ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​កោះកុង​នឹង​សាងសង់​នៅ​ទីតាំង​ថ្មី​ប៉ាក់​ខ្ល​ង ខណៈ​ទីតាំង​ចាស់​មាន​ផល​ប៉ះពាល់​ច្រើន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​បញ្ជៀ​ស​នូវ​ផល​ប៉ះពាល់​ណាមួយ​ដល់​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​កោះកុង រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ជា​គោលការណ៍​ឱ្យ​ប្តូ​រកា វិនិយោគរ​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​ទៅ​ទីតាំង​ថ្មី​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ពី ៤០០ ទៅ ៦០០​ហិ​កតា ស្ថិត​នៅ​ភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា…

រាជធានី​ភ្នំពេញ​៖ ក្នុង​ន័យ​បញ្ជៀ​ស​នូវ​ផល​ប៉ះពាល់​ណាមួយ​ដល់​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​កោះកុង រាជរដ្ឋាភិបាល​កម្ពុជា​បាន​យល់ព្រម​ជា​គោលការណ៍​ឱ្យ​ប្តូ​រកា វិនិយោគរ​សាងសង់​ព្រ​លាន​យន្តហោះ​ថ្មី​ទៅ​ទីតាំង​ថ្មី​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ពី ៤០០ ទៅ ៦០០​ហិ​កតា ស្ថិត​នៅ​ភូមិ​កោះ​ប៉ោ ឃុំ​ប៉ាក់​ខ្ល​ង ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ខណៈ​ទីតាំង​ចាស់​ស្ថិត​នៅ​ក្រុង​ខេមរភូមិន្ទ​ហាក់​មាន​ផល​ប៉ះពាល់​ច្រើន ។

ជាក់ស្តែង​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និង​ដឹក​ជញ្ជូន និង លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ចុះ​ពិនិត្យ​ផ្លូវជាតិ​លេខ ១០ និង​ផ្លូវ​ពី​ថ្មដា ខេត្តពោធិសាត់ មក​ខេត្តកោះកុង តាម helicopter និង​ពិនិត្យ​ផល​ប៉ះពាល់ នៃ​គម្រោង​សាងសង់​ប្រ​លាន​យន្តហោះ​ថ្មី នៅ​ខេត្តកោះកុង​កាលពី​ថ្ងៃ​ទី ១៣ ខែមករា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។

បើ​យោង​តាម​លិខិត​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០១៩ និង​ចុះហត្ថលេខា​ដោយ​លោក ឈិ​ត សុ​ខុន ជួស​លោក​រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹង​ថា «​រាជរដ្ឋាភិបាល​យល់ព្រម​ជា​គោលការណ៍​ឲ្យ​ប្តូរ​ទៅ​វិនិយោគ​នៅ​ទីតាំង​ថ្មី សម្រាប់​ធ្វើ​ព្រ​លាន​យន្តហោះ​លើ​ផ្ទៃដី ទំហំ​ប្រមាណ​ពី​៤០០​ទៅ​៦០០​ហិ​កតា ស្ថិត​នៅ​ភូមិ​កោះ​ប៉ោ ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង​» ។ តាម​គម្រោង​គឺ​រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ក្នុងស្រុក​រួម​និង​ក្រុមហ៊ុន​មក​ពី​ក្រៅ​ស្រុក​វិនិយោគ​លើ​ការ​សាងសង់​ព្រ​លាន​យន្តហោះ​កោះកុង​ថ្មី គឺ​នៅ​លើ​ដី​អតីត​ព្រ​លាន​យន្ត​កោះកុង ស្ថិត​នៅ​ក្រុង​ខេមរភូមិន្ទ ប៉ុន្តែ​បច្ចុប្បន្ន​បាន​សម្រេច​ប្តូរ​ទីតាំង​ទៅ ភូមិ​កោះ​ប៉ោ ស្រុក​មណ្ឌល​សីមា​វិញ ដោយសារ​មាន​ផល​ប៉ះពាល់ ច្រើន​នៅ​ទីតាំង​ចាស់​។ ​កន្លង​មក​រដ្ឋលេខាធិការដ្ឋាន អាកាស​ចរ​ស៊ី​វិល​បាន​ឲ្យ​ដឹង​ថា​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​ខេត្តកោះកុង​ឡើង​វិញ​នេះ គឺជា​ការ​វិនិយោគ​រួម​គ្នា ដោយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ និង​ក្រុមហ៊ុន Bangkok Airway របស់​ថៃ ដែល​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​៤០​លាន​ដុល្លារ​អា​មេ​រិ​ក ។

សូម​បញ្ជាក់​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បាន​នឹង​កំពុង​ស្តារ​ឡើង​វិញ​នូវ​គម្រោង​សាងសង់​ព្រ​លាន​យន្តហោះ​តាម​បណ្តា​ខេត្ត​ដែល​មាន​សក្តានុពល​ក្នុង​ន័យ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ប្រព័ន្ធ​ដឹក​ជ​ញ្ជួ​ន​ទំនិញ​និង​អ្នកដំណើរ​តាម​ផ្លូវអាកាស​។ ជាក់ស្តែង​កាលពីមុន​កម្ពុជា នា​ឆ្នាំ​១៩៩៣ មាន​តែ​ក្រុមហ៊ុន​អាកាស​ចរ​ណ៏​អន្តរជាតិ មួយ​គត់​ហោះ​មក​ប្រទេស​កម្ពុជា និង​សមត្ថភាព​អាកាសយានដ្ឋាន​អន្តរជាតិ មាន​ចំណត​យន្តហោះ ដែល​អាច​ចត​បាន​តែ ១០ យន្តហោះ ប៉ុណ្ណោះ ឥឡូវនេះ មាន​ក្រុមហ៊ុន​អាកាស​ចរ​អន្តរជាតិ ហោះ​មក​កម្ពុជា ចំនួន ៤៤ ក្រុមហ៊ុន បូក​នឹ​ង្រុ​ម​ហ៊ុន​អាកាស​ចរ​ក្នុងស្រុក​ចំនួន ០៥​ទៀត ដោយឡែក​ចំណត​យន្តហោះ​អាច​ចត​បាន​យន្តហោះ​បាន​ចំនួន ៤០ ដែល​ក្នុ​ហ​នោះ យន្តហោះ​ប្រភេទ​ធំ​អាច​ចត​បាន​ចំនួន​១០ យន្តហោះ និង​នា​ពេល​នេះ​ប្រទេស​កម្ពុជា ចុងខែ​វិច្ឆិកា​នេះ​បាន​ទទួល​អ្នក ១០ លាន និង​ប្រាំ​សែន​នាក់​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ