ចូល​ឆ្នាំ​ចិន​ទាន់​ទេ ម្នាក់​ៗ​ចង់បាន​តែ​អាំង​​ប៉ាវ ប៉ុន្តែ​តិច​អត់​ដឹង​ពី​អត្ថន័យ​ពិត​!


តាម​ជំនឿ រៀង​រាល់​ចូល​ឆ្នាំ​ចិន ប្រជាពលរដ្ឋ​ខ្មែរ​ជាប់​សែ​ចិន​នៅ​កម្ពុជា តែង​ចែក​អាំង​ប៉ាវ​ដល់​សាច់​ញាតិ​បងប្អូន ជា​ពិសេស​អ្នក​អត់​លិ​ត ឬ​អ្នក​នៅ​លីវ​តែ​ម្តង ឬ​ក្មេង​ៗ កូនក្មួយ ដើម្បី​ទទួល​បាន​លាភ​សំណាង មានទ្រព្យ​ហូរ​ចូល ក៏​ដូច​ជា​សុខភាព​ល្អ ជម្នះ​បាន​រាល់​ឧបសគ្គ ទទួល​បាន​ជោគ​ជ័យ​គ្រប់​ការងារ គ្រប់ពេលវេលា សំណាងល្អ និង​មាសប្រាក់​ហូរ​ចូល​ច្រើន​ៗ ហេង​ចូល​ហេង​ពេញ​មួយ​ឆ្នាំ ។

ពាក្យ​ថា អាំង​ប៉ាវ​សំដៅលើ លាភ​សំណាង ដែល​មាន​សេចក្តី​ដំណាល​ត​ៗ​គ្នា​ថា «​កាល​មួយ​នោះ មាន​សត្វ​ចម្លែក​មួយ​ឈ្មោះ «​នា​ន​» តែងតែ​ចេញ​មក​ខាំ​សម្លាប់​មនុស្ស​ស៊ី​ជា​រៀង​រាល់​ឆ្នាំ ធ្វើ​ឲ្យ​អ្នកស្រុក​តក់ស្លុត​ភ័យ​ខ្លាច​ខ្លាំង​ណាស់ ហើយ​នាំ​គ្នា​រត់ឡើង​ទៅ​លើ​ភ្នំ ដើម្បី​សុវត្ថិភាព​។

ស្រាប់តែ​ឆ្នាំ​មួយ​នោះ មានគ្រួសារ​ចំណូល​ថ្មី​មួយ​គ្រួសារ​មក​ពី​ស្រុក​ផ្សេង ពុំ​បាន​រត់គេច​ពី​សត្វ​នា​ន ដូច​អ្នក​ភូមិ​ខាងលើ​នោះ​ទេ ពួក​គេ​បាន​ស្លៀក​សំលៀក​បំពាក់​ពណ៌​ក្រហម ផ្តល់​ក្រដាស​ក្រហម​ដល់​កូនចៅ ព្រមទាំង​បាន​បិទ​ក្រដាស​ក្រហម​នៅ​មុខ​ផ្ទះ​។ នៅ​ពេល​ដែល​សត្វ​នា​ន​នោះ មក​ដល់​ឃើញ​សុទ្ធតែ​ក្រដាស​ក្រហម ក៏​ភ័យរ​ត់បា​ត់ទៅ ហើយ​លែង​មក​អុកឡុក​អ្នកស្រុក​ទៀត​»​។

អាស្រ័យ​ហេតុនេះ ទើប​មានការ​ចែក​អាំង​ប៉ា​ង​នៅ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​។ ពី​មួយ​ជំនាន់​​ទៅ​មួយ​ជំនាន់​ជនជាតិ​ចិន បាន​កែប្រែ​ពី​ការ​ចែក​ក្រដាស​ក្រហម​ទៅ​ជា​អាំង​ប៉ាវ​ក្រហម​ដែល​មាន​លុយកាក់ ឬ​របស់​មាន​តម្លៃ​ផ្សេង​ទៀត យក​ហុងស៊ុយ ហេង​ហេង នាំ​សំណាង​ឆ្នាំ​ថ្មី​។

សម្រាប់​​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​ខាង​មុខ​នេះ ប្រសិនបើ​អ្នកមាន​ជាប់​សែ​ចិន ក្រៅពី​ត្រៀម​គ្រឿង​សំណែន​ជូន​កុងម៉ា និង​របស់របរ​ប្រើប្រាស់​ថ្មី​ៗ អាច​ពិចារណា​លើ​ស្មា​ត​ហ្វូ​ន​កាមេរ៉ា​ក្រោយ​បួន OPPO Reno2 F ($349) ឬ Reno2 ($599) ទាន់​មាន​កាដូ​ថែម​ច្រើន និង​ឈ្នះ​ដំណើរ​កម្សាន្ត​ទៅ​លេង​កោះ​ភូ​កេ​ត​, OPPO A9 2020 ($269), A5 2020 ($199, រ៉េ​ម​4GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB), និង A5 2020 ($169, អង្គ​ផ្ទុក​ទិន្នន័យ 64GB) យក​លាភ​ថ្មី​ឆ្នាំ​ថ្មី ព្រោះ​ជា​ស្មា​ត​ហ្វូ​ន​ស៊េ​ឬ​ទំនើប កាមេរ៉ា​ក្រោយ 4 មានមុខ​ងារ​ពិសេស​គឺ Ultra Wide Angle (​ប្លង់​ទូលាយ​) ថតរូប​ជួបជុំ​ក្រុម​គ្រួសារ​សាច់ញាតិ​បងប្អូន មុខម្ហូប​ឬ​ទិដ្ឋភាព​សែន​កុងម៉ា ឬ​ក៏​ចែក​អាំង​ប៉ាវ បាន​ប្លង់​កាន់តែ​ទូលាយ​ស្អាត មិន​បារម្ភ​រឿង​ថត​មិន​ជុំ​គ្នា ឬ​ពិបាក​ដើរ​ខិត​ថយក្រោយ ថតរូប​ពេល​យប់ ថត​វី​ដេ​អូ ស្អាត​ៗ ត្រជាក់​ភ្នែក​។

ប្រសិនបើ​អ្នក​ចង់ ញញាក់​អារម្មណ៍ អ្នក​អត់​លិ​ត ឬ អ្នក​នៅ​លីវ សាច់ញាតិ បងប្អូន និង មនុស្ស​ជាទី​ស្រឡាញ់ ឲ្យ​ខុស​ប្លែក​ពី​រាល់​ឆ្នាំ គួរតែ​ត្រៀម​ស្មា​ត​ហ្វូ​ន​ខាងលើ OPPO Reno2 F ជា​អាំង​ប៉ាវ​ពិសេស ធានា​ថា​ពួក​គាត់​នឹង​ពេញចិត្ត ញញឹម​បិទ​មាត់​មិន​ជិត រួច​ហើយ​និយាយ​ពាក្យ​ហុង​ស៊ុយ​​ជូនពរ​ឆ្នាំ​ថ្មី​ត្រឡប់​មក​វិញ​ជាក់​ជា​មិន​ខាន​ឡើយ​។ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ