ក្រុម​បាតុករ​ប្រាប់​ពី​គម្រោង ក្រោយ​ពេល​នាយក​រដ្ឋមន្ត្រី​​មិន​ចុះ​ចេញពី​តំណែង


ថៃ​ ៖​ តាម​ប្រភព​ព័ត៌មាន Bangkok Post បានឱ្យ​ដឹង​ថា ក្រុម​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ពួក​គេ​នឹង​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃអាទិត្យ​ និង​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី​ប្រា​យុទ្ធ​ចាន​អូ​ចា បាន​ព្រងើយកន្តើយ​មិន​ព្រម​ចុះ​ចេញពី​តំណែង​តាម​ការ​ទាមទារ​របស់​ពួក​គេ ត្រឹម​ពេលវេលា​កំណត់​ម៉ោង​១០​យប់​។

នៅ​ពេល​អ្នកកាសែត​សួរ លោកនាយក​រដ្ឋមន្ត្រី​ឆ្លើយ​ថា​មិន​ព្រម​ចុះ​ចេញ​នោះ​ទេ​បន្ទាប់​ពី​ការ​បន់​ស្រន់​ព្រះពុទ្ធ​សាសនា​នៅ​វត្ត Chetuphon Wimon Mangkhalaram ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បន់ស្រន់​សុំ​ឱ្យ​មានការ​ស្ងប់ស្ងាត់​ក្នុង​ប្រទេស ក្រោយ​ពី​មានការ​តវ៉ា​ជា​ច្រើន​ខែ ទាមទារ​ឱ្យ​មានការ​កែទម្រង់​រាជាធិបតេយ្យ​។

Protest erupts in Bangkok over arrests of activists

បន្ទាប់​ពី​ផុត​ថ្ងៃ​កំណត់​ឱ្យ​ចុះ​ចេញពី​តំណែង ក្រុម​អ្នក​តវ៉ា​មួយ​ក្រុម​បាន​និយាយ​ថា ពួក​គេ​នឹង​ធ្វើ​ការ​តវ៉ា​នៅ​ថ្ងៃអាទិត្យ​។ ក្រុម​មួយទៀត​បាន​និយាយ​ថា ពួក​គេ​នឹង​ទៅ​ស្ថានទូត​អា​ល្លឺ​ម៉​ង់​នៅ​ថ្ងៃ​ច័ន្ទ ដោយ​លើក​ឡើង​ពី​ការ​ស្នាក់​នៅ​អា​ល្លឺ​ម៉​ង់​របស់​ព្រះមហាក្សត្រ​ថៃ ដែល​មាន​រយៈពេល​យូរ​ជាង​នៅ​ប្រទេស​ថៃ​។

Thousands expected for Bangkok protests | Western Advocate | Bathurst, NSW

មេដឹកនាំ​ម្នាក់​នៃ​បាតុកម្ម ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអាទិត្យ​បាន​និយាយ​ថា​៖ “​ប្រា​យុទ្ធ​គឺជា​បញ្ហា​។ ឧបសគ្គ​ទី​មួយ​ដែល​យើង​ត្រូវ​ដក​ចេញ​។​”

Up to 10,000 gather in massive Bangkok pro-democracy rally | The Thaiger

លោកនាយក​រដ្ឋមន្ត្រី​បាន​អំពាវនាវ​ឱ្យ​មាន​សម័យប្រជុំ​សភា​បន្ទាន់​មួយ​នៅ​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គារ៍ ដើម្បី​ព្យាយាម​ដោះស្រាយ​វិបត្តិ​នេះ ប៉ុន្តែ​ក្រុម​អ្នក​បាតុករ​មាន​ជំនឿ​តិចតួច​ចំពោះ​លទ្ធផល​មួយ​សម​ស្រប ព្រោះតែ​ក្នុង​សភា​ភាគច្រើន​សុទ្ធតែ​គ្នា​របស់​លោក​ប្រា​យុទ្ធ​។

នៅ​ពេល​អ្នក​សារព័ត៌មាន​ចោទសួរ​ថា តើ​លោក​នឹង​ចុះ​ចេញពី​តំណែង​តាម​ការ​ទាមទារ​របស់​បាតុ​ករ​ឬ​យ៉ាងណា ឧត្តមសេនីយ៍ ប្រា​យុទ្ធ​ចាន់​អូ​ចា បាន​និយាយ​យ៉ាង​សាមញ្ញ​ថា «​នឹង​មិនលា​​ឈប់​ទេ​» បន្ទាប់​ពី​ការ​បន់ស្រន់​របស់​លោក​នៅ​មុខ​ព្រះពុទ្ធ​សាសនា​នៅ​វត្ត Chetuphon Wimon Mangkhalaram ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​អំពាវនាវ​ឱ្យ​មានការ​ព្យាបាល​ជាតិ បន្ទាប់​ពី​ការ​តវ៉ា​ជា​ច្រើន​ខែ​ដែល​បាន​ទាមទារ​ឱ្យ​មានការ​កែទម្រង់​រាជាធិបតេយ្យ​នៅ​ថៃ ។

យ៉ាងណាមិញ បន្ទាប់​ពី​ឱ​សាទ​វាទ​កំណត់ ត្រូវ​បាន​ហួសពេល , ដូច្នេះ​ក្រុម Dao Din បាន​ប្រកាស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា ការ​ជួបជុំ​ដើរ​តវ៉ា​នឹង​រៀបចំ​ឡើង​នៅ​ចំណុចប្រសព្វ Ratchaprasong វេលា​ម៉ោង ៤ រសៀល​ថ្ងៃអាទិត្យ​នេះ ។ ក្រុម​អ្នក​តវ៉ា​បាន​បន្ថែម​ថា ក្រុម​បាតុករ​នឹង​ជួបជុំ​គ្នា​នៅ​ចំណុចប្រសព្វ​Samyan វេលា​ម៉ោង ៥ ល្ងាច​ថ្ងៃ​ច័ន្ទ រួច​ដើរ​ជា​ក្បួន​តវ៉ា​វ​ទៅ​កាន់​ស្ថានទូត​អា​ល្លឺ​ម៉​ង់ ។

«​លោក​ប្រា​យុទ្ធ គឺជា​បញ្ហា ។ ដែល​នេះ​គឺជា​ឧបសគ្គ​ដំបូង​គេ​ដែល​យើង​ត្រូវ​តែ​យក​ចេញ​ឲ្យ​បាន​» ។ នេះ​ជា​ការ​លើក​ឡើង​របស់ លោក Jatupat “Pai Dao Din” Boonpattararaksa, ដែល​ជា​មេដឹកនាំ​មួយ​រូប​ក្នុង​ចំណោម​មេដឹកនាំ​ជា​ច្រើន​រូប​ដែល​បាន​រៀបចំ​ផែនការ​នៃ​ការ​តវ៉ា​នេះ​។

លោក​ក៏​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​ជា​ច្រើន​រូប​ដែល​ត្រូវ​បាន​ចាប់ខ្លួន​កន្លង​ទៅ​ក្នុង​ខែតុលា​នេះ តែ​ក្រោយមក​ត្រូវ​បាន​ដោះ​លែង​ឲ្យ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​តាំងពី​កក្កដា បាតុករ​បាន​នឹង​កំពុង​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក ឧត្តមសេនីយ៍ ប្រា​យុទ្ធ​ចាន់​អូ​ចា ចាក​ចេញពី​តំណែង និង​បង្កើត​នូវ​រដ្ឋធម្មនុញ្ញ​ថ្មី ។ ការ​ទាមទារ​ថ្មី​ៗ​បន្ថែម​ទៀត​នោះ គឺ​ក្រុម​បាតុករ​ក៏​បាន​ទាមទារ​ឲ្យ​មានការ​កែទម្រង់​សំខាន់​ៗ​ដើម្បី​ទប់ស្កាត់​នូវ​អំណាច​របស់​រាជវង្ស​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ឡើង​កាន់​អំណាច​ដំបូង​តាម​រយៈ​រដ្ឋប្រហារ​ក្នុង​ឆ្នាំ ២០១៤ នោះ​បាន​បដិសេធ​រាល់​ការ​ចោទប្រកាន់​របស់​ក្រុម​អ្នក​រិះគន់​របស់​លោក​ដែល​ចោទ​ថា​លោក​បាន​រៀបចំ​ការ​បោះ​ឆ្នោត​កាលពី​ឆ្នាំ​មុន​ដើម្បី​រក្សា​អំណាច​។

យ៉ាងណាមិញ ក្រោយ​ការ​រៀបចំ​ពិធីបួងសួង​រួចរាល់​ភ្លាម​នោះ លោក​ឧត្តមសេនីយ៍ ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ថ្លែង​ថា «​ខ្ញុំ​សូម​អោយ​អ្នក​រាល់គ្នា​ផ្សះផ្សា​និង​ជួយ​ដោះស្រាយ​បញ្ហា​ជាមួយ​គ្នា​» ។

លោក​បាន​អំពាវនាវ ឲ្យ​មាន​សម័យប្រជុំ​សភា​បន្ទាន់​មួយ​នៅ​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​អង្គារ​ដើម្បី​ព្យាយាម​ដោះស្រាយ​វិបត្តិ​នេះ ប៉ុន្តែ​គូប្រជែង​របស់​លោក​មាន​ជំនឿ​តិចតួច​លើ​លទ្ធផល​ដែល​ថា​អ្នកគាំទ្រ​របស់​លោក​មាន​សំឡេង​ភាគច្រើន​នៅ​ក្នុង​សភា ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ