ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រង​ឥទ្ធិពល​ត្រជាក់​ពី​២០ ទៅ​២៤​អង្សា​សេ ចាប់​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​១៤​មក​រា​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១៤ មក​រា​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​ត្រជាក់​ពី​២០​ដល់​២៤​អង្សា​សេ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​០៨…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១៤ មក​រា​នេះ កម្ពុជា​នឹង​រង​ឥទ្ធិពល​ត្រជាក់​ពី​២០​ដល់​២៤​អង្សា​សេ ។ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​ស្ថានភាព​ធាតុអាកាស​ចាប់ពី​ថ្ងៃ​ទី​០៨ ដល់​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២០ របស់​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹង​ថា តាម​រយៈ​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ជាប់​ជា​បន្ត សង្កេត​ឃើញ​ថា ជ្រលង​សម្ពាធ​ខ្ពស់​ជាមួយ និង​ខ្យល់មូសុង​ឦសាន​ខ្សោយ​បក់​គ្របដណ្តប់​លើ​កម្ពុជា ។

ក្រសួង​បន្ត​ថា ស្ថានភាព​បែប​នេះ​ធ្វើ​ឲ្យ ៖ ១- តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​សីតុណ្ហភាព​អប្បបរមា មាន​ពី​២០-២៤ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​២៩-៣២ °C ។ តំបន់​វាលទំនាប​កណ្តាល​មាន​សីតុណ្ហភាព​អប្បបរមា​ពី​២៤-២៦ °C និង​សីតុណ្ហភាព​អតិបរមា​មាន​ពី​៣២-៣៤ °C ។

ចំណែក​តំបន់​មាត់សមុទ្រ មាន​សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៤ -២៦°C និង​សីតុណ្ហភាព​អតិបរមា មាន​ពី ៣០-៣២ °C ។ ក្រសួង​បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុង​ចន្លោះ​នៃ​រយៈពេល​ព្យាករណ៍​នេះ​អាច​មាន​ភ្លៀង​ខ្សោយ ពិសេស​នៅ​បណ្តា​ខេត្ត​នា​តំបន់​មាត់សមុទ្រ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ