ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​ទណ្ឌកម្ម​​ប្រឆាំង​បណ្ដា​ប្រមុខ​យោធា

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​មី​យ៉ា​ន់​ម៉ា ៖ សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦​កក្កដា ទណ្ឌ​ក​ម្ម​ប្រឆាំង​ប្រមុខ​យោធា​មី​យ៉ា​ន់​ម៉ា និង​អ្នក​ទទួលខុសត្រូវ​យោធា​ប្រទេស​នេះ​៣​រូប​ទៀត ពី​បទ​បោសសម្អាត​ជនជាតិភាគតិច​រ៉ូ​ហ៊ី​ង​យ៉ា​។ ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​គូសបញ្ជាក់​ថា អគ្គមេ​បញ្ជាការ​កងទ័ព​មី​យ៉ា​ន់​ម៉ា…

សហរដ្ឋអាមេរិក​-​មី​យ៉ា​ន់​ម៉ា ៖ សហរដ្ឋអាមេរិក​ប្រកាស​កាលពី​ថ្ងៃ​ទី​១៦​កក្កដា ទណ្ឌ​ក​ម្ម​ប្រឆាំង​ប្រមុខ​យោធា​មី​យ៉ា​ន់​ម៉ា និង​អ្នក​ទទួលខុសត្រូវ​យោធា​ប្រទេស​នេះ​៣​រូប​ទៀត ពី​បទ​បោសសម្អាត​ជនជាតិភាគតិច​រ៉ូ​ហ៊ី​ង​យ៉ា​។

ក្នុង​សេចក្ដី​ប្រកាស​មួយ​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​MIKE POMPEO​គូសបញ្ជាក់​ថា អគ្គមេ​បញ្ជាការ​កងទ័ព​មី​យ៉ា​ន់​ម៉ា ឧត្ដមសេនីយ​MIN AUNG HLAING អនុ​របស់​លោក​ឧត្ដមសេនីយ​SOE WIN​ព្រមទាំង​ឧត្ដមសេនីយ​២​រូប​ទៀត លោក​MINTHAN OO​និង​លោក AUNG AUNG​ត្រូវ​ហាមឃាត់​មិន​ឲ្យ​ចូល​ទៅ​សហរដ្ឋអាមេរិក រួម​ទាំង​សាច់ញាតិ​គ្រួសារ​ពួក​គេ​ផង​។

លោក​អះអាង​ទៀត​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​ជា​អ្នក​បញ្ចេញ​ប្រតិកម្ម​ជា​សាធារណៈ​មុនគេ ប្រឆាំង​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​នៃ​កងទ័ព​មី​យ៉ា​ន់​ម៉ា​។ លោក​ពន្យល់​ថា​ក្រុង​វ៉ា​ស៊ិ​ន​តោន​បាន​ដាក់​ទណ្ឌកម្ម​បុគ្គល​ទាំងនេះ ដោយ​ផ្អែក​លើ​បណ្ដា​ព័ត៌មាន​គួរ​ឲ្យ​ជឿជាក់​នានា ពី​ការ​ចូលរួម​របស់​ពួក​គេ​ក្នុង​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​៕(​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ