ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Bentley ផលិត​ឡាន​ក្មេង​លេង​តម្លៃ​ដល់​ទៅ​ក្បែរ​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន

រថយន្ត Bentley គឺ​សុទ្ធតែ​ជា​រថយន្ត​ធំ​ៗ​។ ដូច​ជា​យើង​ឃើញ​ស្រាប់ រថយន្ត Continental, Flying Spur, Bentayga, ឬ…

រថយន្ត Bentley គឺ​សុទ្ធតែ​ជា​រថយន្ត​ធំ​ៗ​។ ដូច​ជា​យើង​ឃើញ​ស្រាប់ រថយន្ត Continental, Flying Spur, Bentayga, ឬ Mulsanne គឺ​មិនមែន​ជា​រថយន្ត​តូច​ឡើយ​។ តែ​នៅ​ពេល​នេះ គេ​បាន​ផលិត​រថយន្ត​តូច​សម្រាប់​ដាក់​តាំង និង សម្រាប់​ក្មេង​លេង ដែល​ចេញពី​រោងចក្រ​ផ្ទាល់​។

ការ​ផលិត​រថយន្ត​តូច​ៗ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​ពិធី​អបអរ​គម្រប់​១០០​ឆ្នាំ របស់ Bentley​។ វា​មាន​ម៉ូ​ដែល Mulsanne និង Continental GT បើក​ដំបូល​សេ​រ៊ី​ថ្មី ដែល​មាន​ខ្នាត​ទំហំ ១:៤៣​។ វា​មាន​ប្រវែង​ត្រឹមតែ ៥.១​អ៊ី​ញ និង មួយទៀត​ប្រវែង ៤.៤៤​អ៊ី​ញ​។

រថយន្ត​ពិសេស​នេះ មាន​រូបរាង​ជា​រថយន្ត Mulsanne W.O. Bentley edition ដែល​ផលិត​ដំបូង​គេ​នៅ​ឆ្នាំ​២០១៨ ដែល​យក​គម្រូ​តាម​រថយន្ត​ផលិត​នៅ​ឆ្នាំ​១៩៣០​។ គេ​បាន​ប្រើ​ពណ៌​ខ្មៅ​បែប​ធ្យូង ជាមួយនឹង​ពណ៌​ភ្លើង​នៅ​ផ្នែក​ខាងក្នុង​។ គេ​ផលិត​វា​មក​ត្រឹមតែ ១០០​គ្រឿង​តូច​ៗ ប៉ុណ្ណោះ​។

ជាមួយ​គ្នា​នេះ​ដែរ គេ​ក៏​មាន​រថយន្ត Mulsanne Speed ដែល​មាន​ខ្នាត​ទំហំ ១:៤៣ វា​ត្រូវ​បាន​ចូលរួម​ដោយ​ម៉ូ​ដែល Mulanne Speed ទំហំ ១:៤៣ ដែល​មាន​ពណ៌​បៃតងខ្ចី​នៅ​ផ្នែក​ខាងក្រៅ និង ពណ៌​ប្រផេះ​នៅ​ផ្នែក​ខាងក្នុង​។ រថយន្ត​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ​ដំបូង​គេ​នៅ​ក្នុង​កម្មវិធី​បង្ហាញ​រថយន្ត Geneva Motor Show ឆ្នាំ​២០១៦​។ សម្រាប់​រថយន្ត Continental GT បើក​ដំបូល​វិញ គឺ​មាន​ពណ៌​ខៀវ​ខាងក្រៅ និង ពណ៌​ប្រផេះ​ខាងក្នុង​។

ដូចដែល​អ្នក​អាច​រំពឹង​ពី Bentley រថយន្ត​មួយ​ណា​ក៏​មិន​ដែល​ថោក​ដែរ​។ នេះ​គឺ​សូ​ម្បី​តែ​រថយន្ត​តូច​ៗ​សម្រាប់​ដាក់​តាំង ដែល​បាន​រៀបរាប់​ខាងលើ​។ ម៉ូ​ឌែ​ល​ពណ៌​ខ្មៅ​ដែល​មាន​កំណត់ មាន​លក់​ក្នុង​តម្លៃ ១៩៤.០៣​ដុល្លារ ខណៈ​ដែល Mulsanne Speed និង Continental មាន​តម្លៃ ១៦១.៦៩​ដុល្លារ ដែល​មាន​តម្លៃ​ដូច​គ្នា​នឹង​ម៉ូ​ឌែ​ល Speed 6e និង Continental GT3-R ផង​ដែរ​។ ចំពោះ​ខ្នាត​យក្ស ១:៨ វិញ​គឺ​មាន​តម្លៃ​ដល់​ទៅ ៩០០០​ដុល្លារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ