អគ្គនាយក​ក្រុមហ៊ុន​យក្ស Samsung បាន​ទទួលមរណភាព​ហើយ


កូរ៉េ​ខាងត្បូង​៖​តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា លោក Lee Kun-hee ដែល​ជា​អគ្គនាយក​ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​យក្ស​របស់​កូរ៉េ​ខាងត្បូង Samsung បាន​ទទួលមរណភាព​នៅ​ថ្ងៃអាទិត្យ​នេះ​ក្នុង​អាយុ ៧៨​ឆ្នាំ​។ លោក​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​សន្លប់ តាំងពី​មាន​ជំងឺ​​គាំងបេះដូង​កាលពី​ឆ្នាំ ២០១៤​។

Samsung chairman Lee Kun-hee, head of S.Korea's biggest conglomerate, dies  at 78 - The Economic Times

ក្រុមហ៊ុន Samsung បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ “​លោក​ប្រធាន Lee គឺជា​ទស្សនវិស័យ​ពិត​មួយ ដែល​បាន​ផ្លាស់​ប្តូរ​ក្រុមហ៊ុន Samsung ទៅ​ជា​អ្នក​ច្នៃប្រឌិត​ឈានមុខ​គេ​និង​ជា​ឧស្សាហកម្ម​ថាមពល​ពី​អាជីវកម្ម​ក្នុងស្រុក​។ យើង​ទាំងអស់​គ្នា​នៅ Samsung នឹង​ចង​ចាំ​រូប​គាត់ ហើយ​អរគុណ​ចំពោះ​ដំណើរ​ដែល​យើង​បាន​ចែករំលែក​ជាមួយ​គាត់​។​”

កូនប្រុស​របស់​លោក Lee គឺ​លោក Jay Y. Lee បាន​ដឹកនាំ​ក្រុមហ៊ុន​ចាប់តាំងពី​ក្លាយជា​អនុ​ប្រធាន​នៅ​ឆ្នាំ ២០១២ ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​តំណែង​របស់​ឪពុក​គាត់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កូនប្រុស​របស់​លោក Lee កាលពី​នៅ​ក្មេង​ធ្លាប់​ចំណាយពេល​នៅ​ក្នុង​ពន្ធនាគារ បន្ទាប់​ពី​ត្រូវ​បាន​ផ្តន្ទា​ទោ​ស ljay​ ​ពី​បទ​សូកប៉ាន់​សំណូក​អតីត​ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោកស្រី Park Geun-hye ដែល​បាន​ជាប់គុក​ខ្លួនឯង​កាលពី​ឆ្នាំ ២០១៨​។

Samsung (KRX: 005930) heir Jay Y. Lee will be indicted by prosecutors in  South Korea for paying $36 million in bribes — Quartz

បច្ចុប្បន្ន​កូនប្រុស​របស់​លោក កំពុង​ស្ថិត​ក្រោម​នីតិវិធី​របស់​តុលាការ​បន្ថែម​ទៀត ចំពោះ​ការ​ចោទប្រកាន់​ពី​បទ​ប្រព្រឹត្ត​ភាព​មិន​ត្រឹមត្រូវ​របស់​ក្រុមហ៊ុន​៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ