រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្រលាញ់នារីម្នាក់ប្រមាណជាង៣ខែទៅហើយ ដោយមិនសូវបានជួបមុខផ្ទាល់នោះទេ និងតែងតែលេងឆាតជាមួយគ្នាតាមហ្វេសប៊ុក លុះពេលបានជួបមុខផ្ទាល់ក៏ផឹកស៊ីនៅផ្ទះខាងស្រី ហើយនាំនាងមកលេងបន្ទប់ជួលរបស់ខ្លួន រួចរួមរ័កបានម្តង ស្រាប់តែម្តាយមីងដឹងប្តឹងបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ជួលខាងប្រុស ស្ថិតក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។
បុរសជាជនសង្ស័យឈ្មោះ តឿ ខាវ អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិថ្មស ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង ។ ចំណែកនារីរងគ្រោះមានអាយុ១៨ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុ នាងបានស្គាល់ជនសង្ស័យជាសង្សារប្រមាណជាង៣ខែមកហើយ ដោយទាក់ទងគ្នាតាមរយៈជួបមុខផ្ទាល់ខ្លះ និងជួបគ្នាតាមហ្វេសប៊ុកខ្លះ លុះបានស្គាល់ចិត្តគ្នាស្និទ្ធស្នាលមែនទែនហើយ ជនសង្ស័យក៏បានមកផឹកស៊ីនៅបន្ទប់ជួលដែលនាងរស់នៅជាមួយម្តាយមីង រួចនាំគ្នាផឹកស៊ីជាមួយម្តាយមីង ព្រមទាំងមិត្តភក្ដិផ្សេងៗទៀតផងដែរ ដោយផឹកស្រាបៀរអស់មួយកេសកន្លះ បន្ទាប់ពីផឹកស៊ីរួចរាល់ ក៏នាំគ្នាត្រឡប់ទៅផ្ទះជួលរៀងៗខ្លួនអស់ទៅ ។
តាមប្រភពដដែលបានបន្តថា ពេលនោះដែរដោយនៅសល់មិត្តភក្ដិម្នាក់ទៀត ទើបនារីរងគ្រោះក៏បើកម៉ូតូជូនមិត្តភក្ដិម្នាក់នោះត្រឡប់ទៅបន្ទប់ជួលដែលនៅជិតបន្ទប់ជួលរបស់នាង ព្រមទាំងអោយជនសង្ស័យជិះកណ្តាលទៀតផង ។ បន្ទាប់មកជនសង្ស័យក៏បានបបួលនាងទៅលេងបន្ទប់ជួលរបស់ខ្លួន ហើយនារីរងគ្រោះជាអ្នកឌុបជនសង្ស័យជាសង្សារទៅលេងបន្ទប់ជួលនោះ តែនាងបាននិយាយប្រាប់ជនសង្ស័យថា នាងស្រវឹងពេក ក៏ប្រះខ្លួនដេកនៅលើគ្រែរបស់ជនសង្ស័យ ហើយក៏ត្រូវជនសង្ស័យចាប់រំលោភតែម្តង។
តាមប្រភពដដែលបានបន្តទៀតថា បន្ទាប់មកនារីរងគ្រោះបានទាក់ទងទៅម្តាយមីងប្រាប់ថា នាងនៅបន្ទប់ជួលរបស់ជនសង្ស័យ ដោយជនសង្ស័យមិនហ៊ានឌុបនាងទៅបន្ទប់ជួលរបស់នាងវិញនោះទេ គឺឱ្យមិត្តភក្តិម្នាក់ផ្សេងទៀតមកឌុបនារីរងគ្រោះទៅបន្ទប់ជួលរបស់នាងវិញ ។ លុះជនសង្ស័យបានភ្លេចមួកសុវត្ថិភាពនៅបន្ទប់ជួលបស់នារីរងគ្រោះ ក៏បានអោយមិត្តភក្តិជិះម៉ូតូរបស់ខ្លួនទៅយកនៅបន្ទប់ជួលរបស់នារីរងគ្រោះ ហើយក៏ត្រូវម្តាយមីង និងមិត្តភក្តិរបស់នារីរងគ្រោះចាប់ឃាត់ម៉ូតូដើម្បីអោយជនសង្ស័យមកយកម៉ូតូវិញ ។ ភ្លាមៗនោះ ជនសង្ស័យបានទៅយកម៉ូតូរបស់ខ្លួននៅបន្ទប់ជួលរបស់នារីរងគ្រោះ ត្រូវបានម្តាយមីង និងមិត្តភក្តិឃាត់ខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ចោមចៅទី៣ដើម្បីធ្វើការសាកសួរភ្លាមៗផងដែរ ។
ក្រោយពេលកើតហេតុ គឺរង់ចាំឪពុកម្តាយទាំងសងខាងធ្វើដំណើរមកពីស្រុកដើម្បីចរចាសម្របសម្រួលគ្នា តើព្រមយកគ្នាជាគូស្រ.ករ ឬមិនព្រម ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមនីតិវិធី ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ