ខេត្តរតនគិរី ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ក្មេងស្រីម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេលដែលជិះទូកម្នាក់ឯង ស្របពេលទឹកកំពុងហក់ឡើងខ្លាំង និងហូរកួចលិចបាត់តាំងពីព្រឹករហូតដល់ល្ងាច ទើបរកឃើញសាកសព។ ហេតុការណ៍នេះបានកើតឡើងនៅកាលពីម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ នៅចំណុចទឹកទន្លេស្រែពក ស្ថិកក្នុងភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្មេងស្រីជាជនរងគ្រោះខាងលើឈ្មោះ រ៉ា រចនា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។
ប្រភពដដែលបន្តថា ក្មេងស្រីរងគ្រោះខាងលើបានជិះទូកម្នាក់ឯង ខណៈទឹកកំពុងហក់ឡើងខ្លាំង ស្រាប់តែត្រូវទឹកហូរកួចលិចបាត់ លុះរហូតដល់រសៀលម៉ោង២ ក្នុងថ្ងៃដដែលនោះ ទើបសមត្ថកិច្ចរកឃើញ គឺសពក្មេងស្រីរងគ្រោះកៀបជាប់នៅក្រោមទូកទើរនៅនឹងថ្មក្រោមទឹកនៅក្បែរកន្លែងកើតហេតុនោះតែម្តង។
ក្រោយពេលរកឃើញសាកសពក្មេងស្រីរងគ្រោះ សមត្ថកិច្ចក៏បានប្រគល់សពឱ្យឪពុកម្តាយ និងសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ