នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ចង់ឱ្យ​ប្រជា​ជន​​ចូល​ធ្វើការ​នៅ​ការិយាល័យ​វិញ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ចង់ឱ្យ​ប្រជា​ជន​​ចូល​ធ្វើការ​នៅ​ការិយាល័យ​វិញ

7 ខែ មុន

អង់គ្លេស​៖​តាម​ប្រភព​ព័ត៌មាន South China Morning Post បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson…

អង់គ្លេស​៖​តាម​ប្រភព​ព័ត៌មាន South China Morning Post បានឱ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​អង់គ្លេស លោក Boris Johnson បាន​កត់សម្គាល់​ថ្ងៃ​ដំបូង​របស់​លោក​ដែល​បាន​វិល​ត្រឡប់​ចូល​ក្នុង​សភា​វិញ កាលពី​ស​ប្តា​ហ៍​មុន ដោយ​ប្រាប់​គណៈរដ្ឋមន្ត្រី​របស់​លោក​ថា​៖ «​ប្រជាជន​នឹង​ត្រឡប់​ទៅ​កាន់​ការិយាល័យ​វិញ​ក្នុង​ចំនួន​ដ៏​ច្រើន​នៅ​ទូ​ទាំង​ប្រទេស​របស់​យើង ហើយ​វា​ក៏​ត្រឹមត្រូវ​ដែរ​»។​

Picture

បន្ទាប់​មក​លោក​ក៏​បានដឹង​ថា បុគ្គលិក​ផ្ទាល់​របស់​រដ្ឋាភិបាល​ដែល​ជា​មន្ត្រីរាជការ​ជិត​កន្លះ​លាន​នាក់​នៅ​តែ​កំពុងធ្វើការ​នៅ​ឯ​ផ្ទះ ខណៈ​ដែល​លោក​បាន​បញ្ជា​ឱ្យ​ពួក​គេ​ភាគច្រើន​វិល​ត្រឡប់​មក​ធ្វើការ​នៅ​ការិយាល័យ​របស់​ពួក​គេ​វិញ​នៅ​ត្រឹម​ខែតុលា​។

ប្រាំមួយ​ខែ​បន្ទាប់​ពី​ជំងឺ​​រាតត្បាត​ដំបូង​បាន​វាយប្រហារ​លើ​ប្រទេស​របស់​ខ្លួន បុគ្គលិក​របស់​អង់​គ្លេស​កំពុង​បង្ហាញ​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​វិល​ត្រឡប់​ទៅ​កាន់​ការិយាល័យ​ជាង​សហសេវិក​របស់​ពួក​គេ​នៅ​អឺរ៉ុប​។ ការ​ព្រួយបារម្ភ​គឺ មិនសូវ​មាន​មនុស្ស​មក​ធ្វើការ​នៅ​ការិយាល័យ ដែល​ធ្វើ​ឱ្យ​មាន​បញ្ហា​ដល់​អាហារ​ដ្ឋា​ន និង កន្លែង​លក់​ខោអាវ​។

Boris Johnson: Go back to work, try to lead more normal lives says UK PM  Johnson | World News - Times of India

លោក Mark Sedwill និង លោក Alex Chisholm បាន​សរសេរ​នៅ​ក្នុង​លិខិត​ទៅ​កាន់​ក្រសួង​​ទាំងអស់​ថា​៖ «​វា​ជា​ទស្សនៈ​របស់​រដ្ឋាភិបាល​ដែល​និយាយ​ថា វា​មាន​អត្ថប្រយោជន៍​យ៉ាង​សំខាន់​ដែល​ទទួល​បាន​ពី​ការ​ធ្វើការ​រួម​គ្នា​នៅ​ក្នុង​បរិយាកាស​ការិយាល័យ​»។​

Boris Johnson urges Britons: 'Go back to work if you can' | Shropshire Star

លិខិត​នោះ​បាន​ធ្វើ​ឱ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង​ពី​តំណាង​សហជីព​មន្ត្រីរាជការ​ស៊ី​វិល​ដែល​បាន​ចោទប្រកាន់​រដ្ឋាភិបាល​ថា បាន​ប្រើ​ពួក​គេ​ដើម្បី​បញ្ជូន​សញ្ញា​ទៅ​វិស័យ​ឯកជន​ដើម្បី​បញ្ជូន​កម្មករ​ត្រឡប់​មក​វិញ​ក្នុង​គោលបំណង​ជម្រុញ​ផ្នែក​អាហារ​ដ្ឋា​ន និង កន្លែង​លក់​សម្លៀក​បំពាក់​ក្នុងស្រុក​៕