តើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នក? ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ដ៏ធំបំផុត Tiger Street Football 2020 បានបើកឆាកប្រកួតនៅប្រទេសកម្ពុជា!
5 ឆ្នាំ មុន
ភ្នំពេញ
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football…
រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Tiger Street Football ឆ្នាំថ្មី ឆ្នាំ២០២០ រដូវកាលទី៨ បានចាប់ផ្តើមហើយព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានរៀបចំឡើងនៅតាមបណ្តាប្រទេសនៅតំបន់អាស៊ីដូចជា វៀតណាម ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា ជាពិសេសនៅកម្ពុជាយើង ដោយការប្រកួតបាល់ទាត់នឹងធ្វើឡើងនៅ៨ខេត្តក្រុងទូទាំងប្រទេស។ ជើងឯកនឹងមានឱកាសប្រកួតផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Rio Ferdinand នៅថ្ងៃប្រកួតផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ចាប់ថ្ងៃទី ២៩ ខែកុម្ភៈ រហូតដល់ថ្ងៃទី ១ ខែ មីនា ២០២០ ខាងមុខនេះ។
Tiger Street Football នេះជាឱកាស នេះជាទីលានប្រកួតសំរាប់យុវជនកម្ពុជា ស្តែងចេញនូវការតាំងចិត្តដ៏មោះមុតរបស់អ្នកបង្ហាញមហិច្ឆិតា សេចក្តីក្លាហាន និងទេពកោសល្យដ៏លេចធ្លោតាមរយៈបាល់ទាត់នៅទីនេះ ។
Tiger Street Football មិនត្រឹមតែបង្ហាញស្ទីលលេងបាល់ទាត់ដ៏អស្ចារ្យថែមទាំងមានសកម្មភាពសប្បាយរីករាយជាច្រើនទាំងលើទីលាននិងក្រៅទីលានដូចជា ការលេងហ្គេមកម្សាន្ត បាល់ទាត់សប្បាយៗមានការប្រគំតន្ត្រីកាន់តែធំជាងមុន ដោយមានការអញ្ជើញចូលរួមសម្តែងពីសំណាក់តារាល្បីៗ រួមជាមួយកម្មវិធីកម្សាន្តសប្បាយៗជាច្រើន កាន់តែរំភើប កាន់តែអស្ចារ្យ ដែលញ៉ាំងឲ្យព្រឹត្តិការណ៍នេះកាន់តែជក់ចិត្ត និងដក់ជាប់អារម្មណ៍ដល់អ្នកទស្សនា។
ចំពោះព័ត៌មានលម្អិតបន្ថែមអំពីព្រឹតិ្តការណ៍ Tiger Street Football 2020 និងវិធីចូលរួមព្រឹតិ្តការណ៍ពិសេសនេះ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ៖ www.facebook.com/TigerBeerKH
ចែករំលែកព័តមាននេះ