ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាមេរិក​ថា​រុស្ស៊ី​កំពុង​ចុះ​ខ្សោយ​ដល់​ថ្នាក់​ប្រើ​ទ័ព​កូ​រ៉េ​ខាង​ជើង​ជួយ​ច្បាំង

2 ថ្ងៃ មុន

ទី​ក្រុង​ម៉ូស្គូ៖ ​បន្ទាប់​ពី​មាន​ព័ត៌​មាន​ចុះ​ផ្សាយ​ជា​ហូរ​ហែ​អំពី​ករណី​ដែល​កូរ៉េ​ខាង​ជើង​បញ្ជូន​កង​ទ័ព​ជា​ច្រើន​កង​ពល​ទៅ​ប្រ​ទេស​រុស្ស៊ី​ដើម្បី​ត្រៀម​ចូល​រួម​ជួយ​កង​ទ័ព​រុស្ស៊ី​ច្បាំង​នៅ​អ៊ុយ​ក្រែន មាន​ប្រតិ​កម្ម​ចម្រុះ​ចំពោះ​ដំណឹង​នេះ​។ ថ្មី​ៗ​នេះ​សមា​ជិក​សភា​អាមេរិក​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ លោក​ហ្គើរី​ខន់​ណូលី (Gerry Connolly) ​ដែល​ជា​ប្រធាន​ស្ដី​ទី​គណៈ​កម្ម​ការ​សភា​ទទួល​បន្ទុក​ខាង​អង្គ​ការ​ណាតូ​ផង​ដែរ​នោះ​ លោក​យល់​ថា​វា​ជា​ការ​បង្ហាញ​អំពី​ភាព​កម្សោយ​របស់​ប្រទេស​រុស្ស៊ី​។ លោក​បាន​ដាក់​ជា​សំណួរ​ថា​តើ​រុស្ស៊ី​ពិត​ជា​ត្រូវ​ការ​ទាហាន​កូរ៉េ​ខាង​ជើង​ទៅ​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​មែន​ទេ?​…

ទី​ក្រុង​ម៉ូស្គូ៖ ​បន្ទាប់​ពី​មាន​ព័ត៌​មាន​ចុះ​ផ្សាយ​ជា​ហូរ​ហែ​អំពី​ករណី​ដែល​កូរ៉េ​ខាង​ជើង​បញ្ជូន​កង​ទ័ព​ជា​ច្រើន​កង​ពល​ទៅ​ប្រ​ទេស​រុស្ស៊ី​ដើម្បី​ត្រៀម​ចូល​រួម​ជួយ​កង​ទ័ព​រុស្ស៊ី​ច្បាំង​នៅ​អ៊ុយ​ក្រែន មាន​ប្រតិ​កម្ម​ចម្រុះ​ចំពោះ​ដំណឹង​នេះ​។ ថ្មី​ៗ​នេះ​សមា​ជិក​សភា​អាមេរិក​របស់​គណ​បក្ស​ប្រជា​ធិប​តេយ្យ​ លោក​ហ្គើរី​ខន់​ណូលី (Gerry Connolly) ​ដែល​ជា​ប្រធាន​ស្ដី​ទី​គណៈ​កម្ម​ការ​សភា​ទទួល​បន្ទុក​ខាង​អង្គ​ការ​ណាតូ​ផង​ដែរ​នោះ​ លោក​យល់​ថា​វា​ជា​ការ​បង្ហាញ​អំពី​ភាព​កម្សោយ​របស់​ប្រទេស​រុស្ស៊ី​។

លោក​បាន​ដាក់​ជា​សំណួរ​ថា​តើ​រុស្ស៊ី​ពិត​ជា​ត្រូវ​ការ​ទាហាន​កូរ៉េ​ខាង​ជើង​ទៅ​ប្រឡូក​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​មែន​ទេ?​ ហេតុ​អ្វី​ប្រទេស​រុស្ស៊ី​ត្រូវ​ការ​កូរ៉េ​ខាង​ជើង​មក​ជួយ​យ៉ាង​ដូច្នេះ​? បើ​ដូច្នេះ​មែន​មាន​ន័យ​ថា​រុស្ស៊ី​ប្រហែល​ជា​ចាប់​ផ្ដើម​ទន់​ដៃ​ទន់​ជើង​នៅ​ក្នុង​សង្គ្រាម​មែន​ទែន​ហើយ​​ឬ​យ៉ាង​ណា​? សមាជិក​សភា​រូប​នេះ​និយាយ​យោង​តាម​របាយ​ការណ៍​សម្ងាត់​ថា​សង្គ្រាម​ជាង​២​ឆ្នាំ​កន្លង​ទៅ​នេះបាន​ធ្វើ​ឱ្យ​រុស្ស៊ី​បាត់​បង់​កម្លាំង​ប្រយុទ្ធ​៦​សែន​នាក់​ដែល​ត្រូវ​ពលី​ជីវិត​នៅ​លើ​សមរ​ភូមិ ឬ​រង​របួស និង​បាត់​ខ្លួន​។​

ទំហំ​នៃ​ការ​ខូច​ខាត​ប៉ុណ្ណេះ​អាច​ចាត់ចំណាត់​ថ្នាក់​ស្មើ​នឹង​​​ការ​ខាត​បង់នៅ​ក្នុង​សង្គ្រាម​​សង្គ្រាម​លោក​លើក​​ទី​២​នៅ​​ក្នុង​ដំណាក់​កាល​ដំបូង​ដែល​អ៊ីទ្លែ​បើក​យុទ្ធ​នា​វាយ​លុក​ចូល​សហ​ភាព​សូវៀត​។ លោក​ខន​ណូលី​ធ្វើ​អត្ថា​ធិប្បាយ​នយោបាយ​ដូច​ខាង​លើ​នេះ​បន្ទាប់​ពី​ទីភ្នាក់​ងារ​សម្ងាត់​​​កូរ៉េ​ខាង​ត្បូង​ចេញ​របាយ​ការណ៍​​ថា​កូរ៉េ​ខាង​ជើង​បាន​ដឹក​ជញ្ជូន​កង​កម្លាំង​ពិសេស​របស់​ខ្លួន​១៥០០​នាក់​​​​តាម​កប៉ាល់​ចម្បាំង​រុស្ស៊ី​ទៅ​​ទី​ក្រុង​វ៉្លា​ឌី​វ៉ូ​ស្តុក​​ (Vladivostok)​ ដើម្បី​​ហ្វឹក​ហាត់​​។ បន្ទាប់​មក​នឹង​បញ្ជូន​ទៅ​អ៊ុយ​ក្រែន​​។​

វីឌីអូ​បែក​ធ្លាយ​បង្ហាញ​រូប​ទាហាន​កូរ៉េ​ខាង​ជើង​ដែល​បញ្ជូន​ទៅ​រុស្ស៊ី​កំពុង​ផ្លាស់​ខោ​អាវ​ដើម្បី​ស្លៀក​ពាក់​ឯក​សណ្ឋាន​កង​ទ័ព​​​រុស្ស៊ី​

កង​ទ័ព​កូរ៉េ​ខាង​ជើង​ដែល​ត្រូវ​បញ្ជូន​ទៅ​ច្បាំង​នៅ​អ៊ុយ​ក្រែន​មិន​មែន​មាន​ត្រឹម​តែ​ប៉ុណ្ណឹង​នោះ​ទេ​ អាច​មាន​ដល់​ជាង​១​ម៉ឺន​នាក់​នៅ​ដំណាក់​កាល​ដំបូង​។ បើ​រឿង​នេះ​ជា​ការ​ពិត​មែន វត្ត​មាន​របស់​ទាហាន​កូរ៉េ​ខាង​ជើង​ដែល​បញ្ជូន​ទៅ​ច្បាំង​នៅ​​​អ៊ុយ​ក្រែន​ជា​ភស្តុ​តាង​ថ្មី​មួយ​ទៀត​បង្ហាញ​អំពី​ការ​​ពង្រឹង​ទំនាក់​ទំនង​យោធា​កាន់​តែ​ខ្លាំង​រវាង​រុស្ស៊ី​ និង​កូរ៉េ​ខាង​ជើង​។ កាល​ពី​រដូវ​ក្ដៅ​កន្លង​ទៅ​នេះ ថ្នាក់​ដឹក​នាំ​ប្រទេស​ទាំង​២​បាន​ចុះ​ហត្ថ​លេខា​លើ​កតិកា​សញ្ញា​ក្នុង​ភាព​ជា​ដៃ​គូ​យុទ្ធ​សាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​។

នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ ប្រទេស​ទាំង​២​សន្យា​ជួយ​ឧបត្ថម្ភ​-​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​។ នៅ​ក្នុង​ករណី​ដែល​ភាគី​ណា​មួយ​កំពុង​ជាប់​ដៃ​ច្បាំង​នៅ​ក្នុង​សមរភូមិ ភាគី​មួយ​ទៀត​ត្រូវ​តែ​បញ្ជូន​ទ័ព​ និង​អាវុធ​យុទ្ធ​ភ័ណ្ឌ​ទៅ​ជួយ​ច្បាំង​គ្នា​។ មាន​ន័យ​ថា​បើ​រុស្ស៊ី​កំពុង​ជាប់​ដៃ​ធ្វើ​សង្គ្រាម កូរ៉េ​ខាង​ជើង​ត្រូវ​បញ្ជូន​ទ័ព​ទៅ​ជួយ​។ បើ​កូរ៉េ​ខាង​ជើងមាន​សង្គ្រាម​វិញ​ម្ដង ​រុស្ស៊ី​ក៏​ត្រូវ​តែ​ជួយ​ដូច​គ្នា​​។ រុស្ស៊ី​ក៏​​សន្យា​ជួយ​កូរ៉េ​ខាង​ជើង​ខាង​ផ្នែក​សេដ្ឋ​កិច្ច​ផង​ដែរ​ដើម្បី​កុំ​ឱ្យ​ប្រទេស​នេះ​រង​សម្ពាធ​ខ្លាំង​ពេក​ពី​បស្ចិម​ប្រទេស​។​​

ប្រទេស​ទាំង​២​ក៏​សន្យា​ជួយ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​ខាង​ផ្នែក​បច្ចេក​វិទ្យា​យោធា​ផង​ដែរ​។ ជា​ពិសេស បើ​កូរ៉េ​ខាង​ជើង​ខ្វះ​ខាត​ចំណេះ​ដឹង​ត្រង់​ចំណុច​ណា​មួយ ​រុស្ស៊ី​នឹង​ជួយ​បំពេញ​​គ្នា​។ ឧទាហរណ៍ បច្ចេក​វិទ្យា​បាញ់​បង្ហោះ​ផ្កាយ​រណប​ស៊ើប​ការណ៍ ឬ​បច្ចេក​វិទ្យា​នុយ​ក្លេអ៊ែរ​ជា​ដើម​។ ឥឡូវ​នេះ​ អាវុធ​របស់​កូរ៉េ​ខាង​ជើង​ត្រូវ​គេ​រក​ឃើញ​នៅ​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែន​រួច​ជា​ស្រេច​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ