ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​វៀតណាម​២​នាក់​នេះ​ថ្លើមធំ​ម្ល៉េះ​ហ៊ាន​ប្រព្រឹត្ត​រឿង​បែប​ហ្នឹង​ស្ងាត់​ៗ​ក្នុង​បន្ទប់​ជួល​ផង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជា​ជនជាតិ​វៀតណាម​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​បន្ទប់​ផ្ទះ​ជួល​ដោយឡែក​ពី​គ្នា​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​សរុប​ចំនួន​៤៣​កញ្ចប់ ។ ការ​បង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​លូ សង្កាត់​ស្វាយ​ស្វ៉ា​ក ខណ្ឌ​ឬ​ស្សី​កែវ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ជា​ជនជាតិ​វៀតណាម​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​នៅ​បន្ទប់​ផ្ទះ​ជួល​ដោយឡែក​ពី​គ្នា​ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​សរុប​ចំនួន​៤៣​កញ្ចប់ ។ ការ​បង្ក្រាប​គ្រឿងញៀន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួល​ក្នុងភូមិ​លូ សង្កាត់​ស្វាយ​ស្វ៉ា​ក ខណ្ឌ​ឬ​ស្សី​កែវ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ង្វៀ​ង ធី​ណា ភេទ​ស្រី អាយុ​៤៧​ឆ្នាំ និង​ទី​២-​ឈ្មោះ ង្វៀ​ង ធី​ហ៊ា​ង ភេទ​ស្រី អាយុ​៣១​ឆ្នាំ អ្នក​ទាំង​២​នាក់​ស្នាក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​នៅ​ក្នុងភូមិ​លូ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។

តាម​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​បានឱ្យ​ដឹង​ថា ដោយ​មានការ​ស្រាវជ្រាវ និង​មានការ​ផ្តល់​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ​ក៏​បាន​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍​ស្វាយប៉ាក​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ខណៈ​ដែល​កំពុង​តែ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ។

តាម​នគរបាល​ឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នោះ​សមត្ថកិច្ច​បាន​នាំ​ខ្លួន​ជនសង្ស័យ​៤​នាក់​ទៅ​សាកសួរ​តែ​ពាក់ព័ន្ធ​តែ​២​នាក់​នោះ​ទេ ។ នៅ​ក្នុង​ការ​ឃាត់ខ្លួន​សមត្ថកិច្ច​ធ្វើការ​ឆែកឆេរ បន្ទប់​ជនសង្ស័យ​ឈ្មោះ ង្វៀ​ង ធី​ណា ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៣៣​កញ្ចប់ ក្នុង​នោះ មាន​១២​កញ្ចប់​ធំ និង​២១​កញ្ចប់​តូច​, ជញ្ជីង​១​គ្រឿង​, ថង់​សម្រាប់​ច្រក និង​ឧ​បរ​ណ៍​សម្រាប់​ប្រើប្រាស់ ។

ចំណែក​បន្ទប់​ជួល​ជនសង្ស័យ​ឈ្មោះ ង្វៀ​ង ធី​ហ៊ា​ង ដកហូត​បាន​ថ្នាំ​ញៀន​២០​កញ្ចប់​, ជញ្ជីង​១​គ្រឿង និង​ថង់​សម្រាប់​ច្រក​មួយ​ចំនួន​ដែល​សរុប​ទាំង​២​នាក់​ដកហូត​បាន​ថ្នាំ​ញៀន ចំនួន​៤៣​កញ្ចប់ ។ ជនសង្ស័យ​២​នាក់​រួម​ទាំង​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ