ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋស្នើសុំក្រសួងពង្រឹងគុណភាពអត្តសញ្ញាណប័ណ្ណជាតិខ្មែរ​ប្រភេទថ្មីឲ្យល្អជាងមុន

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញប្រកាសដាក់ឲ្យប្រើប្រាស់ សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី កាលពីប៉ុន្មានថ្ងៃមុននេះ។ ពលរដ្ឋបានសារទរអត្តសញ្ញាណប័ណ្ណប្រភេទថ្មីនោះថា ដើរស្របនឹងបច្ចេកវិទ្យារីកចម្រើន។ ប៉ុន្តែពលរដ្ឋក៏បានសំណូមពរឲ្យក្រសួងពង្រឹងគុណភាពផងដែរ ព្រោះថាកន្លងមកពលរដ្ឋមួយចំនួនមានបញ្ហាច្រើនជាមួយនឹងការឆាប់ខូច ឬរបកលឿនពេកនេះអត្តសញ្ញាណចាស់កាលពីមុន…

រាជធានីភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញប្រកាសដាក់ឲ្យប្រើប្រាស់ សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី កាលពីប៉ុន្មានថ្ងៃមុននេះ។ ពលរដ្ឋបានសារទរអត្តសញ្ញាណប័ណ្ណប្រភេទថ្មីនោះថា ដើរស្របនឹងបច្ចេកវិទ្យារីកចម្រើន។ ប៉ុន្តែពលរដ្ឋក៏បានសំណូមពរឲ្យក្រសួងពង្រឹងគុណភាពផងដែរ ព្រោះថាកន្លងមកពលរដ្ឋមួយចំនួនមានបញ្ហាច្រើនជាមួយនឹងការឆាប់ខូច ឬរបកលឿនពេកនេះអត្តសញ្ញាណចាស់កាលពីមុន ដូច្នេះគុណភាពអត្តសញ្ញាណប័ណ្ណថ្មី គួរតែល្អជាងសន្លឹកអត្តសញ្ញាណប័ណ្ណចាស់។

ពលរដ្ឋដែលបានសំណូមពរឲ្យពង្រឹងគុណភាពអត្តសញ្ញាណប័ណ្ណថ្មីនេះត្រូវបានគេសង្កេតឃើញសុទ្ធសឹងជាអ្នកធ្វើការសង្គម ហើយពួកគាត់បានសំណូមពរតាមបណ្តាញសង្គមផងដែរ ។

លោក ប៉ា ចន្ទរឿង ដែលជាប្រធានវិទ្យស្ថានប្រជាធិបតេយ្យ បានសាទរចំពោះការដាក់ឱ្យប្រើប្រាស់សន្លឹកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មីដែលមានសញ្ញសុវត្ថិភាពពិសេសពីព្រោះវាឆ្លើយតបនឹងការវិវឌ្ឍនៃបច្ចេកវិទ្យានិងតម្រូវការសន្លឹកប័ណ្ណដែលមានគុណភាពខ្ពស់របស់ប្រជាពលរដ្ឋ។

ជាមួយនឹងការគំាទ្រនេះ អ្នកធ្វើការងារសង្គមរូបនេះ បាន សំណូមពរឱ្យក្រសួងមហាផ្ទៃនិងអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់បួនចំណុច មាន បង្កើនគុណភាពនៃសន្លឹកអត្តសញ្ញាណប័ណ្ណពីព្រោះសន្លឹកមុនមានគុណភាពទាបណាស់ ប្រជាពលរដ្ឋប្រើប្រាស់មិនបានប៉ុន្មានផងក៏រលុបនិងរបើកអស់។ ទី២ ពិនិត្យឡើងវិញការប្រើប្រាស់រូបទង់ជាតិខ្មែរនៅលើសន្លឹកប័ណ្ណឱ្យបានត្រឹមត្រូវពីព្រោះរូបទង់ជាតិដែលបានប្រើប្រាស់កន្លងមកដូចជាខុសពីទម្រង់នៃរូបទង់ជាតិដែលបានចែងនៅក្នុងឧបសម្ព័ន្ធនៃរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣។

ចំនុចទី៣ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា សូមឲ្យមានការលើកកម្ពស់ការការពារឯកជនភាពនិងសុវត្ថិភាពនៃព័ត៌មានផ្ទាល់ខ្លួនរបស់ពលរដ្ឋ។ចំណែកចំនុចទី៤លោកសូមឲ្យធានាអភិបាលកិច្ចល្អក្នុងការចេញប័ណ្ណជូនប្រជាពលរដ្ឋ ជាពិសេសសូមចេញប័ណ្ណឱ្យទាន់ពេលវេលានិងមិនមានអំពើពុករលួយ។

រីឯលោកមាស នី ដែលគេស្គាល់ថាអ្នកវិភាគនយោបាយមួយរូនេះ បានស្នើសុំក្រសួង មហាផ្ទៃតែមួយចំនុចទេ គឺពិនិត្យគុណភាព។លោកថា”អត្តសញ្ញាប័ណ្ណចាស់លោកប្រើតែ៣ខែ ក៍របក ស្រោមខាងក្រៅអស់។

នៅក្នុងសេចក្តីជូនដំណឹងក្រសួងមហាផ្ទៃបានបញ្ជាក់ថាសន្លឹកអត្តសញ្ញាប័ណ្ណថ្មី មានសុវត្ថិភាពពិសេស(Hogram)។ ជាមួយការចេញគំរូបអត្តសញ្ញាណប័ណ្ណថ្មីនេះ ក្រសួងបានបញ្ជាក់ថា ពលរដ្ឋដែលមាន អត្តសញ្ញាណប័ណ្ណចាស់ អាចប្រើប្រាស់រហូតដល់អស់សុពលភាព៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ