ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ហាមឃាត់​សំណង់ សណ្ឋាគារ​ដែល​ធ្វើ​បណ្តើរ រត់ការ​សុំ​ច្បាប់​បណ្តើរ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ទីតាំង​ការដ្ឋាន​សំណង់​ចិន​មួយ​កន្លែង ស្ថិត​នៅ​តាម​វិ​ថី​ឯករាជ្យ ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០…

ខេត្ត​ព្រះ​សីហ​នុ ៖ ទីតាំង​ការដ្ឋាន​សំណង់​ចិន​មួយ​កន្លែង ស្ថិត​នៅ​តាម​វិ​ថី​ឯករាជ្យ ក្នុងភូមិ​៣ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ នា​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២០ បាន​ត្រូវ​ក្រុមការងារ​ចម្រុះ​ដឹកនាំ​ដោយ​លោក លី ចិត្ត​និយម ប្រធានការិយាល័យ​អភិ​ឌ្ឍ​ន៍​នៃ​សាលាខេត្ត ចុះ​ទៅ​ហាម ឃាត់​ការ​សាងសង់​ជា​បណ្តោះអាសន្ន ។

ការ​ចុះ​ទៅ​ហាមឃាត់​នេះ គឺ​បន្ទាប់​ពី​ពិនិត្យ​ឃើញ​ថា ការដ្ឋាន​មួយ​នេះ​ពុំ​ទាន់​មានច្បាប់​សាងសង់​គ្រប់គ្រាន់ ហើយ​បាន​ធ្វើ​ឱ្យ​ផ្ទះ​ក្បែរ​នោះ​ចំនួន​៣​ខ្នងរង​ការ​ខូចខាត​ជា​អន្លើ​ៗ​ផង​ដែរ ដោយសារ​ការ​សាងសង់​ញ័រ​រញ្ជួយ​ធ្វើ​ឱ្យ​ប្រេះស្រាំ ។

ជុំវិញ​ការ​ហាមឃាត់​ការដ្ឋាន​សំណង់​ជនជាតិចិន​ជា​បណ្តោះអាសន្ន​នេះ ត្រូវ​បាន​លោក ជួបសីហា ប្រធាន​ការិយាល័យ​សំណង់​ក្រុង​ព្រះ​សីហ​នុ គូសបញ្ជាក់​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​តាមបណ្តឹង​របស់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៣​ផ្ទះ​ខាងលើ ក្រុមការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក លី ចិត្ត​និយម ដោយ​មាន​កិច្ចសហការ​ជា​មន្ត្រីពាក់ព័ន្ធ​ជា​ច្រើន​រូប បាន​ចុះ​ទៅ​ដល់ទី​តាំង​ទំនាស់និង​ពិនិត្យ​ជាក់ស្តែង​ដើម្បី​ស្វែងរក​ដំណោះស្រាយ​។

ក្រោយ​ពី​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​ចម្រុះ​បានមើលឃើញ​ថា ការដ្ឋាន​សំណង់​សណ្ឋាគារ​តា​ហ៊័​រមា​នទី​តាំងនៅ​ចំណុច​ខាងលើ ដែល​បាន​សាងសង់រួចរាល់​ចំនួន​៣​ជាន់​ក្នុង​ចំណោម​១២​ជាន់​នោះ ពុំ​ទាន់​មានច្បាប់​គ្រប់​គ្រាន់​ក្នុង​ការ​សាងសង់​នៅឡើយ​ទេ ។

ជាមួយ​នេះ បាន​យក​ចំណី​ផ្លូវ​សាធារ​ណៈ​ដាក់​សម្ភារ​របស់​ក្រុមហ៊ុន ព្រមទាំង​ធ្វើឱ្យ​មានការ​ប្រេះស្រាំ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៣​គ្រួសារ​ផង​ដែរ ។ ហេតុនេះ​ហើយ ទើប​ក្រុម​ការងារ​ចម្រុះ​សម្រេច​ផ្អាក​ការ​សាងសង់​ជា​បណ្តោះអាសន្ន រង់ចាំ​ការ​ដោះស្រាយ​វិវាទ​បាន​បញ្ចប់ និងមានច្បាប់​អនុញ្ញាត​ឱ្យ​បាន​ត្រឹម​ត្រូវជា​មុន​សិន ដោយ​អនុវត្ត​តាម​ច្បាប់​សំណង់ ។

ជុំវិញ​បញ្ហា​ខាងលើ​នេះ អ្នកគ្រប់គ្រង​ការដ្ឋាន​សំណង់​ជា​ជនជាតិ​ចិន បាន​អះអាង​ថា ច្បាប់​សាងសង់​របស់​ការដ្ឋាន​នេះ​កំពុង​តែ​រត់ការ ប៉ុន្តែ​ពួក​គាត់​ពុំ​ដឹង​ថា​ឯកសា​ច្បាប់​រត់​ដល់​ណា​ហើយ​ទេ គឺ​អត់​ដឹង​ទេ៕

អត្ថបទសរសេរ ដោយ