ការរលូតកូន អាចមានជាការរលូតកូនដោយឯកឯង និងការរំលូតកូនចេញ។
មូលហេតុនៃការរលូតកូន មិនត្រូវបានគេដឹងច្បាស់នោះទេ។ ភាគច្រើននៃការរលូតកូនដែលកើតមាននៅក្នុងត្រីមាសដំបូងនៃការមានផ្ទៃពោះត្រូវបានបង្កឡើងដោយភាពមិនធម្មតានៃក្រូម៉ូសូមចំពោះកូន។
ក្រូម៉ូសូម គឺជារចនាសម្ព័ន្ធតូចៗនៅក្នុងកោសិការបស់ខ្លួនដែលមានហ្សែនជាច្រើន។ ហ្សែនកំណត់ពីលក្ខណៈរបស់មនុស្ស ដូចជាភេទ សក់ និងពណ៌ភ្នែក និងប្រភេទនៃក្រុមឈាមជាដើម។
បញ្ហានៃក្រូម៉ូសូមជាច្រើនកើតមានដោយចៃដន្យ និងមិនត្រូវបានទាក់ទងទៅនឹងសុខភាពរបស់ម្តាយ ឬឪពុកនោះទេ។

ការរលូតកូនក៏ត្រូវបានបង្កឡើងដោយកត្តាជាច្រើនទៀតដែរដូចជា ៖
១– ការឆ្លងមេរោគ
២ – ការប៉ះពាល់ទៅនឹងសារធាតុនានានៅជុំវិញខ្លួន
៣ – បញ្ហាអ័រម៉ូន
៤ – កស្បូនចាប់ផ្តើមទូលាយ និងឆាប់បើក នៅពាក់កណ្តាលនៃការមានផ្ទៃពោះ ដោយមិនមានរោគសញ្ញាអ្វីទាំងអស់
៥– ជំងឺនៃប្រព័ន្ធភាពស៊ាំ
៦ – កត្តារស់នៅដូចជាការជក់បារី ការផឹកស្រា ឬការប្រើគ្រឿងញៀន
៧– ជំងឺតម្រងនោមធ្ងន់ធ្ងរ
៨ – ជំងឺបេះដូងពីកំណើត
៩– ជំងឺទឹកនោមផ្អែមដែលមិនត្រូវបានគ្រប់គ្រងបានល្អ
១០– ជំងឺនៃក្រពេញទីរ៉ូអ៊ីត
១១ – ការប៉ះពាល់ទៅនឹងកាំរស្មីវិទ្យុសកម្ម
១២– ថ្នាំមួយចំនួន ដូចជាថ្នាំមុន
១៣– កង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរ (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ