ទស្សនៈមួយចំនួនដែលអ្នកមានតែងតែប្រកាន់ខ្ជាប់ជានិច្ច
លោក អាឡិច បាណាយ៉ាន់ (Alex Banayan) ដែលជាអ្នកនិពន្ធសៀវភៅមួយរូបបានចំណាយពេល៧ឆ្នាំក្នុងការសិក្សាមនុស្សដែលជោគជ័យ ។ លោកបានធ្វើបទសម្ភាសជាមួយនឹងលោក ប៊ីល ហ្គេតស៍…
លោក អាឡិច បាណាយ៉ាន់ (Alex Banayan) ដែលជាអ្នកនិពន្ធសៀវភៅមួយរូបបានចំណាយពេល៧ឆ្នាំក្នុងការសិក្សាមនុស្សដែលជោគជ័យ ។ លោកបានធ្វើបទសម្ភាសជាមួយនឹងលោក ប៊ីល ហ្គេតស៍…
លោក អាឡិច បាណាយ៉ាន់ (Alex Banayan) ដែលជាអ្នកនិពន្ធសៀវភៅមួយរូបបានចំណាយពេល៧ឆ្នាំក្នុងការសិក្សាមនុស្សដែលជោគជ័យ ។ លោកបានធ្វើបទសម្ភាសជាមួយនឹងលោក ប៊ីល ហ្គេតស៍ (Bill Gates) អ្នកស្រី ឡេឌី ហ្គាហ្គា (Lady Gaga) លោក ឡារី ឃីង (Larry King) និងបុគ្គលដែលត្រូវបានចាត់ទុកថាជាមនុស្សជោគជ័យ និងមានទ្រព្យសម្បត្តិស្តុកស្តម្ភជាច្រើនទៀតដើម្បីរកគន្លឹះមួយដែលជួយឲ្យពួកគេមានជីវិតសព្វថ្ងៃនេះ ។ ជាលទ្ធផល លោកបានប្រទះឃើញពីចំណុចខ្លះៗដែលបុគ្គលដែលជោគជ័យតែងតែប្រកាន់ខ្ជាប់ដូចៗគ្នា៖
១. ភាពក្លាហាន ៖
ពេលដែលលោក ហ្គេតស៍ នៅអាយុ ១៩ឆ្នាំ ពេលនោះក្រុមហ៊ុន MITS បានចេញឧបករណ៍កុំព្យូទ័រតូចមួយ ។ លោកនិងមិត្តជិតស្និទ្ធិរបស់លោកគឺលោក ផល អេឡេន (Paul Allen) បានសរសេរសំបុត្រមួយទៅកាន់ស្ថាបនិករបស់ MITS ដើម្បីលក់កម្មវិធីSoftware ឲ្យទៅពួកគេ ។ ពេលនោះពួកគេមិនទទួលបានការឆ្លើយតបទេ ហើយពួកគេចរចាគ្នាថាគួរទាក់ទងទៅក្រុមហ៊ុនដោយវិធីណា ។
លោក ប៊ីល បានហុចទូរស័ព្ទទៅឲ្យមិត្តតែមិត្តរបស់លោកបាននិយាយថា «ឯងធ្វើទៅ ! ឯងពូកែខាងនេះជាងខ្ញុំ» ។ ជាលទ្ធផល លោក ប៊ីល ជាអ្នកដែលទាក់ទងទៅពួកគេតែនិយាយថាលោកជាលោកផល ដែលជាហេតុធ្វើឲ្យពួកលោកលក់កម្មវិធីកុំព្យូទ័រដំបូង ។ មេរៀនសំខាន់ពីរឿងនេះគឺសមត្ថភាពក្នុងការធ្វើអ្វីដែលខ្លួនមិនចេះ ឬមិនចូលចិត្តធ្វើដែលជួយបង្កើតឱកាសឲ្យមនុស្ស ។ អនាគតរបស់អ្នកអាចនឹងពឹងផ្អែកលើភាពក្លាហានក្នុងការលើកទូរស័ព្ទមួយនេះ ។
២. ធ្វើជាអ្នកគ្រប់គ្រងខ្លួនឯង៖
ពេលដែលអ្នកស្រី ឡេឌី ហ្គាហ្គា រស់នៅទីក្រុងញូយ៉កនិងព្យាយាមក្លាយជាតារាល្បី អ្នកស្រីបានជួបនឹងបញ្ហាធំមួយគឺការរកកន្លែងដែលចង់ជួលអ្នកស្រីឲ្យច្រៀង ។ ដូច្នេះអ្នកស្រីប្រើលុយដែលរកបានពីការរត់តុទៅព្រីនក្រដាសខិតប័ណ្ណផ្សព្វផ្សាយពីខ្លួនឯង ។ ប៉ុន្តែពេលដែលអ្នកស្រីព្យាយាមតថ្លៃជាមួយនឹងម្ចាស់ក្លឹបទាំងនោះ ពួកគេមិនព្រមតាមអ្នកស្រីឡើយដូច្នេះអ្នកស្រីបានទាក់ទងទៅកាន់ពួកគេសាជាថ្មីតាមទូរស័ព្ទ និងក្លែងបន្លំជាអ្នកគ្រប់គ្រងរបស់ខ្លួនហើយជាលទ្ធផល ម្ចាស់ក្លឹបទាំងនោះក៏ព្រមតាមអ្នកស្រី ។
អ្វីដែលអ្នកអាចរៀនពីរឿងនេះបានគឺការរងចាំមនុស្សដទៃឲ្យទទួលស្គាល់សមត្ថភាពនិងទេពកោសល្យរបស់អ្នកមិនអាចជួយអ្នកជោគជ័យលឿនបានទេ ។ ផ្ទុយមកវិញ អ្នកគួរតែធ្វើជាអ្នកគ្រប់គ្រងរបស់ខ្លួនឯង និងអ្នកផ្សព្វផ្សាយខ្លួនឯង ។ អ្នកមិនគួររងចាំរហូតមានមនុស្សជ្រើសរើសអ្នកទេ តែអ្នកអាចចាប់ផ្តើមជ្រើសរើសខ្លួនឯងវិញ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ