ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​ឃ្លាំង​ស្តុក​ឈើ ផ្ទះ​​ពលរដ្ឋ និង​បន្ទប់​ជួល​អស់​ជា​ច្រើន (​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ទុក​ឈើ​បា​ឡែ​ត​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​ខ្ទេច​គ្មាន​សល់ ព្រមទាំង​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​បន្ទប់​ជួល​ជា​ច្រើន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែមករា…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​ទុក​ឈើ​បា​ឡែ​ត​មួយ​កន្លែង​យ៉ាង​សន្ធោសន្ធៅ បណ្តាល​ឱ្យ​ខ្ទេច​គ្មាន​សល់ ព្រមទាំង​ឆេះ​រាលដាល​ដល់​ផ្ទះ​ប្រជាពលរដ្ឋ និង​បន្ទប់​ជួល​ជា​ច្រើន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤​និង​៣៥​នាទី​ល្ងាច ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២០ ចំណុច​ឃ្លាំង​ស្តុក​ទុក​ឈើ​បា​ឡែ​ត តាម​បណ្តោយ​​ផ្លូវ​បេតុង ក្រុម​ទី​01 ភូមិ​ក្រុង​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា ម្ចាស់​ទីតាំង​ខាងលើ​នេះ​ឈ្មោះ ចេ​ង លី​ហេង ភេទ​ប្រុស អាយុ 33​ឆ្នាំ ដែល​ជា​ម្ចាស់​ឃ្លាំង​ឈើ​បា​ឡែ​ត ហើយ​ឃ្លាំង​កើតហេតុ​ខាងលើ​នេះ សង់​ពី​ដែក​ប្រក់​ដំបូល​ស័​ង្គ​សី ទំហំ​35​ម៉ែត្រ​គុណ​នឹង​50​ម៉ែត្រ ព្រមទាំង​ឆេះ​រាលដាល​ដល់​ឆេះ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី​ទំហំ​6​ម៉ែត្រ​គុណ​20​ម៉ែត្រ អស់​1​ខ្នង​, ឆេះ​បន្ទប់​ជួល​ទំហំ​3​ម៉ែត្រ​គុណ​4​ម៉ែត្រ ចំនួន​19​បន្ទប់ និង​ឆេះ​រោល​ជ​ញ្ចាំ​ង​ផ្ទះថ្ម​បេតុង​ចំនួន​2​ល្វែង​ទៀត ដោយ​ឆេះ​រោល​ប្រហែល 40% ហើយ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​រង​របួស​ឡើយ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ពាក់ព័ន្ធ​ករណី​ខាងលើ​នេះ បាន​ប្រើប្រាស់​រថយន្ត​អគ្គិភ័យ​ការិយា​ល័យ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន​21​គ្រឿង ហើយ​ប្រើប្រាស់​ទឹក​អស់​ចំនួន​21​ឡាន ។ រថយន្ត​ជំនួយ​ក្រសួងមហាផ្ទៃ​ចំនួន​3​គ្រឿង ប្រើ​ទឹក​អស់​3​ឡាន​, រថយន្ត​ជំនួយ​កងរាជអាវុធហត្ថ​4​គ្រឿង ប្រើប្រាស់​ទឹក​អស់​20​ឡាន​, រថយន្ត​ជំនួយ​កងពលតូច​លេខ​70​ចំនួន​04​គ្រឿង ប្រើប្រាស់​ទឹក​អស់​20​ឡាន និង​រថយន្ត​ជំនួយ​ក្រុមហ៊ុន OCIC ទីក្រុង​កោះ​ពេជ្រ​ចំនួន​3​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​20​ឡាន ព្រមទាំង​រថយន្ត​ជំនួយ​របស់​ស្រា​បៀរ​កម្ពុជា​ចំនួន​1​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន​7​ឡាន ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ហើយ​ករណី​អគ្គិភ័យ​ខាងលើ​បាន​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​អគ្គិ​ភ័យ​​រហូត​ដល់​ម៉ោង​1:00​នាទី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ ខែមករា ទើប​រលត់​ទាំង​ស្រុង ។ ក្រោយ​ពី​អគ្គិភ័យ​នេះ​បាន​រលត់​ទាំងស្រុង​ហើយ នគរបាល​បាន​យក​គ្រឿងចក្រ​មក​ឈូស​ឆាយ​កម្ទេចកម្ទី​ដែល​ឆាបឆេះ​នោះ​ចេញ ដើម្បី​កុំឱ្យ​មានរងើកភ្លើង​នៅ​ក្នុង​គំនរ​ដែល​ឆេះ​នោះ ដើម្បី​ទប់ស្កាត់​កុំ​វា​ឆេះ​រាលដាល​បន្ត​ទៀត ហើយ​ប្រតិបត្តិការ​នេះ នគរបាល​បាន​អន្តរាគមន៍​រហូត​ដល់​ម៉ោង​៤​ទៀប​ភ្លឺ​ទើបបាន​បញ្ចប់ ។

ចំណែក​មូលហេតុ​នៃ​ការ​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ខាងលើ​នេះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ដោយ​ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​រក​មូលហេតុ ហើយ​ស្រង់​ស្ថិតិ​នៃ​ទំហំ​ការ​ខូចខាត​ហើយ ។

ព័ត៌មាន​ពិស្តា​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ