ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋប្រហារ​២៤​នាក់ ​កាត់ទោស​ដាក់គុក​មួយ​ជីវិត

4 ឆ្នាំ មុន

ប្រទេស​តួ​ក​គី ៖ តុលាការ​តួ​ក​គី​មួយ​កាលពី​ថ្ងៃ​ទី​២០​មិថុនា បាន​កាត់់ទោស​មនុស្ស​២៤​នាក់​ដាក់គុក​អស់​មួយ​ជីវិត ក្នុង​នោះ​មាន​អតីត​ប្រមុខ​កងទ័ពអាកាស​និង​អតីត​អ្នក​ជំនួយការ​ម្នាក់​របស់​ប្រធានាធិបតី លោក​រី​ស៊ីប​តៃ​យ៉ីប​អ័​រ​ដូ​ហ្គា​ន បន្ទាប់​ពី​សវ​នា​កាត់ទោស​ដ៏​ធំ​មួយ ទាក់ទិន​នឹង​រដ្ឋប្រហារ​មិន​សម្រេច​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៦​។ ក្នុង​ចំណោម​ពួក​អ្នក​ត្រូវ​កាត់ទោស​ប្រហារជីវិត​ទាំង​២៤​នាក់ ១៧​នាក់​ទទួលទោស​ជាប់គុក​អស់​មួយ​ជីវិត​ធ្ងន់ធ្ងរ​គឺ​គុក​អស់​មួយ​ជីវិត​១៤១​ដង…

ប្រទេស​តួ​ក​គី ៖ តុលាការ​តួ​ក​គី​មួយ​កាលពី​ថ្ងៃ​ទី​២០​មិថុនា បាន​កាត់់ទោស​មនុស្ស​២៤​នាក់​ដាក់គុក​អស់​មួយ​ជីវិត ក្នុង​នោះ​មាន​អតីត​ប្រមុខ​កងទ័ពអាកាស​និង​អតីត​អ្នក​ជំនួយការ​ម្នាក់​របស់​ប្រធានាធិបតី លោក​រី​ស៊ីប​តៃ​យ៉ីប​អ័​រ​ដូ​ហ្គា​ន បន្ទាប់​ពី​សវ​នា​កាត់ទោស​ដ៏​ធំ​មួយ ទាក់ទិន​នឹង​រដ្ឋប្រហារ​មិន​សម្រេច​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១៦​។

ក្នុង​ចំណោម​ពួក​អ្នក​ត្រូវ​កាត់ទោស​ប្រហារជីវិត​ទាំង​២៤​នាក់ ១៧​នាក់​ទទួលទោស​ជាប់គុក​អស់​មួយ​ជីវិត​ធ្ងន់ធ្ងរ​គឺ​គុក​អស់​មួយ​ជីវិត​១៤១​ដង ពី​បទ​ប៉ុនប៉ង​ផ្ដួលរំលំ​របៀបរបប​រដ្ឋធម្មនុញ្ញ ធ្វើឃាត​មនុស្ស​១៣៩​នាក់​និង​ប៉ុនប៉ង​ធ្វើឃាត​ប្រធានាធិបតី​។ សរុប​មនុស្ស​២២៤​នាក់ ក្នុង​នោះ​មាន​អតីត​ឧត្ដមសេនីយ​២០​នាក់ ត្រូវ​ទទួល​ការ​កាត់ទោស​ក្នុង​សវនាការ​នេះ​។

នោះ​ជា​សវនាការ​សំខាន់​បំផុត​មួយ ក្រោយ​រដ្ឋប្រហារ​មិន​សម្រេច​កាលពី​យប់​ថ្ងៃ​ទី​១៥​មក​១៦​កក្កដា​ឆ្នាំ​២០១៦ ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជិត​២៥០​នាក់​ស្លាប់ ហើយ​មនុស្ស​ច្រើន​ពាន់​នាក់​រង​របួស​។ ក្នុង​ចំណោម​អ្នក​ទាំងនេះ​១៧៦​នាក់​ជា​អ្នក​កំពុង​ជាប់​ឃុំឃាំង​បណ្ដោះអាសន្ន ៣៥​នាក់​នៅ​មាន​សេរីភាព​ហើយ​១៣​នាក់​កាត់ទោស​កំបាំង​មុខ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ