តាមប្រភពព័ត៌មានពីដេលីម៉េល ចេញផ្សាយកាលពីពេលថ្មីៗនេះបានឱ្យដឹងថា គ្រូបង្វឹកក្លិប Roma គឺលោក Rudi Garcia បានបង្ហើបប្រាប់លោក វា៉ន់ ហ្គាល់ គ្រូបង្វឹកក្លិបបិសាចក្រហម Man Utd ថា ប្រសិនបើចង់បានកីឡាករខ្សែបម្រើ Kevin Strootman ត្រូវត្រៀមលុយជាង១០០លានដុល្លារទុកជាមុន ។
ក្លិប Roma ពីមុនមកធ្លាប់និយាយថា ក្លិបនឹងមិនលក់កីឡាករសញ្ជាតិហូឡង់នេះទេ ទោះបីក្លិបណាហា៊នឱ្យថ្លៃប៉ុន្មានក៏ដោយ ក៏ប៉ុន្តែក្នុងជំនួបជាមួយក្លិប Man Utd កាលពីរាត្រីថ្ងៃសៅរ៍ ទី២៦ កក្កដា ២០១៤ កន្លងទៅនេះ ក្លិបបែជាប្តូរចិត្តចង់លក់កីឡាកររូបនេះ ប្រសិនបើក្លិប Man Utd ហ៊ានឱ្យដល់ថ្លៃ ។
លោក Rudi Garcia បាននិយាយថា «ក្លិបនឹងពិចារណាប្រសិនក្លិប Man Utd ហ៊ានឱ្យតម្លៃខ្លួនកីឡាកររូបនេះបីខ្ទង់ (ចាប់ពី១០០លានដុល្លារ) ។ ចំណែកឯលោក វា៉ន់ហ្គាល់ ដែលធ្លាប់ជាអាណាព្យាបាលរបស់កីឡាករ Strootman ផងនោះ បាននិយាយថា ៖ ក្លិបកំពុងតាមដានពិនិត្យមើលស្ថានភាពរបួសរបស់កីឡាករវ័យ២៤ឆ្នាំជាមុនសិន មុននឹងសម្រេចចិត្តទិញឬក៏ អត់ ។
គួររំលឹកថា កីឡាករ Strootman ចូលលេងឱ្យក្លិប Roma ក្នុងឆ្នាំ ២០១៣ ។ នៅជាមួយក្លិប Roma ធ្លាប់ស៊ុតបាល់បាន៥គ្រាប់ ក្នុងការបង្ហាញវត្តមាន២៥ប្រកួត ៕
ចែករំលែកព័តមាននេះ