ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​អាក្រក់គួរ​ចៀស​វាង បើ​អ្នក​មិន​ចង់​មាន​មុខ​ធំ

4 ឆ្នាំ មុន

យើងខ្ញុំ​ជឿជាក់​ថា ​សុភាព​នារី​ទាំងឡាយ​មិន​ចង់បាន​មុខ​ដ៏​ធំ ហើយ​អាក្រក់​មើល​នោះ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ដទៃ​អាច​រត់​អស់​នៅ​ពេល​ដែល​ឃើញ​អ្នក​។ ដូចនេះ​បើ​អ្នក​មិន​ចង់​មានមុខ​កាន់តែ​ធំ​ទៅ​ៗ អ្នក​មិន​ត្រូវ​មាន​ទម្លាប់​អាក្រក់​ដូច​ខាងក្រោម​ឡើយ​។ បើ​ពុំ​ដូច្នោះ​ទេ​មុខ​អ្នក​នឹង​ជួយ​សង្គ្រោះ​មិន​បាន​ឡើយ​។ តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​កាន់តែ​ធំ​ដោយ​មិនដឹង​ខ្លួន? ១-អ្នក​មិន​ត្រូវ​ទំពារ​ស្ករ​កៅស៊ូ​ច្រើន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ចេញ​អាស៊ីត​ក្រពះ​ច្រើន…

យើងខ្ញុំ​ជឿជាក់​ថា ​សុភាព​នារី​ទាំងឡាយ​មិន​ចង់បាន​មុខ​ដ៏​ធំ ហើយ​អាក្រក់​មើល​នោះ​ទេ ព្រោះ​វា​ធ្វើ​ឲ្យ​អ្នក​ដទៃ​អាច​រត់​អស់​នៅ​ពេល​ដែល​ឃើញ​អ្នក​។ ដូចនេះ​បើ​អ្នក​មិន​ចង់​មានមុខ​កាន់តែ​ធំ​ទៅ​ៗ អ្នក​មិន​ត្រូវ​មាន​ទម្លាប់​អាក្រក់​ដូច​ខាងក្រោម​ឡើយ​។ បើ​ពុំ​ដូច្នោះ​ទេ​មុខ​អ្នក​នឹង​ជួយ​សង្គ្រោះ​មិន​បាន​ឡើយ​។ តើ​មាន​ទម្លាប់​អ្វីខ្លះ​ដែល​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​កាន់តែ​ធំ​ដោយ​មិនដឹង​ខ្លួន?

១-អ្នក​មិន​ត្រូវ​ទំពារ​ស្ករ​កៅស៊ូ​ច្រើន​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ចេញ​អាស៊ីត​ក្រពះ​ច្រើន ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ចង់​ក្អួត ជាង​នេះ​ទៅ​ទៀត​វា​នឹង​ធ្វើ​ឲ្យ​មុខ​អ្នក​កាន់តែ​ធំ ដោយសារ​តែ​មាត់​អ្នក​ទំពារ​មិន​ឈប់​។

២-អ្នក​មិន​ត្រូវ​តែងតែ​បរិភោគ​ចំណី​ដែល​រឹង​ឡើយ ព្រោះ​នៅ​ពេល​ដែល​អ្នក​បរិភោគ អ្នក​ត្រូវការ​ប្រើ​កម្លាំង​មាត់​ខ្លាំង​ដើម្បី​ទំពារ នោះ​យូរ​ទៅ​មាត់​អ្នក​នឹង​ប្រែ​រូបរាង​ជា​មិន​ខាន​។

៣–អ្នក​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ប្រៃ​ច្រើន​នោះ​ទេ ព្រោះ​វា​អាច​ស្រូប​យកជាតិ​ទឹក​ពី​ក្នុង​ឈាម​អ្នក ជា​ហេតុ​ដែល​ងាយ​ធ្វើ​ឲ្យ​មុខ​អ្នកមាន​អាកា​រៈ​ហើម​ខ្លាំង​ណាស់ ហើយ​ថែម​ទាំង​មិនល្អ​ចំពោះ​បេះដូង​អ្នក​ទៀត​ផង​។

៤-អ្នក​មិន​ត្រូវ​តែងតែ​មិន​មាន​សកម្មភាព​លើ​មុខ​ដោយ​មិនសូវ​សើច និង​និយាយ​ទេ ព្រោះ​នៅ​ពេល​ដែល​អ្នក​មិន​កម្រើក​មុខ​របស់​អ្នក អាស៊ីត​ខ្លាញ់​នឹង​កក​ជាប់​នៅ​លើ​មុខ​របស់​អ្នក វា​មិន​អាច​រំលាយ​ឡើយ នោះ​វា​នឹង​ធ្វើ​ឲ្យ​មុខ​អ្នក​រីក​ធំ​បាន​។

៥-អ្នក​មិន​ត្រូវ​យក​ស្មា​និង​មុខ​របស់​អ្នក​កៀប​ទូរ​សព្ទ័​ដើម្បី​និយាយ​ឡើយ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ទម្រង់​មុខ​អ្នក​ប្រែប្រួល មិន​ស្មើរ​គ្នា ដូចនេះ​វា​នឹង​ធ្វើ​ឲ្យ​មុខ​អ្នក​ក្លាយជា​មុខ​ដែល​ចម្លែក​ខ្លាំង​ណាស់​។

៦-អ្នក​មិន​ត្រូវ​ក្រាប​លើ​តុ​ដើម្បី​គេង​ឡើយ ព្រោះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​បេះដូង​អ្នក និង​ការ​ដកដង្ហើម​របស់​អ្នក ថែម​ទាំង​អាច​ប៉ះពាល់​ដល់​ទម្រង់​មុខ​អ្នក​ទៀត​ផង ដោយសារ​តែ​នៅ​ពេល​ដែល​អ្នក​គេង អ្នក​សង្កត់​លើ​មុខ​អ្នក​ខ្លាំង​ពេក នោះ​យូរ​ទៅ​មុខ​អ្នក​នឹង​ប្រែប្រួល ហើយ​ថែម​ទាំង​មាន​ស្នាម​ជ្រួញ​ច្រើន​ទៀត​ផង​។

៧-អ្នក​មិន​ត្រូវ​មាន​ទម្លាប់​ខាំមាត់​សង្កត់​ធ្មេញ​នោះ​ទេ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​ចង្ការ​អ្នក​ធ្លាក់​ចុះ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​រីក​ធំ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

៨-អ្នក​មិន​ត្រូវ​យកដៃ​អ្នក​សង្កត់​ចង្ការ​អ្នក​ដើម្បី​អាន​សៀវភៅ ឬ​លួច​គេង​នៅ​សាលា​ឡើយ ព្រោះ​សកម្មភាព​នេះ​អាច​ធ្វើ​ឲ្យ​មុខ​អ្នក​មិន​ស្មើរ​គ្នា ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មួយ​ចំ​ហៀរ​តូច និង​មួយ​ចំ​ហៀរ​ធំ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ