ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាង​ខារ៉ាអូខេ​​ត្រូវព្រាន​តណ្ហា៣​នាក់​​ល្បួង​យក​ទៅ​បញ្ច្រក​ស្រា​​ស្រវឹង​ហើយ​​រំលោ.ភ​​រួច​ទុក​ចោល​ក្នុង​​ព្រៃ ប៉ុន្តែ​នាង​មិន​ប្រកាន់​

12 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ ​នារីខារ៉ា​អូខេ​ម្នាក់​ត្រូវបាន​​ប្រុស​ព្រាន​​ល្មោភ​តណ្ហា​​៣​នាក់​នាំ​​យក​ទៅចាប់​រំលោ.ភ​​សេពសន្ថវៈ​​យ៉ាង​ពុះ​​កញ្ជ្រោល​​ក្រោយ​ពេល​​ល្បួង​​បញ្ច្រក​ស្រា​​ស្រវឹងជោក​ជាំ កាលពី​វេលា​ម៉ោង​​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២១ មេសា ២០១២ ​នៅ​​​ក្នុង​ចំការ​តាម៉ក់ ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់ ​សង្កាត់​កំពង់​​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ប៉ុន្តែ​ក្រោយ​​មក​ប៉ូលិស​​បាន​ដោះ​លែង​បុរស​៣​នាក់​​

ខេត្ត​កំពង់ឆ្នាំង ៖ ​នារីខារ៉ា​អូខេ​ម្នាក់​ត្រូវបាន​​ប្រុស​ព្រាន​​ល្មោភ​តណ្ហា​​៣​នាក់​នាំ​​ យក​ទៅចាប់​រំលោភ​​សេពសន្ថវៈ​​យ៉ាង​ពុះ​​កញ្ជ្រោល​​ក្រោយ​ពេល​​ល្បួង​​ បញ្ច្រក​ស្រា​​ស្រវឹងជោក​ជាំ កាលពី​វេលា​ម៉ោង​​១២​និង​២០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២១ មេសា ២០១២ ​នៅ​​​ក្នុង​ចំការ​តាម៉ក់ ស្ថិត​ក្នុងភូមិ​ទួល​ក្រឡាញ់ ​សង្កាត់​កំពង់​​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ប៉ុន្តែ​ក្រោយ​​មក​ប៉ូលិស​​បាន​ដោះ​លែង​បុរស​៣​នាក់​​នោះ​ឱ្យ​មាន​​សេរីភាព​ វិញ ​បន្ទាប់​ពី​នាង​រង​គ្រោះ​បញ្ជាក់​​ប្រាប់​ថា ​មិន​ប្តឹង​ប្តល់​​អ្វី​ទេ ព្រោះ​មិន​ច្បាស់​លាស់​ដោយ​សារ​​តែ​នាង​ស្រវឹង​​ និង​អាច​ថា នាង​យល់​ព្រម​​រួម​រ័ក​ដោយ​ស្ម័គ្រចិត្ត ។

នៅ​​​ក្នុង​ មន្ទីរ​​ពេទ្យ​ក្រោយ​​ពេល​ដឹង​ខ្លួន​បាន​បន្តិច​នារី​រងគ្រោះ​បាន​ប្រឹង​ និយាយ​ទាំង​យំ​ខ្សឹក​ខ្សួល​ថា នាង​មាន​ឈ្មោះ​ រ.រ.ន អាយុ​២៣​ឆ្នាំ ​នាង​មិន​បាន​ប្រាប់​ពីទីលំនៅ​នោះ​ទេ តែ​នាង​ប្រាប់​ថា ​នាង​នៅ​ហាង​ខារ៉ាអូខេ​មួយ​​កន្លែង​​នៅ​មុខ​រោង​ចក្រ M.V ស្ថិត​ក្នុងភូមិ​​ត្រពាំង​ចិក្សា ​សង្កាត់​​កំពង់​ឆ្នាំអ ក្រុងកំពង់ឆ្នាំង ​នាង​ត្រូវ​គេ​រំលោភ​​សេពសន្ថវៈ​​រហូត​ដល់​ទៅ​៣​នាក់ ប៉ុន្តែ​គិត​សព្វ​ៗ​ទៅ​​​ហាក់​មិន​ច្បាស់​លាស់​នាងក៏​​ដក​ការ​ចោទ​ប្រកាន់​​ នោះ​ចេញ​វិញ ព្រោះ​​នាង​យល់​ថា ​នាង​ស្រវឹង​ស្រា​ខ្លាំង​​ពេក​ចាំ​អ្វី​ក៏​​មិន​បាន ឬ​អាច​ថា​ នាង​​ជាអ្នក​ស្ម័គ្រ​ចិត្ត​ ប្រសិន​បើ​ប្តឹង​សមត្ថ​កិច្ច​​ឱ្យ​ចាប់​ខ្លួន​បុរស​ទាំង​៣​នាក់​នោះ ហាក់​បី​ដូច​ជា​បង្ក​ឱ្យ​មាន​វិប្ប​ដិសារៈ​ដូច្នោះដែរ  ។

ព័ត៌​មាន​ លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕