ថ្វីបើការពិត ដែលបបេរទ្វារមាសរបស់ស្ត្រីគឺជាផ្នែកមួយដែលមើលឃើញបំផុតនោះក៏ តែមានមនុស្សតិចណាស់ដែលបានដឹងច្បាស់អំពីវា។ ជាតិជាមនុស្សស្រី យកល្អគួរតែដឹងថា បបេរទ្វារមាស គឺជាផ្នែកមួយដ៏សំខាន់ណាស់ដែរសម្រាប់ប្រដាប់ភេទរបស់ស្ត្រី។ ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីការពិតមួយចំនួនអំពីបបេរទ្វារមាសដែលស្ត្រីគ្រប់រូបគួរតែដឹង។
១-បបេរទ្វារមាសព័ទ្ធជុំវិញ និងការពារតំបន់សេរ (Clitoris) ដែលវាផ្នែកខាងក្រៅនៃទ្វារមាស ហើយក៏ជាកន្លែងសម្រាប់បង្ហួរនោមដែរ។ មុខងារចំបងរបស់វាគឺគ្របដណ្តប់លើទ្វារមាសស្ត្រីទាំងមូល ឬអាចនិយាយថា ជាដំបូលរបស់ទ្វារមាសតែម្តង។
២-បបេរទ្វារមាសមានផ្នែកតូចៗជាច្រើនខុសគ្នា ដែលអាចហៅថា Labia Majora ឬបបេរខាងក្រៅ និង Labia Minora ដែលជាបបេរខាងក្នុង។ Labia Majora មានខ្លាញ់ច្រើនជាង និងធំជាង Minora។
៣-បបេរទ្វារមាសអាចនឹងធំជាងធម្មតានៅពេលស្ត្រីមានសម្រើបផ្លូវភេទក្នុងពេលរួមភេទ ព្រោះតែបបេរនឹងមានការហូរឈាមចូលកាន់តែច្រើនដើម្បីបង្កើនលំហូរឈាមក្នុងទ្វារមាសក្នុងពេលមានសម្រើប។
៤-ស្ត្រីខ្លះត្រូវការឲ្យគ្រូពេទ្យវះកាត់ដើម្បីកែរសម្រួលរូបរាងបបេរទ្វារមាសតែម្តង។ ការវះកាត់នេះហៅថា Labiaplasty។ ការវះកាត់កែរូបរាងបបេរទ្វារមាសនេះមួយទៀតគេហៅថា Labia Puffing ឬ Plumping ដែលវាជាវិធីមួយដោយគ្មានការវះកាត់ទាំងអស់ តែជាការចាក់ថ្នាំចូលទៅក្នុងក្រោមស្បែករបស់បបេរទ្វារមាស Labia Majora តែម្តង។
៥-បបេរទ្វារមាសអាចនឹងរហែក និងហើមបានដោយសារតែការសម្រាលកូន និងដោយសារតែសកម្មភាពរួមភេទខ្លាំងៗមួយចំនួនដែរ។ យ៉ាងណាមិញ សកម្មភាពផ្លូវកាយផ្សេងៗទៀតដូចជា ការជិះកង់ខ្លាំងពេកក៏អាចបណ្តាលឲ្យហើម និងឈឺ ឬរហែកដល់បបេរទ្វារមាសនេះដែរ។ ស្ត្រីមួយចំនួនតែងប្រាប់ថា ពួកគេមានការឈឺចាប់ និងហូរឈាមដោយសារតែការរហែកបបេរទ្វារមាសតែម្តងក្រោយពីរួមភេទខ្លាំងៗពេក។
ជាចុងក្រោយ យកល្អគួរតែចាំថា បបេរទ្វារមាសរបស់ស្ត្រីគ្រប់គ្នាគឺមានលក្ខណៈខុសៗគ្នាទាំងអស់។ ដូច្នេះសូមកុំធ្វើការប្រៀបធៀបពួកគេជាមួយនឹងតារាសិចឲ្យសោះ (ប្រភពពី៖ Health.com.kh) ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ