ម៉ិកស៊ិក ៖ តាមប្រភពព័ត៌មាន South China Morning Post បានឱ្យដឹងថា អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃប្រទេសម៉ិកស៊ិកបាននិយាយថា រដ្ឋាភិបាលបានបញ្ជាទិញសំបុត្រមរណភាពបន្ថែមចំនួន ១.១លានសន្លឹកទៀត ដែលត្រូវបានបោះពុម្ព ខណៈដែលជីវិតប្រជាជនបាត់បង់ជីវិតយ៉ាងច្រើនដោយសារជំងឺកូវីដ១៩។

ម៉ិកស៊ិកបានចុះបញ្ជីអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដជាង ៦៧,០០០នាក់ ដែលជាប់ចំណាត់ថ្នាក់ទី៤ ទាក់ទងនឹងការបាត់បង់ជីវិតដោយសារកូវីដ នៅពីក្រោយសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា។
យោងតាមការបូកសរុបរបស់សាកលវិទ្យាល័យ Johns Hopkins ប្រទេសនេះបានរាយការណ៍ថា មានករណីបាត់បង់ជីវិតចំនួន ៦៣០,០០០ករណី នៅថ្ងៃអាទិត្យ។ អត្រាមរណភាពហួសប្រមាណ គឺកើតមានភាគច្រើនទៅលើក្រុមមនុស្សអាយុពី ៤៥ឆ្នាំ ទៅ ៦៥ឆ្នាំ។

ទោះបីជាមានសេណារីយ៉ូបែបនេះក៏ដោយ ក៏លោកប្រធានាធិបតី Andres Manuel Lopez Obrador បាននិយាយថា យុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការដោះស្រាយជំងឺនេះគឺល្អណាស់។

ថ្លែងនៅក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃសុក្រ លោក Hugo Lopez Gatell មន្ត្រីសុខាភិបាលបានមានប្រសាសន៍ថា រដ្ឋមួយចំនួនរួមទាំងរដ្ឋម៉ិចស៊ិកូ គឺអស់សំបុត្របញ្ជាក់មរណភាពពីស្តុក។ លោកបានបន្ថែមថា អាជ្ញាធរបានធ្វើការអស់រយៈពេល ២ ទៅ ៣សប្តាហ៍កន្លងមក ដើម្បីចែកចាយសំបុត្របញ្ជាក់មរណភាពពីតំបន់ដែលមានសំបុត្រនេះច្រើន៕
ចែករំលែកព័តមាននេះ