រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ មករា ឆ្នាំ២០២០នឹងចុះត្រជាក់ដល់១៧អង្សាសេ ។ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកស្តីពីស្ថានភាពធាតុអាកាស (ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០) បានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់នឹងរំកិលចុះមកក្រោមជាមួយ និងខ្យល់មូសុងឦសាន មានឥទ្ធិពលបង្គួរលើកម្ពុជា ។
ក្រសួងបានបន្តថា ស្ថានភាពបែបនេះធ្វើឲ្យចាប់ពីថ្ងៃទី១៥ -១៧ ខែមករានេះ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានជាអាទិ៍ ខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគិរី និងខេត្តប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយសីតុណ្ហភាពអប្បបរមាមានពី ១៧-២០°C និង សីតុណ្ហភាពអតិបរមា មានពី ២៩-៣២°C ។ និងនៅតំបន់វាលទំនាបកណ្តាលសីតុណ្ហភាពអប្បបរមា មានពី ២០ -២២°C និងសីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C ។
ចំណែកតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣១ -៣៣°C ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ