ពុទ្ធសាសនិក​គួរ​បំពេញ​កិច្ច​ទាំង​៧​ឱ្យ​ប្រាកដ


សន្តាន​របស់​សប្បុរស​តែង​ហ្វឹកហាត់​កាយ​ចិត្ត​ឲ្យ​មាន​សេចក្តី​ស្រឡាញ់​ដោយ​ចិត្តមេត្តា​ដល់​សព្វ​សត្វ ដោយ​ហោចទៅ​សូ​ម្បី​តែ​សត្រូវ​របស់​ខ្លួន​ក៏​គួរ​ផ្សាយ​មេត្តា​ឱ្យ​គេ​បាន​សុខ រួច​ចាក​ទុក្ខ​ផង នេះ​ជា​សន្តាន​របស់​អ្នក​គោ រព​ព្រះពុទ្ធ​សាសនា ។ ខាងក្រោម​នេះ​ជា​កិច្ច​ដែល​សាធុជន​បំពេញ ៖

១- ផ្សព្វផ្សាយ​មេត្តា ២- តាំង​សេចក្តី​ប្រាថ្នា​ល្អ​ចំពោះ​មនុស្ស​ទូទៅ ៣- ខ្វល់ខ្វាយ​ជួយ​សង្គ្រោះ​ដល់​អ្នក​ដទៃ ៤- ឧបត្ថម្ភ​បម្រុង និង​ចូលរួម​ក្នុង​កិច្ចការ​សាធារណប្រយោជន៍ ៥- មិន​ស្អប់ខ្ពើម​អំពើ​របស់​អ្នក​ដទៃ ៦- សម្តែ​ង​ការ​ពេញចិត្ត​នៅ​ពេល​អ្នក​ដទៃ​មានជោគ​ជ័យ និង​៧- តម្កល់​ចិត្តជា​កណ្តាល សម្លឹង​មើល​ហេតុការណ៍​ទាំង​ឡាយ​តាម​សេចក្តី​ពិត ។

អ្នក​ឋិត​នៅ​ក្នុង​គោល​ធម៌​ទាំង​៧​នេះ រមែង​ជា​មនុស្ស​ប្រកបដោយ​ចិត្តមេត្តា ករុណា និង​ជា​អ្នករក្សា​បានចិត្ត​ល្អ​បរិសុទ្ធ​ដល់​សត្វ​សព្វ​ទិសានុទិស ។ សាន សារិន

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ