យោងទៅតាមការចេញផ្សាយរបស់ទស្សនាវដ្តី Magazine’s Music Money Makers ដែលត្រូវបានដកស្រង់ដោយកាសែតអង់គ្លេស The Sun ចេញផ្សាយកាលពីថ្ងៃចន្ទ ទី១២ មីនា ឆ្នាំ២០១២ បានឱ្យដឹងថា ៖ តារាចម្រៀងអាមេរិកថៃល័រ ស្វ៊ីហ្វ បានក្លាយទៅ ជាតារាចម្រៀងដែលរកប្រាក់ចំណូលបានច្រើនជាងគេ បំផុតគឺ២២,៥ លានផោន ដែលស្មើនឹងជាង៣៥លានដុល្លារក្នុងមួយឆ្នាំ ។
តារាចម្រៀងវ័យ២២ឆ្នាំរូបនេះ បានផ្តួលតារាចម្រៀងគ្រងតំណែងជើងឯកឡេឌី ហ្គាហ្គា ខណៈពេលដែលតារាចម្រៀងអាមេរិកអាដែលី ធ្លាក់មកដល់ចំណាត់ទី១០ ក្នុងបញ្ជី ។ បន្ទាប់ពីតារាចម្រៀងថៃល័រ ស្វ៊ីហ្វតារាចម្រៀងរ៉ក់ អៀឡង់ U2 ទទួលបានចំណាត់លេខ២ រកប្រាក់ចំណូលបានជាង៣២លានដុល្លារ, តារាចម្រៀងអាមេរិកវ័យ៤៣ឆ្នាំ Kenny Chesney រកប្រាក់ចំណូលបានជាង២៩លានដុល្លារនាំមុខតារា ចម្រៀងឡេឌី ហ្គាហ្គា រកប្រាក់ចំណូលបាន២៥លានដុល្លារ ខណៈពេលដែលតារាចម្រៀងអាមេរិកអាដែលីធ្លាក់មកដល់លេខរៀងទី១០ រកប្រាក់ចំណូលបានត្រឹមតែ១៣លានដុល្លារប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ