ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ជំរុញ​ឲ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ពង្រឹង​កិច្ច​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១៤​ពង្រឹង​កិច្ច​ការពារ​រ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ បរទេស​ដែល​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​អភិបាល​ខណ្ឌ​ទាំង​១៤​ពង្រឹង​កិច្ច​ការពារ​រ​សន្តិសុខ​សណ្តាប់ធ្នាប់​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​ដើម្បី​ធានា​បាន​សុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ បរទេស​ដែល​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២០២ នេះ​បាន​បើក​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ដោយ​មានការ​ចូលរួម​ពី​លោក​អភិបាល អភិបាល​រាជធានី​ភ្នំពេញ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ព្រះរាជអាជ្ញា ប្រធាន​សាលាដំបូង​រាជធានី មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ ។

ក្នុង​កិច្ចប្រជុំ​នោះ បាន​ផ្តោត​សំខាន់​លើ​ការ​កិច្ចការ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ការ​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង គ្រឿង​ស្រវឹង​គ្រឿងញៀន​ខុសច្បាប់​ក្នុង រាជធានី​ភ្នំពេញ និង​ជា​ពិសេស​កិច្ចការ​ការពារ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​។

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន​ណែនាំ​ឲ្យ អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​ពង្រឹង​ទៅ​លើ​ផ្នែក​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ល្អ​បំផុត ការ​បង្ក្រាប​ល្បែងស៊ីសង​និង​ការ​បង្ក្រាប​ទៅ​លើ​គ្រឿងញៀន​ដែល​ជា​បញ្ហា​ដ៏​ធំ​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច​ត្រូវ​តែ​បង្ក្រាប​ឲ្យ​ខាង​តែ​បាន ។

លោក​បន្ត​ថា បញ្ហា​ល្បែងស៊ីសង​ជាដើម​ចម​បង្ក​ឲ្យ​មាន​អសន្តិសុខ​នៅ​ក្នុង​សង្គម ដែល​ត្រូវ​រួម​គ្នា​ដើម្បី​បង្ក្រាប ហើយ​ត្រូវ​ប្តេជ្ញា​ធ្វើ​យ៉ាងណា​ឲ្យ​ល្បែងស៊ីសង​មានការ​ថមថយ​នឹង​ឈាន​ទៅ​ដល់​ការ​លុប​បំបាត់​ទាំងស្រុង​៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ