បើ​មាន​រោគ​សញ្ញា​ព្រមាន​ទាំងនេះ ច្បាស់​ជា​ដុំ​ពក​ខ្លាញ់​ហើយ


ដុំ​ពក​ខ្លាញ់ គឺជា​ដុំ​ដែល​មាន​ជាតិ​ខ្លាញ់ ហើយ​មាន​សភាព​ទន់​ៗ ដែល​ដុះ​ឡើង​នៅ​ក្រោម​ស្បែក​របស់​អ្នក​។ ពួក​វា​គ្មាន​គ្រោះថ្នាក់ ហើយ​មិន​ចាំបាច់​ត្រូវការ​ការ​ព្យាបាល​អ្វី​ទេ​។

ដុំ​ពក​ខ្លាញ់ គឺជា​រឿង​ធម្មតា​។ ពួក​វា​គឺ ៖
១-មាន​សភាព​ទន់​ៗ
២-មាន​ទំហំ​ពីរ​បី​សង់ទីម៉ែត្រ
៣-អាច​ផ្លាស់​ទី​បន្តិច​នៅ​ក្រោម​ស្បែក​របស់​អ្នក ប្រសិន​បើ​អ្នក​ចុច​វា
៤-ជា​ធម្មតា មិន​ឈឺចាប់​ទេ
៥-ជា​រឿយ​ៗ វា​លេចឡើង​នៅ​លើ​ស្មា ទ្រូង ដៃ ខ្នង គូថ ឬ​ភ្លៅរីក
៦-​លូតលាស់​យឺត​។

សូម​ជួប​គ្រូពេទ្យ ប្រសិនបើ ៖
១-អ្នកមាន​ដុំ​សាច់​មួយ​នៅ​កន្លែង​ណាមួយ​នៅ​លើ​ខ្លួន​របស់​អ្នក
២-ដុំ​ពក​របស់​អ្នក​គឺ​ឈឺចាប់ ក្រហម ឬ​ឡើង​ក្តៅ
៣-ដុំ​ពក​របស់​អ្នក​រឹង ហើយ​មិន​ផ្លាស់​ទី​។

គ្រូពេទ្យ​របស់​អ្នក​នឹង​អាច​ប្រាប់​ថា ដុំ​ពក​នេះ គឺ​ដុំ​ពក​ធម្មតា ដុំ​ខ្លាញ់ ឬ​ដុំ​អ្វី​ផ្សេង​។ ប្រសិនបើ​មាន​ការ​​សង្ស័យ គ្រូពេទ្យ​អាច​នឹង​បញ្ជូន​អ្នក​ដើម្បី​ធ្វើការ​ស្កេ​ន ដើម្បី​ពិនិត្យ​មើល​វា​ឲ្យ​ច្បាស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

១០:១៩ | ក្នុងស្រុក

មិត្ត​ហ្វូ​ន​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​យូរអង្វែង​របស់​​ក្រសួង​អប់រំ យុវជន និង​កីឡា សហ​ការ​លើ «​បច្ចេកវិទ្យា​ព័ត៌មាន​ក្នុង​វិស័យ​​អប់រំ​»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ