ចាប់ខ្លួនខ្មែរកាត់ឡាវ២នាក់ នាំគ្រឿងញៀនចូលមកកម្ពុជា
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា លោកឧត្តមសេនីយ៍ ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ទោ ដុសវណ្ណា…
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា លោកឧត្តមសេនីយ៍ ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ទោ ដុសវណ្ណា…
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា លោកឧត្តមសេនីយ៍ ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ និងលោកវរសេនីយ៍ទោ ដុសវណ្ណា វឌ្ឍនៈ នាយការិយាល័យទី៩ បានដឹកនាំកម្លាំង ចុះសហការជាមួយការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនគីរី ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហាររួមគ្នា បើកកិច្ចប្របត្តការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែនមួយករណី ដោយបានធ្វើការឃាត់ខ្លួនឈ្មួញជួញដូរគ្រឿងញៀចំនួន២នាក់ ជាជន ជាតិឡាវ និងចាប់យកវត្ថុតាងថ្នាំញៀនជិត៣គីឡូក្រាម ដែលពួកគេបានដឹកជញ្ជូនពីប្រទេសឡាវ ឆ្លងកាត់ចូលមកកម្ពុជា ។
ជនសង្ស័យម្នាក់ឈ្មោះ ថង់ ភីន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ ឡាវ មុខរបរ ជាកសិករ និងម្នាក់ឈ្មោះ ឡៃ ស៊ូលីប ភេទ ប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ កាត់ឡាវដូចគ្នា មិនមានមុខរបរពិតប្រាកដ ។
ទាក់ទិន និងកិច្ចបង្ក្រាបឈ្មួញគ្រឿងញៀនដឹកមកពីប្រទេសឡាវនេះ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ បានថ្លែងឲ្យដឹងថា មុខសញ្ញាមួយក្រុមត្រូវបានកម្លាំងជំនាញមន្ទីរប្រឆាំគ្រឿងញៀន បើកការអង្កេត និងតាមប្រមាញ់ជាង២ខែហើយ ក្រោមការចង្អុលបង្ហាញ ពីសំណាក់នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ។
ជាក់ស្តែង នៅថ្ងៃទី១៣ កញ្ញា កម្លាំងសមត្តកិច្ចនគរបាល ដែលមានការសហការតាមបណ្តាខេត្ត ដូចបានរៀបរាប់ខាងលើ ធ្វើការពូនស្ទាក់ចាប់ខ្លួនជនសង្ស័យនៅចំណុចក្បាលស្ពានសេកុង ស្ថិតក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្រឹងត្រែង លទ្ធផលសម្រេចបានដោយជោគជ័យ ។
លោក ឡឹក វណ្ណៈ បន្តថា វត្ថុតាងដែលបង្ក្រាបបានរួមមាន គ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ២៨៩៦.៤៦ក្រាម ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង ។ ជនសង្ស័យ និងវត្ថុតាងនោះ សមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ