កម្ពុជា​ហាក់​នៅ​មិន​ទាន់​ទទួល​បាន​ប្រយោជន៍​ពី​កា​រត​ភ្ជាប់​ផ្លូវដែក​ដឹក​ទំនិញ​ឆ្លងកាត់​ព្រំដែន​ជាមួយ​ភាគី​ថៃ


រាជធានី​ភ្នំពេញ​៖ គម្រោង​នៃ​កា​រត​ភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា​និង​ថៃ​ដែល​មហាជន​ចាំ​បាន​ថា​មាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថៃ​បាន​រួម​គ្នា​ចូលរួម​បើក​សម្ភោ​ធ​ជា​ផ្លូវការ​នៃ​កា​រត​ភ្ជាប់​ផ្លូវដែក និង​ស្ពាន​មិត្តភាព​ស្ទឹង​បត់​-​បាន​ណុ​ង​អៀង​កាល​ថ្ងៃ​ទី ២២ ខែ មេ​សា ឆ្នាំ​២០១៩ គិត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​កម្ពុជា​ហាក់​នូវ​មិន​ទាន់​ទទួល​អត្ថ​ប​យោជន៍​សំខាន់​ៗ​ណាមួយ​ដែល​ប្រសូត​ចេញពី​កា​រត​ភ្ជាប់​ផ្លូវដែក​ដឹក​ទំនិញ​និង​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​ជាមួយ​ភាគ​ថៃខណៈ​ការ​វិនិយោគ​មួយ​នេះ​កម្ពុជា​ប្រើប្រាស់​ថវិកា​អស់​ច្រើន​។

កា​រត​ភ្ជាប់​ផ្លូវដែក​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ​ប្រកាស​ជា​ផ្លូវការ​តាំងពី​ដើមឆ្នាំ​២០១៩​គិត​រហូត​ដល់​ដើមឆ្នាំ​២០២០ បើ​តាម​ថ្នាក់ដឹកនាំ​កំពូល​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ការ​ធ្វើ​សកម្មភាព​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ហាក់​នៅ​មិន​ទាន់​ហុច​ផល​សំខាន់​ណាមួយ​ដល់​កម្ពុជា​គួរ​ឱ្យ​កត់សម្គាល់​ណាមួយ​នោះ​ទេ ដែល​ទាមទារ​ឱ្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បន្ត​គិតគូ ធ្វើ​យ៉ាងណា​ឱ្យ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវការ​កម្ពុជា​មាន​ចលនា​រស់​រវើក​និង​មាន​ប្រសិទ្ធិ​ភាព​លើ​ការ​ដឹក​ជញ្ជូន​។

លោក អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​មាន​ប្រសាសន៍​ថា​ក្នុង​ពិធី​បិទ​ស​ន្និ​បាន​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​ថា ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ត្រូវ​បន្ត​យក​គិតគូ ជំរុញ​បន្ត​កា​រត​ភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា​និង​ថៃ ដើម្បី​លើកកម្ពស់​កម្រិត​សមត្ថភាព​ផ្លូវដែក​កម្ពុជា​ដើម្បី​ជំរុញ​ប្រតិបត្តិការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​ឱ្យ​វា​មាន​ចលនា​រស់​រវើក​នឹង​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ការ​ដឹក​ជញ្ជូន​។ ​លោក​អគ្គបណ្ឌិត​សភាចា​រ្យ បាន​បន្ត​ថា «​ជាមួយ​ភាគី​ថៃ​នេះ​យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា​ជា​គោលការណ៍​ថា​បាន​ភ្ជាប់​រួច​ហើយ ប៉ុន្តែ​ដំណើរការ​វា​មិន​ទាន់​បាន ព្រោះ​ខាង​ថៃ​គេ​វា​មិន​ទាន់​ដំណើរការ​ស្រួល​នៅឡើយ​នោះ​ទេ ហើយ​យើង​បាន​ចេញ​ថវិកា​វិនិយោគ​អស់​ច្រើន​ហើយ បើ​ស្រួល​លុយ​ដែល​យើង​បាន​វិនិយោគ​អស់​រាប់រយ​លាន​ដុល្លា​អា​មេ​រិ​ក​អាច​មានការ​បាត់បង់​ទៅ​ទៀត​»​។

លោក​អគ្គបណ្ឌិត បាន​សង្កត់ធ្ងន់​ថា «​ហេតុ​ដូច្នេះ​ហើយ​ខ្ញុំ​គ្រាន់​រំលឹក​ឡើង​វិញ និង​លើកទឹកចិត្ត​ដល់​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន មេត្តា​ជំរុញ​កិច្ចការ​នេះ​បន្ថែម​ទៀត រួម​និង​កិច្ចការ​បញ្ចប់​ឱ្យ​បាន​ឆាប់​នូវ​កិច្ចសន្យា​ដឹក​ជញ្ជូន​អន្តរកាល​លើ​ផ្លូវដែក​ភាគ​ខាងជើង​។ ​បើ​ទោះបី​ការ​ដឹក​ជញ្ជូន​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន​តាម​រយៈ​ផ្លូវដែក​រវាងកម្ពុជា​និង​ថៃ​ហាក់​នូវ​មិន​ទាន់​ឃើញ​សញ្ញា​មួយ​ដែល​កម្ពុជា​ចង់បាន​ប្រយោជន៍​តាម​រយៈ​ការវិនិយោគ​របស់​ខ្លួន​ក៏​ដោយ តែ​កម្ពុជា​ហាក់​នៅ​បន្ត​កា​រត​ភ្ជាប់​និង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវដែក​នេះ​។

លោក ទេស​រដ្ឋមន្ត្រី ស៊ុន​ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​មាន​ប្រសាសន៍​ថា ការងារ​ផ្លូវដែក​បាន​ចុះហត្ថលេខា​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​ថៃ នឹង​បាន​ត​ភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​កម្ពុជា​និង​ថៃ និង​ប្រគល់​និង​ទទួល​ម៉ាស៊ីន DMU ក្រោម​អធិបតី​ដ៏​ខ្ពស់​ខ្ពស់​ក្រោម​សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ថៃ​។

​លោក​បាន​បន្ត​ថា កន្លង​មក​ក្រសួង​បាន​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​វៀតណាម​ដើម្បី​ពិនិត្យ​លទ្ធភាព​ជំរុញ​ការ​វិនិយោគ​លើ​ការ​សាងសង់​នឹង​ត​ភ្ជាប់​ផ្លូវដែក​ពី​ទីក្រុង​ភ្នំពេញ​ទៅ​ទីក្រុង​ហូរ​ជី​មិ​ញ​។​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​រ៉ូ​យ៉ា​ល់ រាយ​វេ ជំរុញ​ការ​ដឹក​ជ​ញ្ជូ​តាម​ផ្លូវដែក​ភាគ​ខាងត្បូង ភ្នំពេញ ក្រុងព្រះសីហនុ​។​ជាមួយ​និង​គ្នា​នេះ​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​បំពាក់​នៅ​ក្បាលរ​ទះ​ភ្លើង​១០​គ្រឿង​បន្ថែម​ដើម្បី​សម្រួលការ​ដឹក​ជញ្ជូន​នូវ​ប្រេង​ឥ​ន្ទះ​និង​ស៊ីម៉ង់ត៍​ជាដើម​។​បាន​ដោះស្រាយ​កញ្ចប់​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ផ្លូវ​រថភ្លើង​ទាំង​ទិស​ខាងជើង​និង​ទិស​ខាងត្បូង​និង​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្លូវដែក​ចិន​៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

Live

Sponsored News

១០:១១ | ក្នុងស្រុក

អុីចឹងតើ ! ទើបម្នាក់ៗកាន់ OPPO Ren4 ក្នុងដៃគ្រប់ៗគ្នា ព្រោះតម្លៃលើសពីការរំពឹងទុកត្រឹមតែក្រោម $400 ពិសេសកាមេរ៉ាល្អបំផុតគ្មានគូប្រៀប បើធៀបនឹងតម្លៃប្រហាក់ប្រហែលគ្នា ! (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ