ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកលក់​ត្រូវ​ដឹង​ថា ផលិតផល​របស់​អ្នកជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ឬ​ជា​វីតាមីន?

4 ឆ្នាំ មុន

វីតាមីន គឺជា​អ្វី​ដែល​ល្អ​សម្រាប់​សុខភាព​របស់​មនុស្ស ហើយ​មនុស្ស​អាច​សម្រេចចិត្ត​ទទួលទាន​វា ឬ​មិន​ទទួលទាន​វា​បានចិត្ត​ចង់ ។ ប៉ុន្តែ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ គឺ​ស្ទើរតែ​ជា​អ្វី​ដំបូង​គេ​ដែល​មនុស្ស​រក​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ឈឺចាប់​ខ្លាំង ។ ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​បាន​បង្កើត​ឡើង​ក៏​អាច​ត្រូវ​បាន​ចាត់​ចូល​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ទាំង​ពីរ​ខាងលើ​ដែរ…

វីតាមីន គឺជា​អ្វី​ដែល​ល្អ​សម្រាប់​សុខភាព​របស់​មនុស្ស ហើយ​មនុស្ស​អាច​សម្រេចចិត្ត​ទទួលទាន​វា ឬ​មិន​ទទួលទាន​វា​បានចិត្ត​ចង់ ។ ប៉ុន្តែ​ថ្នាំ​បំបាត់​ការ​ឈឺចាប់ គឺ​ស្ទើរតែ​ជា​អ្វី​ដំបូង​គេ​ដែល​មនុស្ស​រក​នៅ​ពេល​ដែល​ពួក​គេ​កំពុង​តែ​ឈឺចាប់​ខ្លាំង ។

ផលិតផល ឬ​សេវាកម្ម​ដែល​អ្នក​បាន​បង្កើត​ឡើង​ក៏​អាច​ត្រូវ​បាន​ចាត់​ចូល​ក្រុម​មួយ​ក្នុង​ចំណោម​ក្រុម​ទាំង​ពីរ​ខាងលើ​ដែរ ។ តើ​វា​គ្រាន់តែ​ជា​ជម្រើស​ល្អ​មួយ ឬ​ជា​អ្វី​ដែល​មនុស្ស​មិន​អាច​អត់​បាន​ពេល​ដែល​ពួក​គេ​ជួបនឹង​ភាព​ឈឺចាប់? ដើម្បី​ជោគជ័យ​ក្នុង​អាជីវកម្ម អ្នក​ត្រូវ​តែ​បង្កើត​ផលិតផល​ឬ​សេវាកម្ម​ដែល​ប្រៀប​បានជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ហើយ​ដើម្បី​ធ្វើ​ដូច្នេះ​បាន អ្នក​ត្រូវ​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​នេះ​៖

១. សួរ​អតិថិជន​របស់​អ្នក ៖
ការ​ស្ទង់​មតិ ឬ​ការ​សម្ភាស​ខ្លី​ៗ​ជាមួយនឹង​អតិថិជន​របស់​អ្នក​អាច​ជួយ​ឲ្យ​អ្នកដឹង​ពី​ភាព​ឈឺចាប់ ឬ​បញ្ហា​ដែល​ពួក​គេ​តែងតែ​ជួប​ប្រទះ​បាន ។ បើ​ទោះជា​ផលិតផល​ដែល​អ្នក​កំពុង​មាន​មិន​អាច​ដោះស្រាយ​បញ្ហា​នោះ​ពិតមែន​ក្តី អ្នក​នៅ​តែ​អាច​បង្កើត​ផលិតផល​ថ្មី​ៗ​ជា​ដំណោះស្រាយ​ដដែល ។ យ៉ាងណា​ក្តី សំណួរ​ដែល​អ្នក​គួរតែ​ជៀសវាង​សួរ​គឺ «​ប្រសិនបើ​ពួក​យើង​មាន តើ​អ្នក​នឹង​ទិញ​ទេ?​» ព្រោះ​មនុស្ស​ភាគច្រើន​មិន​និយាយ​ដោយ​ស្មោះត្រង់​នឹង​សំណួរ​ទាំងនេះ​ទេ ហើយ​វា​អាច​ផ្តល់​ទិន្នន័យ​ដែល​ខុស​ដល់​អ្នក ។

២. ស្រាវជ្រាវ​ផលិតផល​របស់​ដៃគូ​ប្រកួតប្រជែង​៖
វា​មិនមែន​ជា​រឿង​ខុសឆ្គង​ទេ​ក្នុង​ការ​ជ្រើសរើស​ផលិតផល ឬ​សេវាកម្ម​ដែល​កំពុង​ត្រូវ​បាន​ដាក់​លក់​លើ​ទីផ្សារ​ស្រាប់ ។ អ្វី​ដែល​អ្នក​ត្រូវធ្វើ​គឺ​ស្រាវជ្រាវ​ឲ្យ​ដឹង​ពី​ចំណុច​ខ្វះខាត​របស់​ដៃគូ​ប្រកួតប្រជែង និង​ព្យាយាម​យក​វា​មក​ធ្វើ​ជា​មេរៀន​សម្រាប់​ការ​បង្កើត​ផលិតផល​ឬ​សេវាកម្ម​របស់​អ្នក ។ ត្រូវ​ចង​ចាំ​ថា​អ្នក​មិន​ចាំបាច់​ធ្វើ​ជា​អ្នកលក់​មុន​ទេ តែ​អ្នក​ត្រូវធ្វើ​ជា​អ្នកលក់​ដែល​ល្អ​ជាង​អ្នក​ដទៃ ។

៣. ពិនិត្យ​មើល​ជីវិត​របស់​ខ្លួនឯង​ផ្ទាល់​៖
ក្រុមហ៊ុន និង​អាជីវកម្ម​ជា​ច្រើន​ត្រូវ​បាន​បង្កើត​ឡើង​តាម​វិធី​នេះ ។ មនុស្ស​ម្នាក់​រក​ឃើញ​បញ្ហា​អ្វីមួយ រួច​រក​ដំណោះស្រាយ​សម្រាប់​ខ្លួនឯង បន្ទាប់​មក​ក៏​ចាប់អារម្មណ៍​ថា​មនុស្ស​ដទៃ​មាន​បញ្ហា​ដូច​ពួក​គេ​ដែរ​ក៏​ចាប់ផ្តើម​លក់​ដំណោះស្រាយ​ទាំងនោះ​ទៅ​ឲ្យ​អ្នក​ដទៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ