ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាព​អឺរ៉ុប​និង​ដៃគូ​ផ្តល់​ថវិកា​ជិត​៣​លាន​ដុល្លារ​ដើម្បី​ឱ្យ​ការ​ផ្តល់​សេវា​សាធារណៈ​ប្រសើរ​ឡើង

5 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ អង្គការ​ទស្សនៈ​ពិភពលោក និង​អង្គការ​វឌ្ឍនភាព រួម​ជាមួយ​អង្គការ​ចំនួន ១១ ផ្សេង​ទៀត​រៀបចំ​រួម​គ្នា អនុវត្ត​គម្រោង​គណនេយ្យ​ភាព​សង្គម​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ ក្រោម​ការ​គាំទ្រ​ថវិកា​ពី​សហភាព​អ៊ឺ​រុ​ប និង​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​ប្រទេស​អា​ល្លឺ​ម៉​ង់​ក្នុង​ទឹកប្រាក់​ប្រមាណ​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ ​លោក…

​រាជធានី​ភ្នំពេញ​៖ អង្គការ​ទស្សនៈ​ពិភពលោក និង​អង្គការ​វឌ្ឍនភាព រួម​ជាមួយ​អង្គការ​ចំនួន ១១ ផ្សេង​ទៀត​រៀបចំ​រួម​គ្នា អនុវត្ត​គម្រោង​គណនេយ្យ​ភាព​សង្គម​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សេវា​សាធារណៈ ក្រោម​ការ​គាំទ្រ​ថវិកា​ពី​សហភាព​អ៊ឺ​រុ​ប និង​អង្គការ​ទស្សនៈ​ពិភពលោក​ប្រចាំ​ប្រទេស​អា​ល្លឺ​ម៉​ង់​ក្នុង​ទឹកប្រាក់​ប្រមាណ​ជិត​៣​លាន​ដុល្លារ​អា​មេ​រិ​ក​។

​លោក ងី ច័​ន្ត្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ការ​អនុវត្ត​ផែនការ​គណៈនេយ្យ​ភាព​សង្គម បាន​មាន​ប្រសាសន៍​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) រវាង​អង្គការ​ទស្សនៈ​ពិភពលោក ជាមួយ​អង្គការ​ដៃគូ​អនុវត្ត​គម្រោង​គណនេយ្យ​ភាព​សង្គម​ដើម្បី​ធ្វើ​ឱ្យ​ប្រើ​ឡើង​សេវា​សាធារណៈ​កាលពី​ថ្ងៃ​ទី ២ ខែកក្កដា​នេះ​ថា នៅ​ឆ្នាំ​២០១៩-២០២០ អង្គការ​ទស្សនៈ​ពិភពលោក​អន្តរជាតិ​-​កម្ពុជា បាន​និង​កំពុង​អនុវត្ត​គម្រោង​សកម្មភាព​ក្នុង​តំបន់​គោលដៅ​ថ្មី​ទាំង​៣០​ស្រុក នៃ​ខេត្ត​ចំនួន​៥ ក្នុង​នោះ​មាន​កំពង់ចាម​, តាកែវ​, កំពង់ស្ពឺ​, ពោធិ៍​សា ត់ និង​បាត់ដំបង​។​ក្នុង​នោះ​ស្រុក​ចំនួន​១៣ អនុវត្ត​ដោយ​បុគ្គលិក​ខ្លួនឯង​, ៨​ស្រុក​ដោយ​សហការ​ជាមួយ​អង្គការ​វឌ្ឍនៈភាព និង​ក្នុង​៩​ស្រុក​ជាមួយ​អង្គការ​ដៃគូ​ចំនួន​១១ ក្នុង​ខេត្ត​៣​គឺ​ខេត្តតាកែវ​, កំពង់ចាម និង​ពោធិ៍សាត់​។

លោក​រដ្ឋលេខាធិការ​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា ផែនការ​យុទ្ធសាស្ត្រ​គណនេយ្យ​ភាព​សង្គម គឺជា​សកម្មភាព​មួយ​មាន​សារសំខាន់​របស់​រាជរដ្ឋាភិបាល​លើកកម្ពស់​ជំរុញ​ដំណើរការ​ប្រជាធិបតេយ្យ​ភាវូបនីយកម្ម នៅ​កម្ពុជា​ក្នុង​ក្រប​ខណ្ឌ​នៃ​កំណែទម្រង់ និង​ពង្រឹង​រដ្ឋបាល​សាធារណៈ ដើម្បី​មាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់ ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​រិ​ត​តែ​មាន​ប្រសិទ្ធភាព​ថែម​ទៀត ។ គណនេយ្យ​ភាព​សង្គម គឺជា​ដំណើរ​នៃ​ការ​ផ្សារ​ភ្ចា​ប់​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​រវាង​ប្រជាពលរដ្ឋ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ហើយ​វា​ក៏​ជា​ឧបករណ៍​ដែល​បន្ស៊ី​គ្នា​រវាង​គោលការណ៍​ទាំងឡាយ​នៃ​អភិបាលកិច្ច​ល្អ និង​ពង្រឹង​ភាព​កក់ក្តៅ​ជឿជាក់​របស់​ប្រជាពលរដ្ឋ​ចំពោះ​ប្រសិទ្ធភាព​របស់​រាជរដ្ឋាភិបាល​។

លោក ឡេ​ង វី​រៈ នាយក​ប្រតិបត្តិ​នៃ​អង្គការ​ទស្សនៈ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា «​អង្គការ​ទស្សនៈ​ពិភពលោក បាន​ចូលរួម គាំទ្រ​ដល់ ការ​អនុវត្ត​ផែនការ​យុ​ទ្ឋ​សាស្ត្រ​គណនេយ្យ​ភាព​សង្គម នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចាប់តាំងពី ឆ្នាំ​២០១៥ មក​។ ការ​គាំទ្រ​នេះ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​ជួយ​ឱ្យ​គុណភាព​នៃ​ការ​ផ្គត់ផ្គង់​សេវាកម្ម​សាធារណៈ មាន​ភាព​ប្រសើ​ឡើង ពោល​គឺ សេវា​នៅ​តាម​មណ្ឌល​សុខភាព សាលា​បឋម​សិក្សា និង​សេវា​រដ្ឋបាល​ឃុំ ដែល​វា​បាន​ផ្តល់​អត្ថប្រយោជន៍​ទៅ​ដល់ ប្រជាពលរដ្ឋ​កម្ពុជា​ជិត ២​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​២០១៨»​។​លោកស្រី Francesca Ciccomartino តំណាង​សហភាព​អ៊ឺ​រ៉ុ​ប​ប្រចាំ​នៅ​កម្ពុជា មាន​ប្រសាសន៍​ថា​«​ការ​អនុវត្ត​ផែនការ យុ​ទ្ឋ​សាស្ត្រ​គណនេយ្យ​ភាព​សង្គម កំពុង​ត្រួសត្រាយ​ផ្លូវ​ឆ្ពោះទៅ​កាន់ការ​ផ្តល់​សេវា​សាធារណៈ​ឆាប់រហ័ស មាន​គណនេយ្យ​ភាព និង​ប្រក​ដោយ​តម្លាភាព​»​។

លោក ងី ច័​ន្ត្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​សង្កត់ធ្ងន់​ថា «​ដើម្បី​ឈាន​ទៅ​សម្រេច​បាន ប្រសិទ្ធភាព​នៃ​រដ្ឋបាល​សាធារណៈ តាម​គោលដៅ​និង​ផែនការ​នៃ​ការ​កសាង​ជាតិ​ខាងលើ​ទាមទារ​ចាំបាច់​នូវ ៖​ភាព​ជា​អ្នកដឹកនាំ​នៅ​គ្រប់​កម្រិត ទាំង​នៅ​ក្នុង​វិស័យ​សា​ធា​ណៈ ទាំង​វិស័យ​ឯកជន​, កសាង​មូលដ្ឋាន​នៃ​ធនធានមនុស្ស និង​ការ​កសាង​សាង​នូវ​ស្ថាប័ន​ទាំង​មូលដ្ឋាន​ច្បាប់ វិធាន​និង​អភិបាលកិច្ច​, ព្រមទាំង​ការ​លើកកម្ពស់​គុណ​តម្លៃ​នៃ​សង្គម និង​គុណធម៌​នៃ​បុគ្គល​»៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ