ក្រូចឆ្មារគឺជាផ្លែដែលតូចមួយ ប៉ុន្តែមានអត្ថប្រយោជន៍យ៉ាងច្រើនដែលអ្នកនឹកស្មានមិនដល់ ហើយក៏មិនបានដឹងពីមុនដែរ។ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីអត្ថប្រយោជន៍របស់វាចំពោះសុខភាពអ្នក និងការប្រើប្រាស់ប្រចាំថ្ងៃ។ តើវាជួយសុខភាពអ្នកត្រង់កន្លែងណាខ្លះ ហើយវាអាចយកមកធ្វើអ្វីបានទៀត?
១-អ្នកអាចយកសំលីទៅជ្រលក់ក្រូចឆ្មារឲ្យសើម បន្ទាប់មកយកវាទៅដាក់ក្នុងទូរទឹកក នោះវានឹងជួយបំបាត់ក្លិនមិនល្អក្នុងទូរទឹកកកអ្នកជាមិនខាន។
២-ប៉ូតាស្យូមដែលមានក្នុងក្រូចឆ្មារនឹងជួយបញ្ចុះសំពាធឈាមអ្នកនៅពេលដែលអ្នកលើសឈាម ហើយវាថែមទាំងអាចបំបាត់នូវអាការៈវិលមុខ និងអាការៈចង់ក្អួតទៀតផង។

៣-នៅពេលដែលអ្នកឆារផ្កាខៃណា អ្នកអាចដាក់ទឹកក្រូចឆ្មារបន្តិច នោះវានឹងធ្វើឲ្យផ្កាមិនប្រែពណ៌ទេនៅពេលដែលភ្លើងខ្លាំង។
៤-ក្រូចឆ្មារអាចបំបាត់សំពាធផ្លូវចិត្តរបស់អ្នក ដោយអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយជាងមុន។
៥-អ្នកអាចប្រើក្រូចឆ្មារមកសម្អាតជ្រុញរបស់អ្នកក្រោយពេលដែលប្រើរួច នោះវានឹងជួយបំបាត់ក្លិនមិនល្អនៅលើជ្រុញនោះជាមិនខាន។
៦-ក្រូចឆ្មារអាចជួយដោះស្រាយបញ្ហាផ្លូវដង្ហើម ដោយនៅពេលដែលអ្នកកើតហឺត វានឹងជួយអ្នកឲ្យមានអាការៈរាងធូរស្រាល។
៧-នៅពេលដែលអ្នកផឹកទឹកក្រូចឆ្មារ វានឹងជួយអ្នកមិនឲ្យមានគ្រួសក្នុងតម្រង់នោមឡើយ។
៨-នៅពេលដែលអ្នកលាងបន្លែ និងផ្លែឈើ អ្នកអាចចាក់ទឹកក្រូចឆ្មារមួយស្លាបព្រាចូល នោះវានឹងជួយបំបាត់ជាតិគីមីដែលមានលើបន្លែ និងផ្លែឈើនោះជាមិនខាន។
៩-បើអ្នកមិនចង់ឲ្យផ្លែប៉ោមអ្នកឆាប់ខ្មៅក្រោយពេលដែលចិតរួច អ្នកអាចដាក់ទឹកក្រូចឆ្មារបន្តិចចូល នោះវានឹងសហើយ។
១០-អាហារដែលយើងបរិភោគរាល់ថ្ងៃសុទ្ធតែមានជាតិគីមី និងសារធាតុជាច្រើនដែលអាចបំផ្លាញសុខភាពអ្នក ដូចនេះក្រូចឆ្មារអាចជួយអ្នកបាន វានឹងជួយសម្អាតមេរោគដែលមានក្នុងឈាមអ្នកឲ្យអស់ នោះឈាមអ្នកនឹងស្អាត ជាហេតុដែលមិនងាយធ្វើឲ្យមានជំងឺផ្សេងៗទេ។
១១-ក្រូចឆ្មារអាចការពារធ្មេញអ្នកឲ្យមានសុខភាពល្អ មិនងាយពុកឡើយ។
១២-អ្នកអាចយកទឹកក្រូចឆ្មារមកកក់សក់បាន នោះវានឹងធ្វើឲ្យសក់អ្នកស្អាតជាមិនខាន។
១៣-នៅពេលដែលអ្នកផ្តាសាយ ហើយមានអាការៈក្តៅខ្លួន ក្រូចឆ្មារអាចជួយព្យាបាលជំងឺអ្នកបាន។
១៤-ក្រូចឆ្មារអាចជួយអ្នកឲ្យចៀសផុតពីជំងឺរំលាយអាហារមិនបានល្អ និងជំងឺទល់លាមកជាដើម។
១៥-នៅពេលដែលអ្នកមុតត្រូវដៃ ហើយឈាម អ្នកអាចយកក្រូចឆ្មារច្របាច់លើមុខរបួសបន្តិច នោះវានឹងជួយបំបាត់ឈាមបាន ហើយជួយសម្លាប់មេរោគបានទៀតផង (ប្រភពពី៖ Health.com.kh)៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ