បុត្រី​មារ​ទាំង​បី​មក​ចែចង់​ព្រះ​អង្គ


ពេល​ព្រលប់​ចូល​មក​ដល់ ព្រះ​សិទ្ធត្ថ​ទ្រង់​គង់នៅ​លើ​រតន​បល្ល័ង្ក ក្រោម​ដើម​ពោធិព្រឹក្ស ទ្រង់​បាន​ផ្ចាញ់​មារ ដែ ល​នាំ​កូនក្រមុំ​ទាំង​៣​នាក់​គឺ នាង​តណ្ហា​, អរ​តី និង រាគា មក​បញ្ចូល​ចិត្ត​ព្រះ​សមណគោតម ដើម្បី​ឲ្យ​ព្រះ​អង្គ​លះបង់​ការ​ស្វែងរក​ការ​ត្រាស់​ដឹង​ចោល ហើយ​ងាក​មក​ត្រេកត្រអាល​នឹង​កាមគុណ​វិញ តែ​ព្រះ​អង្គ​ពុំ​បាន​ចាប់អារម្មណ៍​ឡើយ ធ្វើ​ឲ្យ​នាង​ទាំង​៣​វិនាស​អន្តរធាន​ទៅ ។

បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ចិត្ត​ព្រះ​សមណគោតម​មក មារ​នៅ​តែ​មានចិត្ត​ឫស្សា​ផ្ចាល​ផ្ចាញ់​ព្រះ​អង្គ​ទៀត មារ​បាន​លែង​កងទ័ព​បិសាច​កាច​សាហាវ​តូច​ធំ​ច្រើន​សន្ធឹក​ឲ្យ​មក​ច្បាំង​ដណ្តើម​យក​បល្ល័ង្ក​ពី​ព្រះ​អង្គ​ទៀ​ត ដោយ​មារ​ជិះ​លើ​ដំរី​ឈ្មោះ គ្រី​មេខលា​កម្ពស់​១៥០​យោជន៍​និមិត្ត​ដៃ​មួយ​ពាន់​កាន់​នូវ​គ្រឿង​សស្ត្រាវុធ​គ្រប់​ប្រការ ។

ខណៈនោះ​ទេវតា​ទាំងឡាយ​ដែល​ជា​នាក់​ថែ​រក្សាព្រះអង្គ មាន​សក្កទេវរាជ មហាព្រហ្ម ស្តេច​នាគ​កាល​បាន​បញ្ចេញ​ឫទ្ធ​ធ្វើ​ឲ្យ​កងពល​របស់​មារ​ខ្លបខ្លាច​រត់​ប្រាស​អាយុ​រៀង​ៗ​ខ្លួន ។

មហា​មារ​ឃើញ​ហេតុ​អស្ចារ្យ​ដូច្នោះ​ហើយ​ក៏​ក្រាបថ្វាយបង្គំ​ព្រះ​អង្គ​ដោយ​សរសើរ​ថា បពិត្រ​មហា​បុរស អ្នកជា​អ្នកមាន​ញាណ​ញេ​យ្យ​ដ៏​អស្ចារ្យ​មែន យើងខ្ញុំ​ព្រះករុណា​សូម​នមស្សការ​ដោយ​គោរព ។ សាន សារិន

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ