អាមេរិក ៖ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកមួយបានរាយការណ៍កាលពីថ្ងៃច័ន្ទថា ម្នាក់ក្នុងចំនោមទីប្រឹក្សារបស់លោកប្រធានាធិបតីអាមេរិក Donald Trump ខាងផ្នែកកូវីដ ដែលរងការរិះគន់ខ្លាំងពីការពាក់ម៉ាស់ បានដាក់ពាក្យសុំឈប់ពីការងារ កាលពីថ្ងៃច័ន្ទ។
![Controversial White House coronavirus adviser Scott Atlas to resign](https://media4.s-nbcnews.com/i/newscms/2020_49/3421064/201018-scott-atlas-jm-0956_201cfd6daf91e5b87b9c0295d2a34571.jpg)
សារព័ត៌មាន Fox News ទទួលបានលិខិតលាលែង នៅថ្ងៃទី១ ខែធ្នូ ពីលោក Scott Atlas ដែលខ្វះបទពិសោធន៍ខាងផ្នែកសុខភាពសាធារណៈ ឬ ផ្នែកគ្រប់គ្រងជម្ងឺឆ្លង។ សារព័ត៌មាននេះ ក៏បានរាយការណ៍ផងដែរថា កុងត្រាការងាររបស់លោក Atlas ក៏ត្រូវផុតនៅសប្តាហ៍នេះផងដែរ។
![Dr. Scott Atlas resigns as coronavirus adviser to President Trump | ABC27](https://www.abc27.com/wp-content/uploads/sites/55/2020/11/GettyImages-1228675676-e1606783303125.jpg?w=2560&h=1440&crop=1)
ក្នុងលិខិតលាលែងរបស់លោក Atlas បានសរសេរថា «ខ្ញុំកំពុងសរសេរសុំលាលែងពីតួនាទីជាទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក» ។
លោកបានថ្លែងអំណរគុណដល់លោក Trump ចំពោះកិត្តិយសនេះ ហើយបានជូនពរដល់រដ្ឋបាលចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោតរបស់លោក Joe Biden ។
![US President's controversial covid advisor resigned today](https://images.livemint.com/img/2020/12/01/600x338/2020-08-12T224130Z_1128326973_RC2MCI925NSE_RTRMADP_3_HEALTH-CORONAVIRUS-USA_1597595826526_1597595852237_1606784790827.JPG)
កាលពីខែតុលា លោកបានសរសេរថា «ការពាក់ម៉ាស់មិនបានប្រយោជន៍អ្វីទេ» ។ បើទោះបីជាមានការអះអាងពីខាងវិទ្យាសាស្ត្រថា វាមានប្រយោជន៍ក៏ដោយ។ Twitter បានចាត់ទុកសារនេះជាការផ្សព្វផ្សាយព័ត៌មានមិនពិត។
នៅក្នុងខែវិច្ឆិកា លោកបានជម្រុញឱ្យប្រជាជននៅក្នុងរដ្ឋមីឈីហ្គែន ក្រោកឈរប្រឆាំងនឹងការចាក់សោរប្រទេស ដែលនេះគឺប្រឆាំងនឹងការពារការរីករាលដាលរបស់កូវីដ១៩។
![](https://kohsantepheapdaily.com.kh/wp-content/images/2020/12/5c59736b84cbdb1eb0e43a8d0f124a12.jpg)
គួរបញ្ជាក់ផងដែរថា គិតត្រឹមល្ងាចថ្ងៃច័ន្ទម្សិលមិញ សហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងជម្ងឺកូវីដចំនួន ១៣,៥២២,២៤៧នាក់ និងអ្នកស្លាប់ដោយកូវីដចំនួន ២៦៧,៨៤៤នាក់ ដែលជាចំនួនដ៏អាក្រក់បំផុតនៅលើពិភពលោក៕
ចែករំលែកព័តមាននេះ