ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​ព្រៃស ត​ភ្ជាប់ពី​ចំការដូង​ទៅផ្លូវជាតិ​លេខ៣ ត្រូវ​បានសា​លារាជ​ធានីភ្នំពេញ​ស្ថាបនា​ជាប្រភេទ​ផ្លូវចាក់​បេតុង ​ធានា​ការដឹក​ធ្ងន់បាន​យូរ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ​បានបើក​ការដ្ឋាន​ជូសជុល​កែលំអ និង​ពង្រីកផ្លូវ ​ជាយក្រុង​១​ខ្សែ​ទៀត ​គឺផ្លូវ​ព្រៃស សំរាប់​តភ្ជាប់​ពីផ្លូវ​ចំការ​ដូង​ទៅ​ផ្លូវជាតិ​លេខ៣ ដើម្បី​បញ្ជៀស​ចរាចរ​នៅ​កណ្តាល​ក្រុង។ ​ផ្លូវព្រៃស​នេះ ស្ថិត​ក្នុង​សង្កាត់​ព្រៃស​ និងសង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។

ពិធីបើក​ការដ្ឋាន​បានធ្វើឡើង​កាល​ពី​ព្រឹក ថ្ងៃទី​២៤ កក្កដា ​២០១៤ ក្រោម​អធិបតី​ភាពលោកប៉ា ​សុជាតិវ​ង្ស អភិបាល​នៃគណៈ​អភិបាល​រាជធានីភ្នំពេញ ដោយ​មានការចូល​រួមពីមន្ត្រីរាជ​ការក្រោម​ឱវាត​សាលា​រាជធានី​ភ្នំពេញ និង​ប្រជាពល​រដ្ឋយ៉ាង​ច្រើនកុះ​ករ ។

លោក​សាំ ពិសិដ្ឋ នាយក​មន្ទីរសាធា​រណ​ការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ឲ្យ​ដឹងថា​ ផ្លូវព្រៃស​ដែល​ត្រូវស្ថាប​នា និង​ពង្រីក​នាពេល​នេះ មាន​ប្រវែង​៥.០០០​​ម៉ែត្រចាប់​ពីកែងផ្លូវចំការ​ដូង ដល់​មុខវត្ត​អង្គមេត្រី​ដែលត្រូវ​ជូសជុល​ក្នុងជំហាន​ទី១ លើ​ប្រវែង​សរុបទាំង​អស់ជាង១១​គីឡូ​ម៉ែត្រ តភ្ជាប់​ពីផ្លូវ​ចំការដូង​ដល់​ផ្លូវជាតិលេខ៣​ត្រង់ចំណុច​មុខវត្តស្លែង​ប្រសព្វនឹង​ផ្លូវជាតិ​លេខ២ ។ ​

ផ្លូវព្រៃស​នេះ ធ្លាប់​បើកការ​ដ្ឋានស្ថាបនា​ម្តងរួចមក​ហើយ​កាល ពីឆ្នាំ​២០០៥ ជា​ប្រភេទផ្លូវ​កៅស៊ូ DBST ដោយ​សារផ្លូវនេះ​មានការ​ខូចខា​តច្រើន និង​លំបាក​ក្នុងការធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ​ទើប សាលា​រាជធានី​ភ្នំពេញ​បាន​សំរេច​ប្តូរពីផ្លូវ​កៅស៊ូ មក​ជាផ្លូវ​បេតុង​ឆ្អឹងដែក​វិញ ដែលអាចធានា​គុណភាព​បានល្អ និង​យូរ​អង្វែង ព្រមទាំង​បានពង្រីក​ទទឹងឲ្យ​បាន១១​ម៉ែត្រធំ​ជាង​មុន​ទៀតផង ៕

ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព