ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីកាំកុងត្រូលកម្ទេចទំនិញខូចគុណភាពជាង១០០គីឡូ

6 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ នំចំណី សាច់ និង​ឆ្អឹង​មាន់ ខូចគុណភាព​យ៉ាងតិច​ជិត​១៥០​គីឡូក្រាម ដែល​រឹបអូស​បាន​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ត្រូវ​មន្ត្រី​កាំកុងត្រូល​សហ​ការណ៍​ជាមួយ​មន្ត្រី​ការពារ​ព្រំដែន ដុត​កំទេច​ចោល កាលពី​រសៀល​ថ្ងៃ​ទី​១១…

ខេត្តបាត់ដំបង ៖ នំចំណី សាច់ និង​ឆ្អឹង​មាន់ ខូចគុណភាព​យ៉ាងតិច​ជិត​១៥០​គីឡូក្រាម ដែល​រឹបអូស​បាន​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត​លួច​នាំ​ចូល​ពី​ប្រទេស​ថៃ ត្រូវ​មន្ត្រី​កាំកុងត្រូល​សហ​ការណ៍​ជាមួយ​មន្ត្រី​ការពារ​ព្រំដែន ដុត​កំទេច​ចោល កាលពី​រសៀល​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៧ នៅ​ប៉ុស្ដិ៍​កាំកុងត្រូល ប្រចាំ​ច្រក​ទ្វា​តំបន់ អូរ​រំដួល ស្រុក​ភ្នំព្រឹក ។


លោក តូ ផា ប្រធាន​ប៉ុស្ដិ៍​កាំកុងត្រូល​ប្រចាំ​ច្រក​ទ្វា​តំបន់ អួរ​រំដួល បាន​ឲ្យ​ដឹង​ថា ទំនិញ​ខូចគុណភាព ដែល​កម្លាំង​របស់​លោក និង​មន្ត្រី​ការពារ​ព្រំដែន​រឹបអូស​ពី​ឈ្មួញ យក​មក​ដុត​កំទេច​ចោល​នេះ មាន​មី​កញ្ចប់ និង​នំ​សម្រាប់​ក្មេង​ៗ ឆ្អឹង​មាន់ ជង្គង់​មាន់ និង​ស្លាបមាន់ សរុប​ជិត​១៥០​គីឡូក្រាម ។ លោក តូ ផា បាន​ប្រាប់​ថា នំចំណី និង​ឆ្អឹង​មាន់​ខូចគុណភាព​ទាំងនេះ ត្រូវ​កម្លាំង​របស់​លោក រឹបអូស​បាន​ពី​ឈ្មួញ​នានា ដែល​បន្លំ​នាំ​ចូល​ពី​ប្រទេស​ថៃ តាម​ច្រក​អូរ​រំដួល ។ ម្ចាស់​ទំនិញ​ទាំងនេះ បាន​ជួល​ក្មេង​អូស​រទេះ ក្នុង​ទ្រង់ទ្រាយ​តូចតាច ហើយ​ទំនិញ​ខុ​ច​ច្បាប់​ទាំងនេះ ត្រូវ​ពួក​គេ​ដឹក​បង្កប់​ក្រោម​ថង់​បន្លែ និង​បង្កប់​ក្នុង​ទំនិញ​ដទៃ​ទៀត​ដែល​ស្របច្បាប់ ។ បើ​តាម​ប្រភព​ព័​ត៏​មាននៅ​តាម​បណ្ដា​ច្រក​ទ្វា​ព្រំដែន​នានា បាន​ឲ្យ​ដឹង​ថា ឈ្មួញ​ខិលខូច​នៅ​តែ​ឆក់​ឱកាស​លួច​បន្លំ​នាំ​ចូល​ទំនិញ ឬ​ចំណីអាហារ​ខូចគុណភាព​តាម​ច្រក​នានា តាម​រទេះអូស​ដោយ​បង្កប់​ក្រោម​ទំនិញ​ស្របច្បាប់ ។ ប្រភព​បាន​ឲ្យ​ដឹង​ថា ទំនិញ​ខូចគុណភាព ដែល​ឈ្មួញ​ទុច្ចរិត​តែង​បន្លំ​នាំ​ចូល​ស្រុក​ខ្មែរ មាន​ដូច​ជា​សាច់​ជ្រូក ឆ្អឹង​មាន់ ប្រហិត​គ្រប់​ប្រភេទ នំ​កញ្ចប់​សម្រាប់​ក្មេង និង​ត្រី ។ ល ។ ទំនិញ​ទាំងនេះ ក៏​ត្រូវ​បាន​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រករបៀង​នានា នៅ​តាម​ព្រំដែន​ផង​ដែរ ។


លោក តូ ផា ប្រធាន​ប៉ុស្ដិ៍​កាំកុងត្រូល​ប្រចាំ​ច្រក​ទ្វា​តំបន់ អូរ​រំដួល ស្រុក​ភ្នំព្រឹក បាន​និយាយ​ថា ទំនិញ​នំ ឬ​មី​កញ្ចប់​ខ្លះ​គ្មាន​ស្លាក​សញ្ញា ឆ្នាំ​ផលិត​ហូ​ស​តំណ​ត់ ឬ​ឯ​សាច់​ជ្រូក ឆ្អឹង​មាន់ ប្រហិត ឬ​ចំណីអាហារ​ដទៃ​ទៀត សុទ្ធតែ​ខូចគុណភាព ។ លោក​បាន​បញ្ជាក់​ថា ដោយឡែក​នំ​កញ្ចប់​ខ្លះ​គ្មាន​ស្លាក​សញ្ញា គឺជា​នំ​ធុង​ដែល​ហូ​សកាល​បរិ​ច្ឆេ​ត តែ​ត្រូវ​គេ​យកនំ​នោះ​មក​ច្រក​កញ្ចប់​វិញ តែ​គ្មាន​ស្លាក​សញ្ញា​ទេ រួច​នាំ​យក​មក​លក់​ឲ្យ​ឈ្មួញ​នាំ​ចូល​ស្រុក​ខ្មែរ ។ លោក​ថា នេះ​ជា​ល្បិច​របស់​អាជីវករ​ទុច្ចរិត​មួយ​ចំនួន​នៅ​ប្រទេស​ថៃ ។ ដូច្នេះ​ឈ្មួញ​ខ្មែរ​គួរតែ​រក​ឲ្យ​ស្មោះត្រង់ ក្នុង​នាំ​ចូល​ទំនិញ​ពី​ប្រទេស​ថៃ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​គួរតែ​ពិនិត្យ​មើល​ស្លាក​សញ្ញា​លើ​ទំនិញ​ឲ្យ​បាន​ត្រិ​ម​ត្រូវ និង​ពិនិត្យ​មើល​ម្ហូបអាហារ​ដែល​ខូចគុណភាព មុន​នឹង​ទិញ​ទៅ​បរិភោគ ចៀសវាង​កុំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព ៕