ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​ប្រាក់​រៀល​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​នៅ​ថ្ងៃនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

ឥទ្ធិពល​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​នៃ​ប្រទេស​មួយ​ចំនួន​សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ​ទៅ​ជា​យ៉ាងណា ដូច្នេះ​សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់ ថា​តើ​វា​មាន​កម្រិត​ខ្លាំង និង​ខ្សោយ​យ៉ាងដូចម្តេច ។ ធានា​គារ​ជាតិ នៃ កម្ពុជា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៣​ខែមករា…

ឥទ្ធិពល​ប្រាក់​រៀល​ខ្មែរ​ធៀប​ជាមួយ​ប្រាក់​នៃ​ប្រទេស​មួយ​ចំនួន​សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ​ទៅ​ជា​យ៉ាងណា ដូច្នេះ​សូម​មក​ដឹង​ពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់ ថា​តើ​វា​មាន​កម្រិត​ខ្លាំង និង​ខ្សោយ​យ៉ាងដូចម្តេច ។

ធានា​គារ​ជាតិ នៃ កម្ពុជា បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី ១៣​ខែមករា ឆ្នាំ ២០២០​នេះ​ថា ១​ដុល្លារ​អា​មេ​រិ​ក​ស្មើ ៤០៦៥​រៀល​, ១​អឺ​រ៉ូ​ទិញ​ចូល ៤៥១៩​រៀល លក់​ចេញ ៤៥៦៥​រៀល និង ១​ដុល្លារ​អូស្ត្រាលី​ទិញ​ចូល ២៨០៥​រៀល លក់​ចេញ ២៨៣៣​រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១​យន់​ចិន​ទិញ​ចូល ៥៨៨​រៀល លក់​ចេញ ៥៩៣​រៀល​, ១០០​យ៉េន​ជប៉ុន​ទិញ​ចូល ៣៧១១​រៀល លក់​ចេញ ៣៧៤៨​រៀល និង ១០០​វ៉ុ​ន​កូរ៉េ​ទិញ​ចូល ៣៥១​រៀល លក់​ចេញ ៣៥៥​រៀល ។
ទន្ទឹម​នេះ ១​ដុល្លារ​សិង្ហ​បុរី​ទិញ​ចូល ៣០១៥​រៀល លក់​ចេញ ៣០៤៥​រៀល​, ១​បាត​ថៃ​ទិញ​ចូល ១៣៥​រៀល លក់​ចេញ ១៣៦​រៀល និង ១០០០​ដុ​ង​វៀតណាម​ទិញ​ចូល ១៧៥​រៀល លក់​ចេញ១៧៧​រៀល ៕

អត្ថបទសរសេរ ដោយ