ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែកមុខ​ឃើញ​ហើយ ឃាតករ​ដៃ​ឆៅ​រំលោ.ភ​សម្លា.ប់​យុវតី​សិស្សសាលា

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ក្រោយ​ការ​ស៊ើបអង្កេត​អស់​រយៈពេល​៥​ថ្ងៃ ទីបំផុត​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រៃវែង​បាន​រក​ឃើញ និង​ចាប់​ជនសង្ស័យ​ជា​ឃាតករ​រំលោភ​សម្លាប់​យុវតី​ម្នាក់ ហើយ​យក​សព​ទៅ​កប់​ពន្លិច​នៅ​ខាងក្រោម​កំប្លោក​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​ថ្នាក់រៀន ។ ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​២២​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភៈ…

ខេត្តព្រៃវែង ៖ ក្រោយ​ការ​ស៊ើបអង្កេត​អស់​រយៈពេល​៥​ថ្ងៃ ទីបំផុត​កម្លាំង​អាវុធហត្ថ​ខេត្ត​ព្រៃវែង​បាន​រក​ឃើញ និង​ចាប់​ជនសង្ស័យ​ជា​ឃាតករ​រំលោភ​សម្លាប់​យុវតី​ម្នាក់ ហើយ​យក​សព​ទៅ​កប់​ពន្លិច​នៅ​ខាងក្រោម​កំប្លោក​ក្នុង​ស្រះ​ទឹក​ខាងក្រោយ​ថ្នាក់រៀន ។

ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤​និង​២២​នាទី​រសៀល ថ្ងៃ​ទី​២៣ ខែកុម្ភៈ នៅ​ក្នុង​អនុ​វិទ្យាល័យ​បា​ខៅ ក្នុងភូមិ​ព្រៃ​ផ្តៅ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ដែល​ជា​កន្លែង​កើតហេតុ ។

ជនសង្ស័យ​ឈ្មោះ អោ​ក អូន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ មុខរបរ​ជា​អ្នកយាម​នៅ​ក្នុង​សាលា​កើតហេតុ និង​មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ចំណែក​យុវតី​រង​គ្រោះ​អាយុ​១៣​ឆ្នាំ ជា​សិស្ស​រៀន​នៅ​ក្នុង​អនុ​វិទ្យាល័យ​បា​ខៅ ។

លោក​វរសេនីយ៍ត្រី ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌​ខេត្ត​បានឱ្យ​ដឹង​ថា ក្រោយ​ពី​ប្រទះ​ឃើញ​សព​យុវតី​សិស្សសាលា​ម្នាក់​ត្រូវ​ឃាតករ​រំលោភ រួច​សម្លាប់​ពន្លិច​ក្នុង​ស្រះ​ទឹក​ខាង​ក្រោយ​ថ្នាក់​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ​នោះ លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បញ្ជា​​ឱ្យ​កម្លាំង​អាវុធហត្ថ​ខេត្ត និង​ស្រុក​ចុះ​ស្រាវជ្រាវ​ភ្លាម ដោយ​បាន​ប្រើ​ពេល​អស់​៥​ថ្ងៃ ទើប​ប្រមូល​បាន​ភស្តុ​តាង និង​ឈាន​ទៅ​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ជា​អ្នកយាម​សាលា​នេះ​តែ​ម្តង​។ ដោយសារ​ជនសង្ស័យ​ជា​អ្នកយាម​សាលា ដូច្នេះ​ក្រោយ​ពី​ធ្វើ​សកម្មភាព​រំលោភ​សម្លាប់​យុវតី​រង​គ្រោះ​ហើយ គឺ​រូបគេ​មិន​បាន​រត់គេច​ខ្លួន​ទេ ដោយនៅ​ធ្វើការ​ក្នុង​សាលា​ដូច​ធម្មតា ប៉ុន្តែ​ទោះជា​រូបគេ​ខិតខំ​លាក់បាំង​យ៉ាងណា​ក៏​អារម្មណ៍​ភ័យ​ខ្លាច​គេ​ដឹង​នូវ​ទ​ង្វើ​របស់​ខ្លួន​នោះ​នៅ​តែ​ស្តែង​ចេញ រហូត​ធ្វើ​ឱ្យ​សមត្ថកិច្ច​សង្ស័យ ទើប​ទីបំផុត​ក៏​ធ្លាយ​ចេញ​នូវ​អាថ៌​កំបាំង​ដ៏​អាក្រក់​របស់​ខ្លួន និង​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​មក​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តព្រៃវែង​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ​នេះ​តែ​ម្តង​។

សូម​រំលឹក​ថា យុវតី​រង​គ្រោះ​គឺជា​សិស្ស​រៀន​នៅ​ក្នុង​អនុ​វិទ្យាល័យ​បា​ខៅ មាន​ទីលំនៅ​ក្នុង​ស្រុក​បាភ្នំ ខេត្តព្រៃវែង នាង​បាន​ធ្វើ​ដំណើរ​ចេញពីផ្ទះ​ទៅ​សាលារៀន​កាលពី​រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ ក៏​បាត់​ខ្លួន​រហូត​មិនឃើញ​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៩ ស្រាប់​តែ​មាន​សិស្សសាលា​ប្រទះ​ឃើញ​សព​នាង​នៅ​ខាងក្រោម​កំប្លោក​ក្នុង​ស្រះ​ទឹក​ខាង​ក្រោយ​​ថ្នាក់រៀន ទើប​ធ្វើ​ឱ្យ​មានការ​ផ្អើល​ឆោឡោ​ឡើង​រហូត​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ត្រួត​ពិនិត្យ ទើប​ដឹង​ថា នាង​ត្រូវ​គេ​រំលោភ​ហើយ​សម្លាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ