ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភេសជ្ជៈ​បាកាស​រចនា​កំប៉ុង​ថ្មី​​​ស្លាក​សញ្ញា​​​អក្សរ​កូរ៉េ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ភេសជ្ជៈប៉ូវកម្លាំង​លំដាប់​ថ្នាក់លេខ១ នៅប្រទេសកូរ៉េ និងកម្ពុជា បាកាសបានធ្វើការផ្លាស់ប្ដូរនូវរូបរាង និងស្លាក​សញ្ញាថ្មីពីភាសាអង់គ្លេស មក​ជា​ភាសាកូរ៉េ ដើម្បី​បង្ហាញភាពរឹងមាំរបស់ខ្លួន ។ ការផ្លាស់ប្តូរ​រូប​រាង និងស្លាកសញ្ញាថ្មីរបស់បាកាសនេះ គឺត្រូវ​បានបង្ហាញឡើងក្នុងសន្និសីទកាសែតមួយកាលពី​រសៀល

រាជធានីភ្នំពេញ ៖ ​ភេសជ្ជៈប៉ូវកម្លាំង​លំដាប់​ថ្នាក់លេខ១ នៅប្រទេសកូរ៉េ និងកម្ពុជា បាកាសបានធ្វើការផ្លាស់ប្ដូរនូវរូបរាង និងស្លាក​សញ្ញាថ្មីពីភាសាអង់គ្លេស មក​ជា​ភាសាកូរ៉េ ដើម្បី​បង្ហាញភាពរឹងមាំរបស់ខ្លួន ។ ការផ្លាស់ប្តូរ​រូប​រាង និងស្លាកសញ្ញាថ្មីរបស់បាកាសនេះ គឺត្រូវ​បានបង្ហាញឡើងក្នុងសន្និសីទកាសែតមួយកាលពី​រសៀល​ថ្ងៃទី៥ មេសា ២០១២នេះ ក្នុងគោល​បំណងដាក់បង្ហាញនូវការរចនាថ្មីនៃស្លាកសញ្ញា​បាកាសនៅលើសំបកកំប៉ុងភេសជ្ជៈបាកាស ។

សន្និសីទកាសែតនេះ ផ្ដល់កិត្តិយសចូលរួមពី​សំណាក់គណៈគ្រប់គ្រងក្រុមហ៊ុនបាកាសដោយ​ផ្ទាល់រួមមាន លោកតុង ផាក ប្រធានគ្រប់គ្រង​តំបន់សាខាប្រទេសកម្ពុជា លោកសុខ សំណាង នាយកប្រតិបត្តិក្រុមហ៊ុនភេសជ្ជៈបាកាសនៅកម្ពុជាលោកសាម បុលី ប្រធានគ្រប់គ្រងទូទៅ ។ ថ្លែងក្នុងសន្និសីទកាសែតនាឱកាសនោះ លោក​តុង ផាក ប្រធានគ្រប់គ្រងតំបន់សាខា​ប្រទេសកម្ពុជាបានមានប្រសាស៍ថា ចាប់​តាំងពីផលិតផលបាកាសបានឈានជើងចូលមក​ដល់ទីផ្សារប្រទេស​កម្ពុជា​ផលិត​ផល​នេះ បានទទួល​ការគាំទ្រយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្នុងរយៈពេលប្រមាណពីរ​ឆ្នាំចុងក្រោយនេះ ។

លោកបន្តថា ​ការគាំទ្រដ៏​ច្រើនពីសំណាក់​ប្រជា​ជនកម្ពុជា គឺជាកំលាំងមួយដែលជួយជំរុញ​ឱ្យយើងខ្ញុំមានទឹកចិត្តកាន់តែខ្លាំងក្លា​ក្នុង​ការ​អភិវឌ្ឍខ្លួន ដើម្បីបំពេញនូវ​តម្រូវការទីផ្សារ ហើយជាពិសេស​ជាងនេះទៅ​ទៀត យើងបាន​រចនាកំប៉ុងថ្មីដែលមានរូបរាង​កាន់តែស្រស់ស្អាត​ជាងមុន ដោយបានរំលេចចេញនូវអក្សរបាកាស​ជាភាសាកូរ៉េ តែរក្សាគុណ​ភាពផលិផលឱ្យ​នៅ​ដដែល ៕