ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី ធ្វើយុទ្ធនាការបរិច្ចាគ​ឈាម ​ក្រោម​ប្រធានបទ “​ផ្ដល់​ឈាម ផ្ដល់​ជីវិត ផ្ដល់​ក្ដី​សង្ឃឹម​”

8 ម៉ោង មុន

រាជធានី​ភ្នំពេញ​៖ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​នារី​អន្ដរជាតិ និង​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ ដើម្បី​បរិស្ថាន សង្គម និង​អភិបាលកិច្ច​របស់​ធនាគារ​នៅ​ឆ្នាំ​នេះ ធនាគារ​កម្ពុជា​សាធារណៈ ភី​អិ​ល​ស៊ី សហការ​ជាមួយ ​មជ្ឈមណ្ឌល​ជាតិ…

រាជធានី​ភ្នំពេញ​៖ ក្នុង​ឱកាស​ប្រារព្ធ​ទិវា​នារី​អន្ដរជាតិ និង​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ ដើម្បី​បរិស្ថាន សង្គម និង​អភិបាលកិច្ច​របស់​ធនាគារ​នៅ​ឆ្នាំ​នេះ ធនាគារ​កម្ពុជា​សាធារណៈ ភី​អិ​ល​ស៊ី សហការ​ជាមួយ ​មជ្ឈមណ្ឌល​ជាតិ ​ផ្ដល់​ឈាម​បាន​រៀបចំ​យុទ្ធនាការ ​បរិច្ចាគ​ឈាម​ក្រោម​ប្រធានបទ “​ផ្ដល់​ឈាម ផ្ដល់​ជីវិត ផ្ដល់​ក្ដី​សង្ឃឹម​” ដែល​ធ្វើ​ឡើង​នៅ អគារ​ធនាគារ​កម្ពុ (​ទីស្នាក់ការ​កណ្ដាល​) រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​ផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព​.​ស​២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​៥ ខែមីនា ឆ្នាំ​២០២៦​ ។

យុទ្ធនាការ​ផ្ដល់​ឈាម​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​អធិបតីភាព​របស់ លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស
ហេង សុខ​ចម្រើន អនុប្រធាន​នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម និង​មានការ​ចូលរួម​ពី​សំណាក់​បុគ្គលិក
អតិថិជន និង​ដៃគូ​ច្រើន​ជាង ១០០ នាក់ ​។

ថ្លែង​នៅ​ក្នុង​ស​ន្ទ​រក​ថា លោក អុង មីង​តិច នាយក​ប្រតិបត្តិ បាន​មាន​ប្រសាសន៍​ថា សកម្មភាព​មនុស្សធម៌​នេះ មិន​ត្រឹមតែ​បាន​បង្ហាញ​នូវ​ អំពើ​មនុស្សធម៌​របស់​អ្នក​បរិច្ចាគ​ម្នាក់​ៗ​ ក្នុង​ការ​សង្គ្រោះ​ជីវិត​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ថែម​ទាំង​បង្ហាញ​ពី​គំនិត​ផ្ដួចផ្ដើម​របស់​វិស័យ​ក្រុមហ៊ុន ឬុ​ឯកជន ទៅ​ដល់​សេវា​សហគមន៍​ ។ លោក​ក៏​បាន​គូសបញ្ជាក់ ​អំពី​សារសំខាន់​នៃ​ការ​បរិច្ចាគ​ឈាម​ ជា​ប្រចាំ​ដើម្បី​រក្សាសុខ​ភាពរឹងមាំ ព្រមទាំង​ធានា​ដល់​ការ​ផ្គត់ផ្គង់​ឈាម​ ប្រកបដោយ​ចីរភាព សម្រាប់​បុគ្គល​ដែល​ត្រូវការ​ឈាម ដោយសារ​ការ​បរិច្ចាគ​របស់​បុគ្គល​ម្នាក់ គឺជា​អំណោយ​សង្គ្រោះ​ជីវិត​ ដែល​មិន​អាច​កាត់ថ្លៃ​បាន​សម្រាប់​ជីវិត​មនុស្ស​បី​នាក់​ ។ ក្នុង​ស្មារតី​រួម​គ្នា​តែ​មួយ គ្មាន​ភាព​រីករាយ​ណា​ ដែល​ប្រសើរ​ជាង​ការ​ផ្ដល់ “​អំណោយ​ឈាម​” ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ទេ ​។

លោក​បាន​បន្ថែម​ទៀត​ថា ធនាគារ​នឹង​បន្ដ​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​រៀបចំ ក៏​ដូច​ជា​ការ​ចូលរួម​គំនិត​ផ្ដួចផ្ដើម​ ដើម្បី​សកម្មភាព​មនុស្សធម៌ និង​គម្រោង​ក្នុង​សហគមន៍​ផ្សេង​ៗ សំដៅ​ជួយ​ដល់​ទុរគត​ជន​នៅ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​៕ អត្ថបទសហការ