ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​នេះ​រកលេខដាក់​ឱ្យ​គ្មាន…ដេញ​កា.ប់​ប្រពន្ធស្លា.ប់លើចិញ្ចើមផ្លូវ

4 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​៖ ជម្លោះ​ពាក្យ​សំដី​រវាង​ប្តី​ប្រ​ពន្ធមួយគូក៏ក្លាយ​ជា​ហិង្សា ដោយ​​ប្តី​យក​កាំបិតប៉័ងតោ​​​ មក​កាប់​ប្រហារ​លើ​ប្រពន្ធស្លាប់ក្នុងថ្លុកឈាម ​​កាលពី​​វេលា​ម៉ោង​១​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​១៤​ មិថុនា ​​លើច​ញ្ចើ​ម​ថ្នល់ជាតិ​លេខ​៧ ត្រង់​មុខ​ផ្ទះ​របស់​ឈ្មោះសឿ​ន ភូមិ​ទួល​វិហារ​ ឃុំ​ជី​រោ​ទ៍​ទី​២…

ខេត្ត​ត្បូងឃ្មុំ​៖ ជម្លោះ​ពាក្យ​សំដី​រវាង​ប្តី​ប្រ​ពន្ធមួយគូក៏ក្លាយ​ជា​ហិង្សា ដោយ​​ប្តី​យក​កាំបិតប៉័ងតោ​​​ មក​កាប់​ប្រហារ​លើ​ប្រពន្ធស្លាប់ក្នុងថ្លុកឈាម ​​កាលពី​​វេលា​ម៉ោង​១​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​១៤​ មិថុនា ​​លើច​ញ្ចើ​ម​ថ្នល់ជាតិ​លេខ​៧ ត្រង់​មុខ​ផ្ទះ​របស់​ឈ្មោះសឿ​ន ភូមិ​ទួល​វិហារ​ ឃុំ​ជី​រោ​ទ៍​ទី​២ ស្រុក​ត្បូងឃ្មុំ ហើយ​ប​​ប្តី​កំណាច​​បាន​រត់គេច​ខ្លួន​បាត់ ខណៈ​ពេលនេះសមត្ថកិច្ច​កំពុង​តាមចាប់ខ្លួន ។

​សេចក្តីរាយការណ៍ឱ្យដឹងថា បុរសជាដៃដល់រូបនេះ​​​ឈ្មោះ ភាព ម៉ា​យ អាយុ​២២​ឆ្នាំ បាន​ឈ្លោះប្រកែក​​ជាមួយ​ប្រពន្ធ​ឈ្មោះ ជុំ ធា​រី អាយុ​១៧​ឆ្នាំ ដោយដំបងគេ​ឮ​សំឡេង​ប្រកែក​គ្នា​តិច​ៗទេ ។ ​ក្រោយមក ​ក៏​បានឮ​ខ្លាំង​ឡើង​ៗ​តឹង​ស​រសៃ​.ករៀងៗខ្លួន ។ ពេល​នោះ​ ឃើញ​​ប្រពន្ធ​បាន​រត់​ ដោយ​សារ​​ឃើញ​ប្តី​កាន់​កាំ
បិត​នៅ​ក្នុង​ដៃ​ ។

ប្រភព​បន្ត​ថា ប្តី​បាន​រត់​ដេញ​តាម​ពីក្រោយប្រពន្ធ ​មិន​ដល់​ចំងាយ​១០០ម៉ែត្រ​ផង​ កាំបិត​នៅ​ក្នុង​ដៃ​បាន​កាប់​ប្រហារ​​​ប្រពន្ធ​​ត្រូវ​​ត្រង់​ក​បណ្តាល​​ឱ្យ​ដួល​ស្លាប់​តែ​ម្តង​ រួចហើយប្តី​បាន​រត់​មក​ក្រោយ​ផ្ទះ​គេចខ្លួន​ចូល​ក្នុង​ព្រៃ​បាត់​ ។

លោក​វរ​សេនី​យ៍​ត្រី សេង មិ អធិការរង​នគរបាលស្រុក​ត្បូងឃ្មុំ​​ប្រាប់​ថា សពស្ត្រីរងគ្រោះ ​ត្រូវ​បាន​​ពិនិត្យ​រួច​បាន​ប្រគល់​ឲ្យ​សាច់ញាតិ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ បុរស​ជា​ប្តី​​មាន​មុខ​របរ​បើករថយន្ត​ឱ្យគេ​នៅ​ក្នុង​ខេត្ត​ ​ហើយ​បើកបរ​ពេល​យប់​ងងុយដេក​ពេក ក៏​បាន​សេព​គ្រឿងញៀន​ដើម្បី​បំបាត់​ងងុយ​ផង ។ (សម្រួលដោយ៖ ស្រីណា​)​

អត្ថបទសរសេរ ដោយ