ា​សែក នឹង​នៅ​បន្ត​ថ្ងៃ​ខាង​មុខ​។

សូម​បញ្ជាក់​ថា គម្រោង​នៃ​ការ​បណ្ដុះបណ្ដាល​ស្តី​ពី បច្ចេកទេស​ព្យាបាល និង​ថែទាំ​ផ្នែ​ក​ប្រ​ពា​ធន​កម្ម​នេះ​ត្រូវ​បាន​ដំណើរការ​រយៈពេល ២​ឆ្នាំ​មក​ហើយ ដោយ​មាន​សិក្ខាកាម​ចំនួន​៩០​នាក់ បាន​ចូលរួម​ក្នុង​គម្រោង​ចំនួន ២០​រូប បាន​បំពេញ​វគ្គ Advanced និង​៧១​នាក់​បាន​បំពេញ​វគ្គ​មូលដ្ឋាន​។ សិក្ខាកាម​ទាំងអស់ អញ្ជើញ​ពី​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៥៦​នាក់ មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​-​សូ​វៀត ១១​នាក់ និង​មន្ទីរពេទ្យ​មិត្តភាព កម្ពុជា​-​ចិន​-​ព្រះ​កុសុមៈ ១២​នាក់ ព្រមទាំង​មន្ទីរពេទ្យ​នៃ ខេត្ត​ព្រះ​សីហ​នុ​៣​នាក់ ខេត្តកោះកុង ២​នាក់ និង​សៀមរាប​៦​នាក់​។ ក្នុង​ចំណោម​នោះ​មាន សិក្ខាកាម ចំនួន​២០​នាក់ បាន​ទៅ​បំពេញ​កម្មសិក្សា នៅ​ផ្នែក​ប្រ​ពោ​ធន​កម្ម​នៅ​មន្ទីរពេទ្យ តាន់ តុ​ក​សេង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ